វិធីសាស្ត្រទូទាត់បុព្វលាភធានារ៉ាប់រងបន្ត
កម្មវិធី PULSE (ធនាគារ វីង - Wing / អេស៊ីលីដា - ACLEDA)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
ជំហានទី ១
សូមភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់អ្នកជាមួយកម្មវិធី Pulse (ប្រសិនបើអ្នកបានភ្ជាប់រួចរាល់ហើយ សូមបន្តទៅជំហានទី ២)
- ចូលទៅក្នុងកម្មវិធី PULSE
- ចុចលើ “PRUServices”
- ចុចលើពាក្យ "ភ្ជាប់បណ្ណសន្យារ៉ាប់រង"
- បញ្ចូលលេខបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក
- ចុចលើពាក្យ "បន្ត"
- រួចបញ្ចូលលេខ OTP
- រួចរាល់
ជំហានទី ២
- ចូលទៅក្នុងកម្មវិធី PULSE
- ចុចលើ “PRUServices”
- ចុចលើពាក្យ "ភ្ជាប់បណ្ណសន្យារ៉ាប់រង" ក្នុងករណីមិនទាន់បានភ្ជាប់រួចរាល់ និងធ្វើតាមជំហានទី ១ ខាងលើ
- ជ្រើសរើសបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកដែលដល់កាលកំណត់បង់
- ចុចលើពាក្យ "បង់បុព្វលាភធានារ៉ាប់រង"
- ជ្រើសរើសពីជម្រើសដែលអ្នកនឹងត្រូវទទួលលេខ OTP រួចបញ្ចូលលេខ OTP
- ចុចលើពាក្យ "Proceed"
- ជ្រើសរើសធនាគារសំរាប់ទូទាត់បង់បុព្វលាភធានារ៉ាប់រង
- បញ្ចូលព័ត៌មានគណនីធនាគាររបស់លោកអ្នក
- រួចចុចបង់
កម្មវិធីធនាគារ អេស៊ីលីដា (ACLEDA)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី ACLEDA Mobile App
- ចុចលើប្រអប់ "បង់ប្រាក់"
- ចុចលើពាក្យ "វិក័យប័ត្រក្រុមហ៊ុនធានារ៉ាប់រង"
- ជ្រើសរើសយក"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- បញ្ចូលចំនួនទឹកប្រាក់
- ចុចលើពាក្យ "យល់ព្រម"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- រួចចុចលើពាក្យ "យល់ព្រម"
កម្មវិធីធនាគារ វីង (Wing)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី WING BANK App
- ចុចលើប្រអប់ "ទូទាត់វិក័យប័ត្រ"
- ចុចលើពាក្យ "ធានារ៉ាប់រង"
- ជ្រើសរើសយក"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"- Prudential Cambodia (Cambodia)
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- ចំនួនទឹកប្រាក់នឹងបង្ហាញដោយស្វ័យប្រវត្តិ
- ចុចលើពាក្យ "ទូទាត់"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- រួចចុចលើពាក្យ "យល់ព្រម"
កម្មវិធីធនាគារ អេប៊ីអេ (ABA)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី ABA App
- ចុចលើប្រអប់ "ទូទាត់ប្រាក់"
- ចុចលើពាក្យ "ធានារ៉ាប់រង"
- ជ្រើសរើសយក"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- ចំនួនទឹកប្រាក់នឹងបង្ហាញដោយស្វ័យប្រវត្តិ
- ចុចលើពាក្យ "បង់ឥឡូវ"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- រួចចុចលើពាក្យ "បញ្ជាក់"
កម្មវិធីធនាគារស្ថាបនា (Sathapana)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ដើម្បីអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកក្រុមហ៊ុនព្រូដិនសលកម្ពុជាតាមរយៈធនាគារស្ថាបនាបាន លោកអ្នកត្រូវមាន៖
- គណនីនៅធនាគារស្ថាបនា
- កម្មវិធី Sathapana Mobile នៅក្នុងទូរស័ព្ទរបស់លោកអ្នក
លោកអ្នកអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈ Sathapana Mobile ដោយអនុវត្តតាមវិធីខាងក្រោមនេះ៖
- ជំហានទី ១៖ បើកកម្មវិធី Sathapana Mobile
- ជំហានទី ២៖ ជ្រើសរើសយក "ទូទាត់ប្រាក់"
- ជំហានទី ៣៖ វាយបញ្ចូល "លេខសម្ងាត់" របស់លោកអ្នក
- ជំហានទី ៤៖ ជ្រើសរើសយក "ធានារ៉ាប់រង"
- ជំហានទី ៥៖ ជ្រើសរើសយក "Prudential Cambodia"
- ជំហានទី ៦៖ វាយបញ្ចូល លេខពាក្យស្នើសុំ ឬ លេខបណ្ណសន្យារ៉ាប់រង
- ជំហានទី ៧៖ វាយបញ្ចូលចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រងដែលត្រូវបង់
- ជំហានទី ៨៖ ជ្រើសរើសយក "គណនី" របស់អ្នក
- ជំហានទី ៩៖ ចុចប៊ូតុង "បន្ទាប់"
- ជំហានទី ១០៖ សូមពិនិត្យមើលព័ត៌មានឡើងវិញ មុនពេលចុចប៊ូតុង "បញ្ជាក់"
- ជំហានទី ១១៖ វាយបញ្ចូល "លេខកូដសម្ងាត់" របស់លោកអ្នកម្ដងទៀតដើម្បីបញ្ជាក់
ព័ត៌មានផ្សេងៗ
លោកអ្នកអាចធ្វើការទូទាត់បុព្វលាភធានារ៉ាប់រងតាមរយៈធនាគារផ្សេងៗដូចជា៖
- ធនាគារ កាណាឌីយ៉ា
- ធនាការ កម្ពុជាសាធារណៈ
- ធនាគារ ភ្នំពេញពាណិជ្ជ
- ធនាគារ JTrust Royal
សម្រាប់ការបង់បុព្វលាភទាំងអស់ សូមធ្វើការបង់តាមរយៈគណនីធនាគាររបស់ព្រូដិនសលដោយផ្ទាល់ តាមរយៈធនាគារដែលជាដៃគូ។
ក្រុមហ៊ុនមិនអនុញ្ញាតឱ្យទីប្រឹក្សាលក់ ទទួលបុព្វលាភធានារ៉ាប់រងពីអតិថិជនតាមរយៈគ្រប់មធ្យោបាយក្នុងការបង់បុព្វលាភឡើយ។