ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

គោលការណ៍ព័ត៌មានឯកជន

សូមស្វែងយល់បន្ថែមអំពីគោលការណ៍ព័ត៌មានឯកជន និងគោលការណ៍ប្រមូលទិន្នន័យ (Cookie) របស់គេហទំព័ររបស់យើងនៅទីនេះ។

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ប្រកាន់នូវភាពជាឯកជន និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យ៉ាងខ្ជាប់ខ្ជួន។

ដូច្នេះ យើងបានដាក់ចេញនូវព័ត៌មានខាងក្រោមអំពីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ថាតើអ្នកមានសិទ្ធិអ្វីខ្លះ ហើយ អ្នកអាចទាក់ទងមកកាន់យើងរបៀបណាប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែម។ 

នៅពេលដែលយើងនិយាយដល់ ទិន្នន័យផ្ទាល់ខ្លួន យើងមានន័យថា ព័ត៌មានអំពីអ្នកដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងរបស់អ្នក។ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នក ដើម្បីផ្តល់ជូនអ្នកនូវផលិតផល ឬសេវាកម្ម​ដែល​អ្នកបានស្នើសុំឬ ដើម្បីអនុលោមតាមច្បាប់ ឬកិច្ចសន្យា។ ​ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្តល់ទិន្នន័យ​ផ្ទាល់​ខ្លួនជាក់លាក់​ដែល​ចាំបាច់សម្រាប់ពួកយើងក្នុងការផ្តល់ផលិតផលនិង/ឬ សេវាកម្មរបស់យើងដល់អ្នកនោះទេ យើងនឹងមិនអាចផ្តល់​ឱ្យ​អ្នកនូវផលិតផលនិង/ឬសេវាកម្មទាំងនោះបានទេ។

យើងអាចផ្លាស់ប្តូរគោលការណ៍ព័ត៌មានឯកជននេះ ដោយការធ្វើបច្ចុប្បន្នភាពលើទំព័រគោលការណ៍ព័ត៌មានឯកជនរបស់យើងនៅលើគេហទំព័ររបស់យើង។ យើងលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលគោលការណ៍ព័ត៌មានឯកជនរបស់យើងជារឿយៗ នៅលើគេហទំព័ររបស់យើង ព្រោះកំណែនៃគោលការណ៍ព័ត៌មានឯកជនដែលត្រូវបានបង្ហាញនៅលើគេហទំព័ររបស់យើង គឺជាកំណែចុងក្រោយបង្អស់។

ផ្នែកទី A - ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូល

  • ព័ត៌មានលម្អិតផ្ទាល់ខ្លួន និងទំនាក់ទំនងដូចជាតួនាទី ឈ្មោះពេញ ការងារបឋម លេខទំនាក់ទំនងនិង ប្រវត្តិទំនាក់ទំនង

  • ថ្ងៃខែឆ្នាំកំណើត ភេទ អាយុ កម្ពស់ និងទំងន់របស់អ្នក

  • សញ្ជាតិរបស់អ្នក (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)

  • ព័ត៌មានលម្អិតរបស់វិនិយោគិន មូលនិធិ អ្នកទទួលផល ដូចជាម្ចាស់បណ្ណសន្យាធានារ៉ាប់រង និងអ្នកទទួលផល​​អនិតិជនពី ផលិតផលឬសេវាកម្មរបស់យើង

  • សមាជិកគ្រួសារ (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)

  • ផលិតផល និងសេវាកម្ម​អ្នកមាន​ជាមួយយើង ​ក៏ដូចជាផលិតផល ​និង​សេវាកម្មដែលអ្នកចាប់អារម្មណ៍​និងបានប្រើ និងវិធីសាស្ត្រទូទាត់ដែលបានប្រើ

  • ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង ការទាមទារសំណងណាមួយ និងថាតើទាមទារសំណងទាំងនោះត្រូវបានទូទាត់ឬទេ (និងព័ត៌មានលំអិតទាក់ទងនឹងបញ្ហានេះ)

  • ការវិភាគទិន្ន័យទាក់ទងនឹងទីផ្សារដែលបង្កើតឡើងសម្រាប់អ្នក រួមមានប្រវត្តិទំនាក់ទំនង និងថាតើអ្នកបានបើកឬចុចលើតំណភ្ជាប់នោះឬទេ

  • ព័ត៌មានអំពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក ដែលមានជាមួយដៃគូទីផ្សាររបស់យើង ដូចជាបណ្ណសន្យាធានារ៉ាប់រង ប្រាក់កម្ចី ប្រាក់សន្សំ ឬសេវាកម្មហិរញ្ញវត្ថុ និងផលិតផល

  • ព័ត៌មានដែលយើងទទួលបានពីតតិយជនរួមទាំងព័ត៌មានអំពីហានិភ័យធានារ៉ាប់រង ថ្លៃ ប្រវត្តិនៃការទាមទារសំណង ករណីសង្ស័យអំពីការក្លែងបន្លំ និងប្រវត្តិនៃការប្រើប្រាស់

