ភាសាខ្មែរ
សូមជ្រើសរើសភាសា

សេវាផ្នែកបណ្ណសន្យារ៉ាប់រង

យើងខ្ញុំអាចជួយអ្នកក្នុងការគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់អ្នក និងផ្តល់ឱ្យអ្នកនូវសេវាកម្មបន្ថែមផ្សេងៗទៀត។ សូមទទួលយកនូវព័ត៌មានលម្អិតនៅផ្នែកខាងក្រោមនេះ។
Customer checking policy status online

ពាក្យស្នើសុំដែលអ្នកត្រូវការ

តើពាក្យស្នើសុំមួយណាដែលខ្ញុំត្រូវទាញយក?

ខ្ញុំត្រូវការ...

ពាក្យស្នើសុំ

បោះបង់ពាក្យស្នើសុំ ឬបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ

សំណើសុំបោះបង់ពាក្យស្នើសុំ ឬបណ្ណសន្យារ៉ាប់រង​

ប្រកាសពីលក្ខខណ្ឌសុខភាពរបស់ខ្ញុំ

បែបបទប្រកាសសុខភាព

ស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់

ពាក្យស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់

ស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ

ពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង

ស្នើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃ

ស្នើសុំផ្លាស់ប្តូរវិធីទូទាត់ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង ឬការលុបចោលលក្ខខណ្ឌបន្ថែមរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្តូរវិធីទូទាត់ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង ឬការលុបចោលលក្ខខណ្ឌបន្ថែម

ស្នើសុំផ្លាស់ប្ដូរព័ត៌មានរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានរបស់អតិថិជន

ស្នើសុំផ្លាស់ប្ដូរ/បន្ថែមអ្នកទទួលផលរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានអ្នកទទួលផល

ស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញ

ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញ

ជូនដំណឹងអំពីគម្រោងនៃការស្នាក់នៅ និងធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្ញុំ

លិខិតជូនដំណឹងអំពីការស្នាក់នៅ និងធ្វើដំណើរទៅក្រៅប្រទេស

ស្នើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង

ពាក្យស្នើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង

ស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ តាមការបញ្ចុះធានារ៉ាប់រង

ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ តាមការបញ្ចុះធានារ៉ាប់រង

 

សំណួរចម្លើយ

តើខ្ញុំអាចទទួលយកពាក្យស្នើសុំសម្រាប់ស្នើសុំសេវាផ្នែកបណ្ណសន្យារ៉ាប់រងនៅឯណា?

អ្នកអាច

  • ទទួលយកពាក្យស្នើសុំពីទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក នៅតាមសាខាធនាគារអេស៊ីលីដា

  • ទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រងរបស់អ្នក

  • អញ្ជើញមកកាន់មជ្ឈមណ្ឌលផ្ដល់សេវាអតិថិជនព្រូដិនសលកម្ពុជា

 

ទាញយកពាក្យស្នើសុំពីផ្នែក ពាក្យស្នើសុំដែលអ្នកត្រូវការ នៅខាងលើនេះ

តើខ្ញុំត្រូវបញ្ជូនពាក្យស្នើសុំនៃពាក្យស្នើសុំរបស់ខ្ញុំយ៉ាងដូចម្ដេច?

សូមពិនិត្យឱ្យបានច្បាស់ថា អ្នកបានបំពេញព័ត៌មានគ្រប់ចំណុចទាំងអស់នៃពាក្យស្នើសុំ និងហត្ថលេខា/ស្នាមម្រាមដៃសមស្របដូចនឹងហត្ថលេខា/ស្នាមម្រាមដៃនៅក្នុងពាក្យស្នើសុំ ឬសំណើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃចុងក្រោយ។ សូមភ្ជាប់ជាមួយឯកសារយោងនានា ដូចជាលិខិតបញ្ជាក់អត្តសញ្ញាណ និងលិខិតពិនិត្យសុខភាពចុងក្រោយបំផុត។ អ្នកអាចបញ្ជូនសំណុំពាក្យស្នើសុំដែលបានបំពេញ និងភ្ជាប់ជាមួយឯកសារយោងមកកាន់យើងតាមរយៈទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកនៅសាខាធនាគារអេស៊ីលីដា ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬនៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនព្រូដិនសលកម្ពុជា។

តើខ្ញុំត្រូវដាក់ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មាន ឬបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញយ៉ាងដូចម្តេច?

អ្នកអាចស្នើសុំការផ្លាស់ប្តូរព័ត៌មានរបស់អ្នក ឬបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់អ្នកឡើងវិញ ដោយគ្រាន់តែទាញយកពាក្យស្នើសុំពាក្យស្នើសុំនៅផ្នែក ពាក្យស្នើសុំដែលអ្នកត្រូវការ នៅខាងលើនេះ រួចថតរូបស៊ែលហ្វីជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នក និងថតរូបភាពអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយផ្ញើមកអ៊ីម៉ែលរបស់យើងតាមរយៈ pcla.alteration@prudential.com.kh



តើខ្ញុំត្រូវទូទាត់ប្រាក់បុព្វលាភធានារ៉ាប់រងរបស់ខ្ញុំយ៉ាងដូចម្ដេច?

អ្នកអាចទូទាត់តាមរយៈ

  • ដាក់សេវាបញ្ជរអចិន្ត្រៃយ៍នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេងទៀត*

  • ផ្ទេរទឹកប្រាក់នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង*

  • ការទូទាត់ជាសាច់ប្រាក់នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង* ​ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

  • ការទូទាត់ជាមូលប្បទានបត្រនៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង* ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​។

 

* ចំណាំ៖ ធនាគារផ្សេងដែលលោកអ្នកអាចទូទាត់បុព្វលាភរ៉ាប់រងរួមមាន៖ ធនាគារ កាណាឌីយ៉ា ធនាគារ កម្ពុជាសាធារណៈ ធនាគារ ANZ Royal និង ធនាគារ ស្ថាបនា

តើខ្ញុំអាចពិនិត្យស្ថានភាពនៃដំណើរការលើការស្នើសុំរបស់ខ្ញុំបានយ៉ាងដូចម្ដេច?

សូមអ្នកទាក់ទងទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់អ្នក ឬទាក់ទងមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជនយើងខ្ញុំតាមរយៈលេខ +៨៥៥ (០) ២៣ ៩៦៤ ២២២ / ១៨០០​ ២១ ២២ ២៣។ អ្នកក៏អាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល info@prudential.com.khpcla.alteration@prudential.com.kh