ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

PRUសន្សំ

ចាប់ផ្តើមការសន្សំរបស់អ្នកជាមួយនឹងទឹកប្រាក់ដែលលោកអ្នកអាចជ្រើសរើសបង់តែមួយលើក ជាប្រចាំខែ ឬ ជាប្រចាំឆ្នាំដោយចាប់ផ្តើមក្នុងតម្លៃទាបបំផុតចាប់ពី $5 ក្នុងមួយខែ ឬ $30 ក្នុងមួយឆ្នាំ។ ក្រៅពីចំនួនទឹកប្រាក់ដែលធានាទទួលបានត្រឡប់មកវិញ លោកអ្នកក៏អាចទទួលបានផលចំណេញត្រឡប់មកវិញបន្ថែមផងដែរ នៅពេលបណ្ណសន្យារ៉ាប់រងផុតកំណត់។ អ្វីដែលពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបានការការពារពេញលេញផងដែរ។ PRUSave សន្សំ និងការពារក្នុងកញ្ចប់តែមួយ!
ទិញឥឡូវនេះ
PRUសន្សំ

ហេតុអ្វីត្រូវជ្រើសរើស PRUសន្សំ?

  • សន្សំតាមលទ្ធភាព

ជ្រើសរើសគម្រោងសន្សំដែលលោកអ្នកពេញចិត្ត ជាមួយនឹងតម្លៃបុព្វលាភធានារ៉ាប់រងទាបបំផុតចាប់ពី ៥ ដុល្លារអាមេរិក ក្នុងមួយខែ ឬ ៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ

  • សន្សំដោយទំនុកចិត្ត

ធានាទទួលបានអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលមានតម្លៃក្នុងការប្រគល់ប្រាក់សន្សំមកវិញយ៉ាងតិចហោចណាស់ ១០០% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្ត

  • មានការការពារពេញលេញ

លោកអ្នកនឹងទទួលបានការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើសនៅក្នុងករណីហេតុការណ៍អកុសលណាមួយកើតឡើង។

ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
ព័ត៌មានបន្ថែមអំពីផលិតផល​ PRUសន្សំ
អំពីគម្រោងរបស់អ្នក

អ្វីទៅជា PRUសន្សំ?

PRUសន្សំ ជាផលិតផលសន្សំដែលសក្តិសមសម្រាប់បុគ្គលទាំងឡាយណាដែលស្វែងរកការសន្សំទុកជាប្រចាំ និងទទួលបានការការពារក្នុងពេលតែមួយ ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

 

តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUសន្សំ?

 

អតិថិជនអាចជាវផលិតផលនេះបានប្រសិនបើមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ ៦ ខែ ដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី ១៨​ ទៅ ៤៥ ឆ្នាំ។

តើបណ្ណសន្យារ៉ាប់រងនេះមានរយៈពេលកំណត់ប៉ុន្មាន?

៦ ឆ្នាំ ហើយបន្តទៅរយៈពេលបូកបង្គរបន្ថែមដោយស្វ័យប្រវត្តិ ដែលមានរយៈពេលបន្ថែមរហូតដល់ ៦ ឆ្នាំ។

តើអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់ផលិតផល PRUសន្សំ មានចំនួនប៉ុន្មាន?

អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង គឺត្រូវទូទាត់ជូនដូចខាងក្រោម៖

 

  • ប្រសិនបើគម្រោងបង់បុព្វលាភធានារ៉ាប់រងតែមួយលើកត្រូវបានជ្រើសរើស នោះអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្មើនឹង ៥ ដងនៃបុព្វលាភធានារ៉ាប់រងតែមួយលើក។
  • ប្រសិនបើគម្រោងបង់បុព្វលាភធានារ៉ាប់រងជាប្រចាំឆ្នាំត្រូវបានជ្រើសរើស នោះអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្មើនឹង ៨ ដងនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ។
  • ប្រសិនបើគម្រោងបង់បុព្វលាភធានារ៉ាប់រងជាប្រចាំខែត្រូវបានជ្រើសរើស នោះអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្មើនឹង ៨០ ដងនៃបុព្វលាភធានារ៉ាប់រងប្រចាំខែ។
     

ក្នុងអំឡុងរយៈពេលបូកបង្គរបន្ថែម អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្មើនឹងតម្លៃបណ្ណសន្យារ៉ាប់រងនៅកាលបរិច្ឆេទមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះ។

តើបុព្វលាភធានារ៉ាប់រងមានតម្លៃប៉ុន្មាន?