  • ទិន្នន័យផ្ទាល់ខ្លួនដែលយើងទទួលបានពីទីភ្នាក់ងារឥណទាន និងទីភ្នាក់ងារការពារការក្លែងបន្លំ រួមទាំងប្រវត្តិឥណទានដែលបានចែករំលែកជាសាធារណៈ ស្ថានភាពហិរញ្ញវត្ថុនិងប្រវត្តិហិរញ្ញវត្ថុ

  • ព័ត៌មានគៃបន្លំ បំណុល និងចោរកម្មរួមទាំងព័ត៌មានលំអិតអំពីប្រាក់ដែលអ្នកបានជំពាក់ ករណីសង្ស័យអំពីការក្លែងបន្លំ ឬចោរកម្ម និងព័ត៌មានលំអិត នៃឧបករណ៍ ដែលបាន​ប្រើសម្រាប់ការប្រព្រឹត្តិអំពើក្លែងបន្លំ

  • ព័ត៌មានអំពីសុខភាពរបស់អ្នក ឬប្រសិនបើអ្នកជាអតិថិជនដែលងាយរងគ្រោះ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងសុខភាព ឬអាយុជីវិត

  • ព័ត៌មានអំពីទ្រព្យសម្បត្តិរបស់អ្នកដូចជាទីតាំង តម្លៃ ចំនួនបន្ទប់ ប្រភេទទ្រព្យសម្បត្តិ និងការងារសាងសង់ដែលអ្នកបានធ្វើ (ប្រសិនបើពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្ម)

  • ព័ត៌មានហិរញ្ញវត្ថុរបស់អ្នកដូចជាប្រាក់ខែរបស់អ្នក និងព័ត៌មានលំអិតនៃប្រាក់ចំណូលផ្សេងទៀត ព័ត៌មានលម្អិតអំពីប្រាក់សន្សំ ព័ត៌មានលម្អិតនៃការចំណាយរបស់អ្នក និងវិធីសាស្ត្របង់ប្រាក់

  • ព័ត៌មានលំអិតអំពីប្រាក់កម្ចីរបស់អ្នក (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)

  • ព័ត៌មានអំពីស្ថានភាពការងាររបស់អ្នក (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)

  • ព័ត៌មានអំពីស្ថានភាពរបស់អ្នកកាន់កាប់ទ្រព្យសម្បត្តិដូចជាថាតើអ្នកជាអ្នកជួលផ្ទះ អ្នករស់នៅជាមួយឪពុកម្តាយ រឺក៏ជាម្ចាស់កាន់កាប់ទ្រព្យសម្បត្តិ ដែលអ្នករស់នៅក្នុងពេលដាក់ពាក្យស្នើសុំ

  • ស្ថានភាពស្នាក់នៅនិង / ឬសញ្ជាតិរបស់អ្នក

  • ស្ថានភាពគ្រួសារ របៀបរស់នៅ ឬកាលៈទេសៈសង្គម (ប្រសិនបើទាក់ទងនឹងផលិតផលឬសេវាកម្ម) ឧទាហរណ៍ចំនួនមនុស្សក្រោមបន្ទុកដែលអ្នកមាន ឬប្រសិនបើអ្នកជាស្ត្រីមេម៉ាយឬពោះម៉ាយ

  • ព័ត៌មានដែលយើងទិញ ឬជួលពីតតិយជនរួមមានព័ត៌មានប្រជាសាស្ត្រ ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ បញ្ជីទីផ្សារ ព័ត៌មានដែលមានជាសាធារណៈ និងព័ត៌មានផ្សេងទៀតដើម្បីជួយកែលម្អ ផលិតផលនិងសេវាកម្មរបស់យើង

  • ការយល់ដឹងអំពីអ្នកនិងអតិថិជនរបស់យើងដែលទទួលបានពីការវិភាគឬការសិក្សាអំពីអតិថិជន

  • ប្រតិបត្តិការរបស់តតិយជនដូចជាកន្លែងដែលបុគ្គលម្នាក់ក្រៅពីម្ចាស់គណនីប្រើប្រាស់សេវាកម្មឬ ព័ត៌មានអំពីបុគ្គលនោះ និងប្រតិបត្តិការ និង

  • ព័ត៌មានអំពីពន្ធ (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម) ឧទាហរណ៍សម្រាប់គណនីវិនិយោគ។


ផ្នែកទី B - កន្លែងដែលយើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

យើងនឹងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីប្រភពទូទៅដូចខាងក្រោម៖

  • ពីអ្នកផ្ទាល់ និងព័ត៌មានពីសមាជិកគ្រួសារសមាជិក សហការី ឬអ្នកទទួលផលពីផលិតផល និងសេវាកម្ម

