យើងខ្ញុំសូមអរគុណចំពោះភាពជឿជាក់ និងទំនុកចិត្ត លើការជ្រើសរើសកញ្ចប់ធានារ៉ាប់រងអាយុជីវិតរបស់ ព្រូដិនសល ដើម្បីការការពារអនាគតគ្រួសាររបស់អ្នក។ ព្រូដិនសល បានការពារគ្រួសារកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ មក ហើយយើងមានមោទនភាពក្នុងការអបអរសាទរខួបលើកទី ១០ របស់យើងនៅក្នុងប្រទេសកម្ពុជា និង ១៧៥ ឆ្នាំនៅទូទាំងពិភពលោកជាមួយអ្នក។
ដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះ ព្រូដិនសល មានភាពរីករាយក្នុងការផ្តល់ជូនអ្នកនូវឱកាសដើម្បីឈ្នះរង្វាន់ជាច្រើនពី កម្មវិធី ឆ្នាំថ្មី សំណាងថ្មី ដែលផ្ដល់ជូនជាពិសេសសម្រាប់អតិថិជនដែលមានខែកំណើតក្នុងខែវិច្ឆិកា និងខែធ្នូ!
សូមចុចលើប៊ូតុងខាងលើ ឬតំណភ្ជាប់ខាងក្រោម រួចចុះឈ្មោះចូលរួម អ្នកនឹងមានឱកាសក្លាយជាអ្នកមានសំណាងមួយរូប។
សូមអរគុណ សម្រាប់ការជ្រើសរើសក្រុមហ៊ុន ព្រូដិនសលកម្ពុជា ធ្វើជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតជូនអ្នក និងគ្រួសារអ្នក។
កម្មវិធីពិសេស សម្រាប់អ្នក
រីករាយជាមួយកម្មវិធីចាប់រង្វាន់ "ឆ្នាំថ្មី សំណាងថ្មី" ដែលរៀបចំទ្បើងជាពិសេសសម្រាប់អ្នក
ខ និង លក្ខខណ្ឌ
ខ និង លក្ខខណ្ឌ
- សម្រាប់បណ្ណសន្យារ៉ាប់រងមួយអាចទទួលបានសំបុត្រចាប់រង្វាន់តែមួយប៉ុណ្ណោះ
- ការចុះឈ្មោះចូលរួមចាប់រង្វាន់អាចមានសុពលភាពសម្រាប់តែនៅក្នុងខែកំណើតរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
- កម្មវិធីនេះ គឺសម្រាប់អតិថិជនដែលជាម្ចាស់បណ្ណសន្យារ៉ាប់រងដែលមានខែកំណើតក្នុងខែវិច្ឆិកា និងធ្នូ។
- ការចាប់រង្វាន់នឹងប្រព្រឹត្តទៅក្នុងខែមករា ឆ្នាំ ២០២៤។
- រង្វាន់មិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់ ឬរបស់ផ្សេងទៀតបានទេ។
- ការចាប់រង្វាន់នេះ មិនមានសុពលភាពជាមួយការផ្តល់ជូនពិសេស ការបញ្ចុះតម្លៃ ប័ណ្ណ និងការផ្សព្វផ្សាយផ្សេងទៀតទេ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។
- រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀតដែលមានតម្លៃសមមូលបានទេ។ សុពលភាពនៃការមកទទួលរង្វាន់ គឺមិនអាចបន្តបានទេ។ ក្រុមហ៊ុន ព្រូដិនសល មិនមានកាតព្វកិច្ចក្នុងការផ្លាស់ប្ដូរ ឬទូទាត់សំណងសម្រាប់តម្លៃនៃរង្វាន់ណាមួយដែលមិនបានមកយកនោះទេ។
- ការប្រគល់រង្វាន់នឹងធ្វើឡើងក្នុងរយៈពេល ៤ សប្តាហ៍ បន្ទាប់ពីកម្មវិធីចាប់រង្វាន់ត្រូវបានបញ្ចប់។
- រង្វាន់នឹងមានសុពលភាព និងផ្តល់ជូនដល់អ្នកឈ្នះ លុះត្រាតែបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះមានសុពលភាព។
- ក្រុមហ៊ុន ព្រូដិនសល រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកឈ្នះ ប្រសិនបើបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះត្រូវបានផ្អាកសុពលភាពជាបណ្ដោះអាសន្ន។
- ក្រុមហ៊ុន ព្រូដិនសល មានសិទ្ធិក្នុងការជំនួសរង្វាន់ជាមួយនឹងរង្វាន់ផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ជូនដំណឹងទុកជាមុន យោងទៅតាមរង្វាន់ដែលមាន។
- ក្រុមហ៊ុន ព្រូដិនសល នឹងមិនទទួលខុសត្រូវលើ ការខូចខាត គុណភាព ឬការផ្លាស់ប្ដូររបស់កម្មវិធីនេះទេ។ សម្មភាព ឬការខកខានរបស់ពាណិជ្ជករ និង/ឬអ្នកផ្តល់សេវាកម្ម និងសម្រាប់ការបាត់បង់ របួស ការបាត់បង់អាយុជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬការគិតថ្លៃ ការចំណាយ ឬការចំណាយគ្រប់ប្រភេទណាមួយ ដែលកើតឡើងជាលទ្ធផលនៃការទទួលយក ឬការប្រើប្រាស់រង្វាន់នេះ ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ។
- ក្រុមហ៊ុន ព្រូដិនសល អាចនៅពេលណាក៏បានធ្វើតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងជាមុន ឬផ្តល់ហេតុផលណាមួយ ឬទទួលខុសត្រូវចំពោះបុគ្គលណាមួយឡើយ ចំពោះ (i) ការផ្អាក ការលុបចោល ឬការបញ្ចប់យុទ្ធនាការនេះ ឬ (ii) ការលុប ការផ្លាស់ប្តូរ ការបន្ថែម ការកែប្រែលក្ខខណ្ឌមួយ ឬច្រើននៃការផ្ដល់ជូននេះ៕
ចំនួនរង្វាន់
- នាឡិកាឆ្លាតវៃ iWatch series ៩ ចំនួន ១ រង្វាន់
- ម៉ាស៊ីនបំពងខ្យល់ Lock&Lock ចំនួន ១ រង្វាន់
- តុសម្រាប់បោះជំរុំ ចំនួន ៣ រង្វាន់
- ឆ្នាំងអ៊ុតចំហាយទឹក PANASONIC ចំនួន ៥ រង្វាន់
- បណ្ឌទិញទំនិញ ១០ដុល្លារ នៅផ្សារទំនើប AEON ចំនួន ២០ រង្វាន់