 

បុព្វលាភធានារ៉ាប់រងមានតម្លៃដោយ​ផ្អែកលើភាពញឹកញាប់នៃការបង់បុព្វលាភធានារ៉ាប់រងដូចខាងក្រោម៖

 

  • គម្រោងបង់បុព្វលាភធានារ៉ាប់រងតែមួយលើក មានតម្លៃបុព្វលាភធានារ៉ាប់រងចាប់ពី ៥០០ ដុល្លារ ដល់ ក្រោម ១០​ ០០០​ ដុល្លារ
  • គម្រោងបង់បុព្វលាភធានារ៉ាប់រងជាប្រចាំឆ្នាំ មានតម្លៃបុព្វលាភធានារ៉ាប់រងចាប់ពី ៣០ ដុល្លារ ដល់ ៥០០ ដុល្លារ
  • គម្រោងបង់បុព្វលាភធានារ៉ាប់រងជាប្រចាំខែ មានតម្លៃបុព្វលាភធានារ៉ាប់រងចាប់ពី ៥ ដុល្លារ ដល់ ៥០ ដុល្លារ

តើអត្ថប្រយោជន៍របស់ផលិតផល PRUសន្សំ មានអ្វីខ្លះ?

 

 

ផលិតផលនេះផ្តល់ជូនអត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ បន្ថែមពីនេះ វាក៏ផ្តល់ជូនអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីដែលមិនមានការទាមទារសំណងក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រងក៏ត្រូវបានផ្តល់ជូនផងដែរ នៅពេលមានសំណើបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក ឬ ទាំងស្រុង។

 

អត្ថប្រយោជន៍នឹងត្រូវទូទាត់ជូនដូចខាងក្រោម៖

 

អត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១០០%​ នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងត្រូវទូទាត់ជូនក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

 

អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង

១០០% នៃតម្លៃបណ្ណសន្យារ៉ាប់រងនៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនឹងត្រូវទូទាត់ជូន ដែលចំនួននេះត្រូវបានធានាយ៉ាងហោចណាស់ ១០០% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ក្នុងករណីដែលអ្នកទិញ៖

  • គម្រោងបង់បុព្វលាភធានារ៉ាប់រងតែមួយលើក ហើយមិនមានការបោះបង់បណ្ណសន្យារ៉ាប់រងណាមួយកើតឡើងក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ឬ
  • គម្រោងបង់បុព្វលាភធានារ៉ាប់រងជាប្រចាំឆ្នាំ ឬ ប្រចាំខែ ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងយ៉ាងហោចណាស់ ៣ ឆ្នាំដំបូង (មុនរយៈពេលអនុគ្រោះផុតកំណត់) ហើយគ្មានការបោះបង់បណ្ណសន្យារ៉ាប់រងណាមួយកើតឡើងក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។

 

អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រង

  • សម្រាប់ការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងទាំងស្រុង នោះ ១០០% នៃតម្លៃបណ្ណសន្យារ៉ាប់រង ដោយដកយកមកវិញនូវកម្រៃនៃការបោះបង់បណ្ណសន្យារ៉ាប់រងទៅតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រង នឹងត្រូវទូទាត់ជូន។
  • សម្រាប់ការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក នោះចំនួនដែលស្នើសុំតម្រូវមិនឲ្យលើស ៨០%​ នៃតម្លៃបណ្ណសន្យារ៉ាប់រងឡើយ ហើយត្រូវដកយកមកវិញនូវកម្រៃនៃការបោះបង់បណ្ណសន្យារ៉ាប់រងទៅតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រង។ ការស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក អាចធ្វើឡើងបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំនៃបណ្ណសន្យារ៉ាប់រង។

 

ប្រសិនបើអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងមិនទាន់បានស្នើសុំដកទេ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិទៅរយៈពេលបូកបង្គរបន្ថែម​ ដែលអត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ គឺស្មើនឹង ១០០%​ នៃតម្លៃបណ្ណសន្យារ៉ាប់រង គិតត្រឹមកាលបរិច្ឆេទមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ហើយតម្លៃបណ្ណសន្យារ៉ាប់រងអាចស្នើសុំដកនៅពេលណាក៏បានក្នុងរយៈពេលបូកបង្គរបន្ថែម ដោយមិនតម្រូវឲ្យមានការទូទាត់ចំណាយ ឬ ថ្លៃអ្វីឡើយ។

តើអ្វីទៅជាតម្លៃបណ្ណសន្យារ៉ាប់រង ហើយវាត្រូវបានគណនាយ៉ាងដូចម្តេច?