  • ព័ត៌មានដែលបានពីអ្នកនៅពេលអ្នកប្រើផលិតផលនិងសេវាកម្មរបស់យើង

  • ពីឈ្មួញកណ្តាលឬអន្តរការីផ្សេងទៀត (ឧទាហរណ៍ទីប្រឹក្សា តំណាងចែកចាយ ឬដៃគូអាជីវកម្ម) ដែលយើងធ្វើការជាមួយដើម្បីផ្តល់ផលិតផលឬសេវាកម្មជូនអ្នក

  • ក្រុមហ៊ុនព្រូដិនសលគ្រុប ប្រសិនបើអ្នកមានផលិតផលជាមួយពួកគេរួចហើយ ឬបានដាក់ពាក្យស្នើសុំមួយរឺធ្លាប់មានសេវាកម្មជាមួយពួកគេពីមុន

  • ទិន្នន័យដែលផ្ទុកព័ត៌មានសម្ងាត់ ទីតាំងសេវាកម្ម លេខសំគាល់បណ្តាញអ៊ីនធឺណែត នៅពេលអ្នកចូលទៅកាន់គេហទំព័រឬកម្មវិធីទូរស័ព្ទរបស់យើង

  • កម្រងសំណួរ និងព័ត៌មានលំអិតអំពីលេខទំនាក់ទំនង នៅពេលអ្នកចូលរួមការស្ទង់មតិ សន្និសីទវិនិយោគិន ព្រឹត្តិការណ៍ផ្សេងៗឬនៅពេលអ្នកធ្វើការផ្លាស់ប្តូរលេខទំនាក់ទំនងនៅលើគេហទំព័ររបស់យើង

  • ពីប្រភពផ្សេងៗទៀតដូចជាទីភ្នាក់ងារការពារការក្លែងបន្លំ ភ្នាក់ងារយោងឥណទាន អ្នកផ្តល់ប្រាក់កម្ចី ព័ត៌មានដែលអាចរកបានជាសាធារណៈ (ឧទាហរណ៍គេហទំព័រដែលមានលេខទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ អ៊ិនធឺណែត ឬអត្ថបទព័ត៌មាន) ភ្នាក់ងារតាមដានបំណុលនិង/ឬ អង្គការផ្សេងៗទៀតដើម្បីជួយក្នុងការទប់ស្កាត់និងការរកស្វែងរកឧក្រិដ្ឋកម្ម ភ្នាក់ងារប៉ូលីស និងភ្នាក់ងារអនុវត្តច្បាប់និង

  • យើងទិញឬជួលព័ត៌មានអំពីអ្នកឬអតិថិជនជាទូទៅពីតតិយជនរួមមាន ព័ត៌មានប្រជាសាស្ត្រ ព័ត៌មានលំអិតពីរថយន្ត ប្រវត្តិនៃការទាមទារសំណង ព័ត៌មានក្លែងបន្លំ បញ្ជីទីផ្សារ ព័ត៌មាន​ដែល​មានជាសាធារណៈ និងព័ត៌មានផ្សេងទៀត​ដើម្បីជួយកែលម្អផលិតផល​និង​សេវាកម្មឬអាជីវកម្មរបស់យើង។


ផ្នែកទី B.1 - គោលការណ៍ Cookies

គេហទំព័ររបស់យើងប្រើប្រាស់ Cookies ដើម្បីសម្គាល់អ្នកពីអ្នកប្រើប្រាស់គេហទំព័ររបស់យើងផ្សេងទៀត។ វាជួយយើងក្នុងការផ្តល់ជូនអ្នកនូវបទពិសោធល្អនៅពេលអ្នកប្រើគេហទំព័ររបស់យើងហើយ ក៏អនុញ្ញាតឱ្យយើង ធ្វើឱ្យគេហទំព័ររបស់ យើងកាន់តែប្រសើរឡើងដែរ។ Cookies គឺជាឯកសារតូចមួយដែលផ្ទុកអក្សរ និងលេខ​ដែលពួកយើងដាក់នៅក្នុងកម្មវិធីគេហទំព័រ ឬ ថាសរឹង របស់កំព្យូទ័រអ្នក។ Cookies ផ្ទុកព័ត៌មានដែលដាក់នៅក្នុង ថាសរឹង របស់កំព្យូទ័រអ្នក។ អ្នកអាចទទួលយក ឬបដិសេធ Cookies បានដោយកែប្រែទៅលើលក្ខខណ្ឌនៅក្នុងកម្មវិធីគេហទំព័ររបស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើវាសូមចូលទៅកាន់ help menu នៅក្នុងកម្មវិធីគេហទំព័ររបស់អ្នក។ 

យើងប្រើប្រភេទ Cookies ដូចខាងក្រោមៈ

  • Strictly necessary cookies៖ Cookies ប្រភេទនេះដែលត្រូវបានទាមទារសម្រាប់ ប្រតិបត្តិការគេហទំព័ររបស់យើង។

