អ្នកមានសមត្ថភាពលេចធ្លោ
ក្រុមហ៊ុនព្រូដិនសល កម្ពុជាកំពុងស្វែងរកបុគ្គលឆ្នើមហើយមោះមុតនឹងការអភិវឌ្ឍអាជីពការងាររបស់ខ្លួនដើម្បីចូលរួមក្នុងកម្មវិធីកម្មសិក្សាការីគ្រប់គ្រង (Management Trainee) ។ កម្មវិធីនេះនឹងហ្វឹកហាត់អ្នក តាមរយៈការបំពាក់បំប៉នជំនាញវិជ្ជាជីវៈនិងការបណ្ដុះបណ្ដាលចិត្តគំនិត ឱ្យក្លាយទៅជាបុគ្គលដ៏លេចធ្លោមួយរូប ប្រកបទៅដោយសមត្ថភាពខ្ពស់ក្នុងការបង្កើតស្នាដៃនានាក្នុងអាជីពរបស់ខ្លួន។
អ្នកដឹកនាំជំនាន់ក្រោយ
ដើម្បីឈានទៅសំរេចឱ្យបានបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ការការពារហិរញ្ញវត្ថុនិងសិក្សា ជូនគ្រួសារកម្ពុជា យើងជឿថាការស្វែងរក និងការបំពាក់បំប៉នបុគ្គលឆ្នើម អាចនឹងនាំឱ្យយើងបង្កើតបាននូវផលិតផលនិងផ្ដល់សេវាកម្មជូនអតិថិជន និងសហគមន៍របស់យើងកាន់តែប្រសើរឡើង។
កម្មវិធីកម្មសិក្សាការីគ្រប់គ្រងត្រូវបានបង្កើតឡើងសម្រាប់បុគ្គលឆ្នើម ដែលទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយមានឆន្ទៈមោះមុត និងមានសក្ដានុពលក្លាយទៅជាសមាជិកមួយរូបនៃគណៈគ្រប់គ្រង ទោះបីជាបច្ចុប្បន្ន មានឬពុំទាន់មានបទពិសោធន៍ការងារក៏ដោយ។
កម្មវិធីនេះគឺជាកម្មវិធីហាត់ការពេញម៉ោង ដែលនឹងប្រែក្លាយអភិវឌ្ឍអ្នកមានទេពកោសល្យវ័យក្មេងទៅជាអ្នកជំនាញប្រចាំផ្នែកនិងអ្នកដឹកនាំនាពេលអនាគត។ ដោយចុះកម្មសិក្សានៅក្នុងផ្នែកផ្សេងៗនៃក្រុមហ៊ុនព្រូដិនសលដោយផ្ទាល់ កម្មសិក្សាការីនឹងមានឱកាសទទួលបានចំណេះដឹងមូលដ្ឋានស្ដីពីអាជីវកម្មផងពង្រឹងជំនាញភាពជាអ្នកដឹកនាំផង និងអភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួនផងក្នុងពេលតែមួយ។ អ្នកដែលបញ្ចប់កម្មវិធីនេះដោយជោគជ័យ នឹងត្រូវបានជ្រើសរើសឱ្យធ្វើការជាយុទ្ធសាស្ត្រ ដើម្បីកសាងសមត្ថភាពខ្លួនបន្ថែមដើម្បីឪ្យសមស្របតាមឆន្ទៈរបស់ខ្លួន សំដៅសម្រេចគោលដៅនៃអាជីពរបស់ខ្លួន និងគោលដៅនៃអាជីវកម្មរបស់ក្រុមហ៊ុន។
មាគ៍ារបស់យើង
យើងប្ដេជ្ញាមាំមួនលើការហ្វឹកហាត់ និងផ្ដល់ឱកាសឪ្យកម្មសិក្សាការីបញ្ចេញស្នាដៃ សមស្របតាមមាគ៌ាខាងក្រោម៖
ការបោះជំហានទៅមាគ៌ាដ៏គួរឪ្យរំភើបរីករាយ
កម្មវិធីនេះមានរយៈពេល ២ ឆ្នាំ ហើយកម្មសិក្សាការីគ្រប់គ្រង នឹងត្រូវឆ្លងកាត់ដំណាក់កាលផ្សេងៗ ដូចខាងក្រោម៖
ក្នុងដំណាក់កាលចុងក្រោយនៃកម្មវិធី កម្មសិក្សាការីគ្រប់គ្រង នឹងត្រូវបានចាត់តាំងឱ្យចួលរូមដឹកនាំ និងអនុវត្តន៏គម្រោងផ្សេងៗរបស់ក្រុមហ៊ុន ។ អំឡុងពេលដ៏មានសារៈសំខាន់នេះនឹងជម្រុញឪ្យកម្មសិក្សាការី ឆ្លុះបញ្ចាំងអំពីសក្ដានុពលរបស់ខ្លួនមុននឹងឈានទៅទទួលមុខនាទីនៅក្នុងផ្នែកដែលបានជ្រើសរើស។
វិធីសាស្រ្តអភិវឌ្ឍន៍កម្មសិក្សាការីគ្រប់គ្រងរបស់យើង ផ្តោតទៅលើការរៀនសូត្រផ្ទាល់ពីការងារ ការបណ្តុះបណ្តាលក្នុងថ្នាក់រៀន និងការបង្ហាត់បង្រៀនផ្ទាល់ពីអ្នកមានបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុន
អ្នកដែលមានសមត្ថភាពសម្រេចលទ្ធផលលើសការរំពឹងទុក
នរណាគួរដាក់ពាក្យប្រឡងចូលកម្មវិធីនេះ?
យើងកំពុងស្វែងរកបុគ្គលដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
តើត្រូវដាក់ពាក្យយ៉ាងដូចម្ដេច?
ព័ត៌មានបន្ថែម៖ 017 555 422/ 098 555 438