ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
Parents and child at school

PRUទ្រព្យខ្ញុំ

ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានការការពារហិរញ្ញវត្ថុជាមួយនឹងសំណងជំងឺធ្ងន់ធ្ងរ៥០ករណី ដើម្បីធានានូវស្ថិរភាពជីវភាពរបស់គ្រួសាររបស់អ្នក ។

គម្រោងបន្ថែម

លោកអ្នកអាចបន្ថែមគម្រោងនានាដើម្បីទទួលបានការការពារកាន់តែច្រើន។
សូមជ្រើសរើសគម្រោងដែល៖

ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប ៥០ករណី៖

 • អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ Critical Care +

បង់បុព្វលាភធានារ៉ាប់រងជំនួសលោកអ្នក ប្រសិនបើមានជំងឺធ្ងន់ធ្ងរ៖

 • អត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរ

ផ្តល់ជូនលោកអ្នក នូវសំណងចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

 • អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា (ចំពោះប្តីឬប្រពន្ធ ឬអ្នកត្រូវបានធានារ៉ាប់រងបន្ថែម)

ផ្តល់ជូនលោកអ្នក ឬក្រុមគ្រួសាររបស់លោកអ្នកនូវចំណូលប្រចាំឆ្នាំចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖

 • អត្ថប្រយោជន៍ចំណូលគ្រួសារ

ស្វែងយល់បន្ថែម

ព័ត៌មានបន្ថែមពីផលិតផល PRUទ្រព្យខ្ញុំ
ផលិតផលធានារ៉ាប់រងដែលការពារហិរញ្ញវត្ថុរបស់គ្រួសារលោកអ្នក ។

PRUទ្រព្យខ្ញុំ ជាផលិតផលធានារ៉ាប់រងផ្តោតទៅលើការការពារ  ដែលផ្តល់ការការពារហិរញ្ញវត្ថុចំពោះជំងឺធ្ងន់ធ្ងរ៥០ករណី មរណភាព​  


អំពីផលិតផល

អាយុដែលអាចជាវបាន (អ្នកត្រូវបានធានារ៉ាប់រង)

១៨ ទៅ ៦០​ឆ្នាំ(គិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ)

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

១០ ទៅ ៣០​ឆ្នាំ

តម្លៃចាប់ផ្តើមពី

 • ចាប់ផ្តើមពីតម្លៃ ១៨ដុល្លារក្នុងមួយខែ

សន្មតថាអ្នកមានអាយុ ៣០ឆ្នាំ (ភេទស្រី សុខភាពល្អ និងមិនជក់បារី) ទិញបណ្ណសន្យារ៉ាប់រងដែលមានទឹកប្រាក់ត្រូវបានធានារ៉ាប់រង ២០០០០ដុល្លារ ដែលមានរយៈពេលកំណត់៣០ឆ្នាំ 

ចំណាំ: បណ្ណសន្យារ៉ាប់រងតែងតែមានតម្លៃទាបជាង នៅពេលដែលអ្នកនៅក្មេង និងមានសុខភាពល្អ

ទឹកប្រាក់ត្រូវបានធានារ៉ាប់រងទាបបំផុតដែលអ្នកអាចទិញបាន

២០០០០ ដុល្លារ

ទឹកប្រាក់ត្រូវបានធានារ៉ាប់រងខ្ពស់បំផុតដែលអ្នកអាចទិញបាន

ផ្អែកលើការវិភាគនៅក្នុងដំណើរការចេញបណ្ណសន្យារ៉ាប់រង

ជម្រើសក្នុងការបង់ប្រាក់

អ្នកអាចធ្វើការបង់ប្រាក់តាមវិធីណាមួយខាងក្រោម៖

 • សេវាបញ្ជាអចិន្ត្រៃយ៍ Standing Order (តាមបញ្ជរធនាគារ)

 • សេវាបញ្ជាអចិន្ត្រៃយ៍ Direct Debit

 • កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ (ACLEDA Toan Chet, ABA Mobile Payment, Wing Mobile Payment)

 • សាច់ប្រាក់ (សម្រាប់ជម្រើសក្នុងការបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំតែប៉ុណ្ណោះ)

ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង

 • ប្រចាំខែ

 • ប្រចាំឆ្នាំ

ការធានារ៉ាប់រងអាយុជីវិតបន្ថែម

គ្មាន
ការធានារ៉ាប់រងអាយុជីវិតបន្ថែមមានតែចំពោះផលិតផលដែលមានការសន្សំរបស់យើងតែប៉ុណ្ណោះ ។

ការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រង

 

មាន

បន្ទាប់ពីសំណងលើការធានាក្រោមអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់* សំណងលើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬសំណងមរណភាពត្រូវបានផ្តល់ជូន​ បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងមានការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រងបន្ត ហើយក្រុមហ៊ុននឹងនៅតែបន្តការផ្តល់ជូននូវអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងដដែល។

*ការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីសំណងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់នឹងផ្តល់ជូន លុះត្រាតែអត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរត្រូវបានទិញភ្ជាប់ជាមួយគម្រោងមូលដ្ឋាន។

ព័ត៌មានបន្ថែមពីគម្រោងផ្សេងៗរបស់យើង
ទាំងនេះជួយឲ្យអ្នកបន្ថែមនិងកែតម្រូវការការពារហិរញ្ញវត្ថុរបស់ផលិតផលដែលអ្នកបានជាវ ដើម្បីធានាបានថាអ្នកទទួលបានការការពារសមរម្យបំផុត ។
អំពីផលិតផល

អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ
Critical Care +

ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប ៥០ករណី។ អ្នកនឹងទទួលបានរួមមាន៖

(1) ២៥% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ឬរហូតដល់ ២៥០០០ ដុល្លារ

(2) ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ដោយដកមកវិញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូងបើមាន)

អត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរ

ផ្តល់ជូនអ្នកនូវការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រងបន្ត បន្ទាប់ពីសំណងលើអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្តល់ជូន។

អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា
(ចំពោះប្តីឬប្រពន្ធ ឬអ្នកត្រូវបានធានាបន្ថែម)

ផ្តល់ជូនអ្នក
ឬក្រុមគ្រួសាររបស់អ្នកនូវសំណងបន្ថែមលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (អាចទិញបន្ថែមរហូតដល់ ១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងមូលដ្ឋានរបស់អ្នក។)

អត្ថប្រយោជន៍ចំណូលគ្រួសារ

ផ្តល់ជូនអ្នក ឬក្រុមគ្រួសាររបស់អ្នកនូវចំណូលប្រចាំឆ្នាំ នៅឆ្នាំបន្ទាប់ពីសំណងលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងរបស់អ្នក (អាចទិញបន្ថែមរហូតដល់ ៥០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់គម្រោងមូលដ្ឋាន។)