  • Analytical/performance cookies៖ វាអនុញ្ញាតឱ្យយើងស្គាល់និងរាប់ចំនួនអ្នកចូលមើលគេហទំព័រ របស់យើង និងឃើញពីរបៀបដែលអ្នកចូលមើលចល័ត ជុំវិញគេហទំព័រ របស់យើងនៅពេល ដែលពួកគេ កំពុងប្រើ។ វាជួយយើងកែលម្អវិធីដែលគេហទំព័ររបស់យើងដំណើរការ ឧទាហរណ៍វាធានាថា អ្នក ប្រើអាចស្វែងរកអ្វីដែលពួកគេកំពុងស្វែងរកបានយ៉ាងងាយស្រួលនិង

  • Functionality cookies៖ វាត្រូវបានប្រើដើម្បីសម្គាល់អ្នក ប្រើនៅពេលដែលពួកគេ ត្រឡប់ មកគេហទំព័ររបស់យើងវិញ។​ វាអាចឱ្យយើងធ្វើមាតិកាផ្ទាល់ខ្លួនសម្រាប់អ្នក ស្វាគមន៍អ្នកដោយឈ្មោះ និងចងចាំចំណូលចិត្តរបស់អ្នក (ឧទាហរណ៍ជម្រើសភាសាឬតំបន់របស់អ្នក) ។

ដោយបន្តប្រើប្រាស់គេហទំព័រ អ្នកយល់ព្រមទទួលយកការប្រើប្រាស់ Cookies ដូចដែលបានរៀបរាប់ខាងលើ។

ផ្នែកទី ៣ - របៀបដែលយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងមូលហេតុ

យើង, PCLA, សាជីវកម្មព្រូដិនសលអាស៊ី, ក្រុមហ៊ុនព្រូដិនសលគ្រុប និងដៃគូអាជីវកម្មរបស់យើង នឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ដល់យើងរួមជាមួយព័ត៌មានផ្សេងទៀតក្នុងគោលបំណងដូចខាងក្រោម៖

គោលបំណង

មូលដ្ឋានច្បាប់សម្រាប់ដំណើរការ

ការគ្រប់គ្រងផលិតផល និងសេវាកម្មរបស់យើង រួមទាំងការជួយឱ្យយើងអនុវត្តនូវកាតព្វកិច្ចរបស់យើងចំពោះអ្នក និងផ្តល់សេវាកម្មដែលពាក់ព័ន្ធដូចដែលបានពិភាក្សាជាមួយអ្នក មុនពេលទិញផលិតផល ឬសេវាកម្មណាមួយ។

អនុវត្តការត្រួតពិនិត្យដោយទាក់ទងជាមួយនឹងភ្នាក់ងារផ្សេងៗដូចជាភ្នាក់ងារយោងឥណទាន ក្រុមហ៊ុនតាមដាន ឬព័ត៌មានដែលមានជាសាធារណៈ (សូមមើលផ្នែកDសម្រាប់ព័ត៌មានបន្ថែម) ។

ចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យារបស់យើងជាមួយអ្នក ឬដើម្បីចាត់វិធានការមុនពេលឈានដល់ការចុះកិច្ចសន្យាជាមួយអ្នក។

ការផ្តល់សេវាកម្មអតិថិជនដូចជា ការឆ្លើយតបនឹងសំណួរ ឬប្រាប់អ្នកថាមានអ្វីមួយដែលកំពុងផ្លាស់ប្តូរ។

ធ្វើការសំរេចចិត្តដោយស្វ័យប្រវត្តិ (សូមមើលផ្នែកEសំរាប់ព័ត៌មានបន្ថែម) ។

រក្សាព័ត៌មានរបស់អ្នកលើកំណត់ត្រានិងអនុវត្តរដ្ឋបាលអាជីវកម្មផ្ទៃក្នុងផ្សេងទៀត

ចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យារបស់យើងជាមួយអ្នក។ បន្ទាប់ពីកិច្ចសន្យារបស់យើងបានបញ្ចប់ ផលប្រយោជន៍ស្របច្បាប់របស់យើងនៅតែរក្សាក្នុងការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងរបស់យើងជាមួយអ្នក។

អនុលោមតាមបទប្បញ្ញត្តិឬតម្រូវការផ្នែកច្បាប់ផ្សេងទៀត។

អនុលោមតាមកាតព្វកិច្ចច្បាប់របស់យើង។

រចនានិងផ្តល់ជូនអ្នកនូវការធានារ៉ាប់រងផលិតផលហិរញ្ញវត្ថុ រួមទាំងផលិតផលនិងសេវាកម្មដែលពាក់ព័ន្ធផេ្សងទៀត។

ធ្វើការស្រាវជ្រាវនិងវិភាគស្ថិតិ (រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ) ។

ផផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការរចនានិងកែលម្អផលិតផលរបស់យើង ផ្តល់នូវសេវាកម្មលើតម្លៃបន្ថែម អភិវឌ្ឍអាជីវកម្មរបស់យើងនិងទទួលបានការយល់ដឹងអំពីរបៀបប្រើប្រាស់ ផលិតផលរបស់យើង។