 

តម្លៃបណ្ណសន្យារ៉ាប់រង គឺជាសមតុល្យទឺកប្រាក់ដែលត្រូវបានគណនាជាប្រចាំខែ ដោយ៖

 

  • បូកបន្ថែមនូវបុព្វលាភធានារ៉ាប់រងដែលបានបង់សម្រាប់បណ្ណសន្យារ៉ាប់រង និង
  • ដកយកមកវិញនូវ ថ្លៃនៃបណ្ណសន្យារ៉ាប់រង និងចំណាយនៃការធានារ៉ាប់រងដែលមានសម្រាប់បណ្ណសន្យារ៉ាប់រង និង
  • បូកបន្ថែមនូវការប្រាក់នៃបណ្ណសន្យារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រង និង
  • ដកយកមកវិញនូវ អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក និងកម្រៃនៃការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន)។
     

តើត្រូវធ្វើដូចម្តេច ដើម្បីស្នើសុំដកអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង?

លោកអ្នកអាចស្នើសុំដកអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ដោយជូនដំណឹងមកកាន់យើងក្នុងពេលណាមួយក្នុងអំឡុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី​ ៦​ និងមុនកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង។ ក្នុងករណីដែលអ្នកជ្រើសរើសស្នើសុំដកអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង នោះអត្ថប្រយោជន៍នេះនឹងត្រូវបានទូទាត់ជូននៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ហើយបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់បន្ទាប់ពីការទូទាត់ចប់សព្វគ្រប់។

តើខ្ញុំអាចទិញផលិតផល PRUសន្សំ ដោយរបៀបណា?

 

 

 

លោកអ្នកអាចទិញផលិតផល PRUសន្សំ បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដោយប្រើជំហានងាយៗទាំងនេះ

 

  • ចូលទៅក្នុង PRUeShop ឬ ចុចទីនេះ ហើយចុចលើ PRUសន្សំ
  • មើលព័ត៌មានអំពីគម្រោងទាំង ៣ រួចជ្រើសរើសគម្រោងដែលអ្នកចង់បាន បន្ទាប់មកដាក់បញ្ចូលបុព្វលាភធានារ៉ាប់រង
  • ដាក់បញ្ចូលប័ណ្ណសម្គាល់ខ្លួនរបស់អ្នកដែលមានសុពលភាពត្រឹមត្រូវ (អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន) ដាក់បញ្ចូលរូបសែលហ្វីរបស់អ្នកជាមួយនឹងប័ណ្ណសម្គាល់ខ្លួន ហើយបំពេញព័ត៌មានលំអិតរបស់អ្នក
  • ចុច “បង្ហាញតារាងលំអិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងរបស់អ្នក” ដើម្បីមើលតារាងអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងរបស់អ្នក
  • បំពេញលេខទូរស័ព្ទរបស់អ្នក រួចដាក់បញ្ចូលលេខ
  • គូសប្រអប់បញ្ជាក់ពីការយល់ស្របទៅតាម “សេចក្តីប្រកាសរបស់អ្នកត្រូវបានធានារ៉ាប់រង” និង “ខ និង​ លក្ខខណ្ឌ”
  • ពិនិត្យមើលព័ត៌មានសង្ខេបពីការជាវផលិតផល រួចជ្រើសរើសយកវីធីទូទាត់ប្រាក់ 

តើខ្ញុំត្រូវដាក់សំណើទាមទារសំណងយ៉ាងដូចម្តេច?

 លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈ ៖

 

  • ដាក់សំណើតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនព្រូដិនសល Pulse ។
  • លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈផ្នែកសេវាកម្មអតិថិជននៅក្រុមហ៊ុនព្រូដិនសលដែលមានអាសយដ្ឋាននៅៈ អគារវីត្រាស់ថៅវើរ៍ ជាន់ផ្ទាល់ដី, #២៤ ផ្លូវលេខ ១៦៩ (មហាវិថីឆេកូស្លូវាគី) សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
  • ទំនាក់ទំនងផ្នែកទាមទារសំណង៖
    អុីម៉ែល៖ pcla.claims@prudential.com.kh
    លេខទូរស័ព្ទ៖ ០៩៥ ៩៦៤ ២២២

ករណីមិនធានា

ករណីមិនធានាសំខាន់ៗសម្រាប់ PRUសន្សំ តែមិនចំពោះមានដូចជា៖

  • ការធ្វើអត្តឃាត ឬ ធ្វើឲ្យរបួសខ្លួនឯង
  • មេរោគអេដស៍ និង/ឬ ជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍រួមទាំងជម្ងឺអេដស៍
  • ការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ
  • ការប្រើគ្រឿងញៀន ឬ ការសេពគ្រឿងស្រវឹង