លើសពីនេះ យើង, PCLA, ក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ី ក្រុមព្រូដិនសលគ្រុប និងដៃគូទីផ្សាររបស់យើង នឹងប្រើទិន្នន័យផ្ទាល់ខ្លួនដែលអ្នកដែលផ្តល់ឱ្យយើងរួមជាមួយព័ត៌មានផ្សេងទៀតដើម្បីបញ្ជូនដំណើរទីផ្សារដោយផ្ទាល់តាមរយៈមធ្យោបាយអេឡិចត្រូនិក និងមិនមែនអេឡិចត្រូនិច រួមទាំងប្រៃសណីយ៍ ក៏ដូចជាការបញ្ជូនការណែនាំពី ផលិតផល ​និង​សេវាកម្មពីភាគីទីបីដែលបានជ្រើសរើសយ៉ាង​ប្រុងប្រយ័ត្នតាមរយៈប្រៃសណីយផងដែរ។ សូមមើល ផ្នែកទី១សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។​ មូលដ្ឋានច្បាប់របស់យើងសម្រាប់ដំណើរការនេះ ផ្អែកលើ ការយល់ព្រមរបស់អ្នក។

គោលបំណងមួយចំនួនខាងលើគឺចាំបាច់ដើម្បីអនុញ្ញាតឱ្យយើងអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យារបស់យើងចំពោះអ្នក និងដើម្បីឱ្យយើងអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិដែលបានចែង។ យើងក៏អាចពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់ ក្នុង ការប្រើប្រាស់ និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក​សម្រាប់គោលបំណង​ដែលបានពណ៌នា ខាងលើដើម្បីកែលម្អផលិតផលនិងសេវាកម្មរបស់យើង។ វាអនុញ្ញាតឱ្យយើងស្វែងរកវិធីដើម្បីអភិវឌ្ឍអាជីវកម្ម របស់យើង និងទទួលបានការយល់ដឹងពីរបៀបប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើង។​ ប្រសិនបើ យើងត្រូវការការយល់ព្រមពីអ្នកដើម្បីប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលបានពណ៌នាខាងលើ យើងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងករណីដែលអ្នកបានផ្តល់ការយល់ព្រមតែប៉ុណ្ណោះ។

តើអ្នកណាដែលយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយ និងហេតុអ្វី

យើងនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួននិងសុខភាពរបស់អ្នកនៅក្នុងក្រុមហ៊ុនព្រូដិនសលគ្រុប និងទៅកាន់ដៃគូអាជីវកម្មហិរញ្ញវត្ថុ/សុខភាពរបស់យើង និងអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងៗ (រាប់បញ្ចូលទាំងអ្នកធានារ៉ាប់រង ដោយគ្មានកំណត់ មេធាវី ធនាគារ គណនេយ្យករ ស្ថាប័នហិរញ្ញវត្ថុ អ្នកទទួលផល និងអ្នកផ្តល់សេវាកម្ម ផ្សេងទៀតដែល ផ្តល់នូវរដ្ឋបាល ទូរគមនាគមន៍ កុំព្យួទ័រ ការទូទាត់ ការបោះពុម្ព ការបង់រំលោះ ឬសេវាកម្មផ្សេង ទៀតដល់ពួកយើង ដើម្បីឱ្យយើងអាចធ្វើអាជីវកម្មរបស់យើង) ក្រុមហ៊ុនពិនិត្យវិក័យប័ត្រវេជ្ជសាស្រ្ត ក្រុមហ៊ុនស៊ើប អង្កេតការទាមទារសំណង សមាគមនិងសហព័ន្ធឧស្សាហកម្ម កញ្ចប់បណ្ណសន្យារបស់អ្នក ឬអ្នកវិនិយោគ អ្នកប្រឹក្សាអាជីព​ អ្នកស្រាវជ្រាវ ភ្នាក់ងារឥណទាន ភ្នាក់ងារប្រមូលបំណុលស្ថាប័នហិរញ្ញវត្ថុ/​សុខភាព និងដៃគូផ្សេងទៀតសម្រាប់គោលបំណងណាមួយដែលមានចែងក្នុងផ្នែកCនេះ។ ប្រសិនបើអ្នកមានកញ្ចប់បណ្ណសន្យា រ៉ាប់រងឬ បុគ្គលផ្សេងទៀតអាចនឹងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប្រសិនបើសមស្រប យើងក៏អាច បញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅភ្នាក់ងារទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ភ្នាក់ងារគតិយុត្ត ឬ អភិបាល កិច្ចណាមួយរបស់រដ្ឋាភិបាលផងដែរ។

យើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រទេសណាមួយក្រៅពីប្រទេសដែលអ្នករស់នៅ។ បើយើងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងនឹងប្រើប្រាស់ការការពារសុវត្ថិភាពសមស្រប​និងអនុលោមតាមច្បាប់នៃ ប្រទេស​ដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរ។ ព័ត៌មានលម្អិត ពីការការពារនេះអាចផ្តល់ ឱ្យអ្នក បានតាមរយៈការស្នើសុំ។ 

យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលកំណត់មួយ។

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុកក្នុងរយៈពេលយូរ ដរាបណាអ្នក (ឬម្ចាស់បណ្ណសន្យារ៉ាប់រងរបស់អ្នក) ជាអតិថិជនរបស់យើង ឬយូរជាងនេះបើចាំបាច់ដោយច្បាប់ ឬចាំបាច់តាមគោលការណ៍​នៃការរក្សាទុក​ទិន្នន័យ​របស់យើង។ វាត្រូវនឹងតាមគោលការណ៍នៃការរក្សាទុកទិន្នន័យរបស់យើងជានិច្ច។ វានឹងអា​ចមានកាលៈទេសៈជាក់លាក់ណាមួយដែលចាំបាច់សម្រាប់ពួកយើងក្នុងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឱ្យបានយូរជាងនេះ (ដូចជានៅពេលមានជម្លោះកើតឡើងជាដើម)។

ផ្នែក​ D ការពិនិត្យឯកសារយោង

សម្រាប់ផលិតផលមួយចំនួន យើងអាចប្រើភ្នាក់ងារឥណទានដែលត្រូវបានអនុម័ត ក្រុមហ៊ុនតាមដាន ភ្នាក់ងារបង្ការ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឬព័ត៌មានដែលមានជាសាធារណៈ​ដើម្បីជួយយើងក្នុងការត្រួតពិនិត្យ អត្តសញ្ញាណរបស់អ្នក​ក៏ដូចជាការពារការក្លែងបន្លំ និងការសម្អាតប្រាក់ ដែលនេះរួមបញ្ចូលទាំងការត្រួតពិនិត្យលើអាស័យដ្ឋានពីមុន ​និងបច្ចុប្បន្ន។ លទ្ធផលទាំងនេះអាចត្រូវបានកត់ត្រាទុកសម្រាប់ជាឯកសារយោងនាពេលអនាគត។

ការត្រួតពិនិត្យទាំងនេះក៏អាចត្រូវបានអនុវត្តសម្រាប់វិនិយោគិនមូលនិធិ ម្ចាស់បណ្ណសន្យារួមឬបុគ្គលដែលអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់។ ប្រសិនបើយើងបាត់ទំនាក់ទំនងជាមួយអ្នក យើងអាចប្រើភ្នាក់ងារទាំងនេះដើម្បីផ្ទៀងផ្ទាត់អាស័យដ្ឋានរបស់អ្នកផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នក។ រាល់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវធ្វើដោយសុវត្ថិភាពជានិច្ច។

ផ្នែក E - យើងអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិឬស្គាល់ពីអ្នក

យើង,​ PCLA,​ សាជីវកម្មព្រូដិនសលអាស៊ីដៃគូពាណិជ្ជកម្ម និងដៃគូទីផ្សាររបស់យើងអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក​ដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិដែលជះឥទ្ធិពលដល់អ្នក ឬដើម្បីអនុវត្តទម្រង់ផ្សេងទៀត (ឧទាហរណ៍ការធ្វើទីផ្សារ) ។

បើយើងអនុវត្តសកម្មភាពសម្រេចចិត្តដោយស្វ័យប្រវត្ដិ យើងនឹងផ្តល់ជូនអ្នកនូវព័ត៌មានបន្ថែមទៀតតាមពេលវេលាសម​ស្របទៅតាមច្បាប់ក្នុងតំបន់។

ផ្នែក F: ការប្រើប្រាស់ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក

សម្រាប់ផលិតផលឬសេវាកម្មជាក់លាក់ យើងត្រូវការធ្វើដំណើរការទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មានទាក់ទងនឹងសុខភាព ហ្សែន ហ្សែនអត្តសញ្ញាណជីវមាត្រ និង ភេទ។ ក្នុងកម្រិតដែលយើងត្រូវការការយល់ព្រមច្បាស់លាស់របស់អ្នកដើម្បីធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួនប្រភេទនេះតាមរបៀបដែលបានពិពណ៌នានៅក្នុងផ្នែក C, D និង E យើងនឹងផ្តល់ព័ត៌មានលម្អិតអំពីចំណុចនេះនៅចំណុចនៃការប្រមូល និងស្វែងរកការយល់ព្រមរបស់អ្នក​ស្រប​តាមច្បាប់ក្នុងតំបន់។

ផ្នែក G: អ្នកមានសិទ្ធិក្នុងការគ្រប់គ្រង

នៅពេលនិយាយអំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិដូច ដែលបាន អនុញ្ញាតនៅក្នុងច្បាប់ក្នុងស្រុក។

ទន្ទឹមនឹងនេះប្រសិនបើអ្នករស់នៅក្នុងយុត្តាធិការរបស់សហភាពអឺរ៉ុប សិទ្ធិបន្ថែមដែលស្ថិតនៅក្រោម General Data Protection Regulation (GDPR) អាចត្រូវបានអនុវត្ត។ ដូច្នេះអ្នកអាច៖

  • ស្នើសុំច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយឥតគិតថ្លៃ (យើងអាចគិតប្រាក់ពីអ្នកសម្រាប់ការស្នើសុំនេះប្រសិនបើការស្នើសុំនេះមិនមានមូលដ្ឋានច្បាស់លាស់ ឬ លើសពីអ្វីដែលអាចផ្ដល់ បាន) ។

  • នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ ការស្នើសុំឱ្យយើងផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន​របស់អ្នកទៅអង្គភាពផ្សេងទៀតប្រសិនបើអ្នកចង់ឱ្យយើងធ្វើ;

  • ស្នើសុំឱ្យយើងកែនូវអ្វីដែលខុស ឬ បំពេញទិន្នន័យផ្ទាល់ខ្លួនដែលមិនពេញលេញ។

  • ស្នើសុំឱ្យយើងលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រសិនបើវាលែងត្រូវការសម្រាប់គោលបំណងដែលមានចែងក្នុងផ្នែក A ឬ ប្រសិនបើមិនមានមូលដ្ឋានច្បាប់ផ្សេងទៀតសម្រាប់ដំណើរការ។

  • កំណត់ពីរបៀបដែលយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ ដកការព្រមព្រៀងរបស់អ្នក (រាប់បញ្ចូលទាំងការសម្រេចចិត្តជាស្វ័យប្រវត្តិ) ដែលអ្នកបានផ្តល់សម្រាប់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់

អ្នក។

  • ជំទាស់នឹងពួកយើងទាក់ទងនឹងការប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ធ្វើការផ្សព្វផ្សាយទីផ្សារដោយផ្ទាល់ (រាប់បញ្ចូលទាំងទម្រង់ដែលពាក់ព័ន្ធ) ឬដំណើរការផ្សេងទៀត​ដែលផ្អែក​លើចំណាប់អារម្មណ៍សមស្រប និង

  • តវ៉ាទៅអាជ្ញាធរការពារទិន្នន័យ ឬនិយ័តករឯករាជ្យមួយទៀតអំពីរបៀបដែលយើងកំពុងប្រើវា។


ប្រសិនបើអ្នកចង់ប្រើសិទ្ធិរបស់អ្នក ឬ ចង់មានការពន្យល់អំពីសិទ្ធិទាំងនេះ យើងបានពន្យល់ពីវិធី​ដែល​អ្នក​អាច​ទាក់ទងនៅក្នុងផ្នែកទំនាក់ទំនង។
 

ប្រសិនបើអ្នកត្រូវការនិយាយជាមួយយើង វានឹងមានប្រយោជន៍​ក្នុង​ការប្រគល់ឱ្យអ្នកត្រួតពិនិត្យទិន្នន័យ នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺ PCLA ។ យើងអាចតាមដានឬកត់ត្រាការហៅទូរស័ព្ទ ឬទំនាក់ទំនងផ្សេងទៀតដែលយើងមានជាមួយអ្នក។ នេះប្រហែលជាប្រើសម្រាប់ការបណ្តុះបណ្តាល សុវត្ថិភាព ឬដើម្បីជួយយើងក្នុងការត្រួតពិនិត្យគុណភាព។

ផ្នែក H: ធ្វើសកម្មភាពជំនួសអ្នកផ្សេង?

ច្បាប់ក្នុងតំបន់របស់អ្នកអាចតម្រូវឱ្យអ្នកស្វែងរកការយល់ព្រមជាមុន មុនពេលដែលអ្នកផ្តល់ឱ្យយើងនូវទិន្នន័យផ្ទាល់ខ្លួនអំពីមនុស្សម្នាក់ផ្សេងទៀត ក្នុងនាមជំនួសពួកគេ។ នេះរួមបញ្ចូលទាំងការផ្តល់ការយល់ព្រមទៅលើ៖

  • ដំណើរការទិន្នន័យផ្ទាល់ខ្លួន និង ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់យើង (ដូចដែលយើងបានពន្យល់នៅក្នុងផ្នែក A - G ខាងលើ); និង

  • អ្នកកំពុងទទួលបានការជូនដំណឹងពីការការពារព័ត៌មានណាមួយក្នុងនាមពួកគេ។


ប្រសិនបើមានហេតុផលណាមួយដែលអ្នកមានការព្រួយបារម្ភថាតើអ្នកត្រូវបានអនុញ្ញាតក្នុងការផ្តល់ឱ្យយើងនូវព័ត៌មានរបស់បុគ្គលផ្សេងទៀត សូមទាក់ទងមកកាន់យើងតាម អាសយដ្ឋានអ៊ីម៉ែលខាងក្រោម​មុនពេល​បញ្ជូន​អ្វីមួយមកយើង។

ផ្នែក I: ការផ្សព្វផ្សាយទីផ្សារដោយផ្ទាល់

យើង PCLA, សាជីវកម្មព្រូដិនសលអាស៊ី ដៃគូពាណិជ្ជកម្ម និង ដៃគូទីផ្សាររបស់យើងនឹងនៅតែផ្ញើព័ត៌មានមកអ្នកតាមរយៈការប្រកាសអំពីផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនព្រូដិនសលនិងភាគីទីបីដែលបានជ្រើសរើសដោយយកចិត្តទុកដាក់។

លើសពីនេះទៀត ពីពេលមួយទៅពេលមួយ យើង PCLA ក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ី និង ព្រូដិនសលគ្រុបអាចនឹងទំនាក់ទំនងទៅកាន់អ្នកតាមមធ្យោបាយអេឡិចត្រូនិកដែលមានព័ត៌មានលំអិតអំពីផលិតផល សេវាកម្ម និងការផ្តល់ជូនពិសេសណាមួយ។ យើងនឹងធ្វើដូចនេះបានប្រសិនបើអ្នកបានយល់ព្រមឱ្យយើងទាក់ទងអ្នកដោយមធ្យោបាយអេឡិចត្រូនិច។

ហើយប្រសិនបើអ្នកចង់ផ្លាស់ប្តូរចិត្តរបស់អ្នក ឬ អ្នកចង់បដិសេធក្នុងការជ្រើសយកការទទួល ទីផ្សារ ដោយ ផ្ទាល់ដែលមិនមែនជាអេឡិចត្រូនិក អ្នកអាចប្រាប់យើងបាន ដោយគ្រាន់តែប្រើជម្រើសមួយ ក្នុងចំណោមជំរើសនៅក្នុងផ្នែកទំនាក់ទំនង។

ទាក់ទង​មក​ពួក​យើង

ប្រសិនបើអ្នកចង់អនុវត្តសិទ្ធិ​របស់អ្នក​នៅក្នុងផ្នែក G ឬប្រសិនបើអ្នកត្រូវការព័ត៌មានផ្សេងទៀត​អំពី​ផ្នែកផ្សេង​ទៀតនៃសេចក្តីជូនដំណឹងនេះអ្នកអាចទាក់ទងយើងតាមវិធីផ្សេងៗគ្នា។

សរសេរមកយើងតាមរយៈ

អគារភ្នំពេញថាវវើរ៍ ជាន់ទី២០ # ៤៤៥ មហាវិថីព្រះមុនីវង្ស បឹងព្រលិត ៧មករា ភ្នំពេញ កម្ពុជា ប្រអប់សំបុត្រលេខ 417

អ៊ីម៉ែលមកយើងតាមរយៈ
info@prudential.com.kh

ឬចូលទៅកាន់
www.prudential.com.kh

សាជីវកម្មព្រូដិនសលអាស៊ី (Prudential Corporation Asia ) មានន័យថាក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ីលីមីតធីត (Prudential Corporation Asia Limited.)

ព្រូដិនសលគ្រុប (Prudential Group) មានន័យថា ព្រូដិនសលភីអិលស៊ី (Prudential Plc) ក្រុមហ៊ុនព្រូដិនសល ហូលឌីង លីមីតធីត (Prudential Holdings Limited) និងសាខាផ្សេងទៀតណាមួយនៃ ក្រុមហ៊ុនព្រូដិនសលភីអិលស៊ី (Prudential Plc) ។ ក្រុមហ៊ុនព្រូដិនសលភីអិលស៊ី (Prudential Plc)  មិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រូដិនសលអ៊ិនវេសមិន (Prudential Financial, Inc.) ដែលជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មធំជាងគេគឺនៅសហរដ្ឋអាមេរិកឬជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន M&G Plc ដែលជាក្រុមហ៊ុនរួមបញ្ចូលនៅក្នុងចក្រភពអង់គ្លេស។

ដៃគូអាជីវកម្ម មានន័យថា អ្នកផ្តល់សេវាកម្ម គណនេយ្យករ សវនករ អ្នកផ្តល់សេវាកម្មអាយធី និងអ្នកផ្តល់វេទិកា អ្នកអន្តរការី អ្នកធានារ៉ាប់រងបន្ត អ្នកវិនិយោគ ភ្នាក់ងារ ភ្នាក់ងារប្រាក់សោធន (និងអ្នកពាក់ព័ន្ធផ្សេងទៀត) អ្នកប្រឹក្សាយោបល់ អ្នកណែនាំ អ្នកជ្រើសរើសអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុនិងផលិតផលធានារ៉ាប់រងរបស់ភាគីទីបី និង ទីប្រឹក្សាច្បាប់របស់យើង។

ដៃគូទីផ្សារ មានន័យថាអ្នកផ្តល់សេវាកម្ម ភ្នាក់ងារអន្តរការី អ្នកទទួលប្រាក់សោធន (និងអ្នកពាក់ព័ន្ធផ្សេងទៀត)  អ្នកប្រឹក្សាយោបល់ អ្នកណែនាំ និងអ្នកផ្គត់ផ្គង់ផលិតផលធានារ៉ាប់រងនិងហិរញ្ញវត្ថុរបស់ភាគីទីបី។