ព្រូដិនសល និងអេស៊ីលីដា ប្រារព្ធខួប ៧ ឆ្នាំនៃភាពជាដៃគូ និងការរីកចម្រើនរួមគ្នា

01_Management_of_both_PCLA_and_ACLEDA_tosing_at_the_event

02_All_Members_of_President_Club_receiving_awards_at_the_event

03_Representative_from_MEF_receiving_flowers_from_PCLA_new_CEO_and_Dr_Channy

04_Representative_from_NBC_receiving_flowers_from_PCLA_new_CEO_and_Dr_Channy

05_Representatives_from_NBC_arriving_at_event

06_Mask_performance

07_Mask_performance_2

08_David_giving_speech

09_MEF_rep_giving_speech.jpg

10_NBC_rep_giving_speech

11_Dr_Channy_giving_speech

01_Management_of_both_PCLA_and_ACLEDA_tosing_at_the_event
02_All_Members_of_President_Club_receiving_awards_at_the_event
03_Representative_from_MEF_receiving_flowers_from_PCLA_new_CEO_and_Dr_Channy
04_Representative_from_NBC_receiving_flowers_from_PCLA_new_CEO_and_Dr_Channy
05_Representatives_from_NBC_arriving_at_event
06_Mask_performance
07_Mask_performance_2
08_David_giving_speech
09_MEF_rep_giving_speech.jpg
10_NBC_rep_giving_speech
11_Dr_Channy_giving_speech

ភ្នំពេញ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០ - ថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា និងថ្នាក់ដឹកនាំរបស់ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មធំជាងគេនៅក្នុងប្រទេស បានជួបជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធខួប ៧ ឆ្នាំ នៃភាពជាដៃគូរយុទ្ធសាស្ត្រ ដែលតាមរយៈភាពជាដៃគូរនេះ ប្រជាពលរដ្ឋខ្មែរយើងអាចទទួលបានការការពារជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសល នៅគ្រប់សាខាធនាគារអេស៊ីលីដាទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ 

ពិធីជួបជុំពិសារអាហារពេលល្ងាច ដើម្បីអបអរសាទរខួប ៧ ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានមានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ធនាគាអេស៊ីលីដា ក្រុមហ៊ុនព្រូដិនសល ព្រមទាំងមន្ត្រីតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។ 

ចាប់តាំងពី ក្រុមហ៊ុនព្រូដិនសល បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ភាពជាដៃគូជាមួយ ធនាគាអេស៊ីលីដា មានសារៈសំខាន់បំផុត ហើយបាននាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងបានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ 

ក្រុមទីប្រឹក្សាហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនព្រូដិនសល នៅតាមសាខាធនាគាអេស៊ីលីដា គឺជាបណ្តាញចែកចាយដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនព្រូដិនសល ហើយផលិតផលធានារ៉ាប់រងដូចគ្នានេះក៏ត្រូវបានដាក់ឱ្យចែកចាយដោយទីប្រឹក្សាអាយុជីវិតឯករាជ្យ នៅតាមសាខាក្រុមហ៊ុនព្រូដិនសលដោយផ្ទាល់នៅរាជធានីភ្នំពេញ  បាត់ដំបង  សៀមរាប  និងក្រចេះ ផងដែរ។ 

ចាប់ពីឆ្នាំ ២០១៣ មក ព្រូដិនសល មានទីប្រឹក្សាហរិញ្ញវត្ថុរបស់ខ្លួនប្រចាំការតាមសាខាធនាគារអេស៊ីលីដាតែ ៣៥​ សាខាប៉ុណ្ណោះ។  បច្ចុប្បន្ននេះ ព្រូដិនសលមានទីប្រឹក្សាហិរញ្ញវត្ថុប្រចាំការដល់ទៅ ១៥១ សាខារបស់ធនាគារអេស៊ីលីដានៅទូទាំងប្រទេសកម្ពុជា។ 

ភាពជាដៃគូរដ៏រឹងមាំមួយនេះ បានបង្កើនការចែកចាយផលិតផលធានារ៉ាប់រងដល់ទៅ ១៨ ដង គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំ ២០១៣។ នេះជាសញ្ញាណដ៏ប្រពៃមួយ ដែលបង្ហាញពីភាពជាដៃគូកាន់តែរឹងមាំរវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុនព្រូដិនសល  ក៏ដូចជាការកើនឡើងនៃតម្រូវការសេវាធានារ៉ាប់រងអាយុជីវិត ក្នុងទីផ្សារកម្ពុជាដែលកំពុងរីកលូតលាស់ខ្លាំង។ 

លោក David Nutman  អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖​ «វាពិតជាត្រឹមត្រូវណាស់ដែលពួកយើងនិយាយថា ភាពជាដៃគូរបស់យើងជាមួយ ធនាគារអេស៊ីលីដា គឺជាបេះដូងនៃភាពជោគជ័យនៃអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ហើយក្រុមហ៊ុនយើងនឹងមិនអាចទទួលបានជោគជ័យដូចបច្ចុប្បន្នឡើយ បើគ្មានការគាំទ្រពីលោកបណ្ឌិត អ៊ិន ចាន់នី និងក្រុមការងារប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈរបស់លោក នៅឯធនាគារអេស៊ីលីដា»​ 

លោក Nutman បានបន្ថែមទៀតថា៖ « ជោគជ័យរបស់យើងមួយទៀតនោះ គឺទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងភាគច្រើនពីប្រទេសកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Million Dollar Round Table ដែលស្មើនឹង ៦% នៃចំនួនភ្នាក់ងារចែកចាយផលិតផលធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈមកពីទូទាំងពិភពលោក។  ហើយពួកគេទាំងនោះគឺសុទ្ធតែជាទីប្រឹក្សាហិរញ្ញវត្ថុ ដែលប្រចាំការនៅសាខាអេស៊ីលីដា ក្នុងប្រទេសកម្ពុជាយើងនេះឯង។»

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អនុប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ៖ «សកម្មភាពធុរៈកិច្ចរបស់ក្រុមហ៊ុនព្រូដិនសល បានចូលរួមបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយជួយផ្សព្វផ្សាយនូវចំណេះដឹងអំពីសេវាធានារ៉ាប់ងដល់សាធារណៈជន ពង្រឹងសម្មភាពអ្នកជំនាញក្នុងស្រុក តាមរយៈសិក្ខាសាលា ការបណ្ដុះបណ្ដាលនានា ដែលមានអ្នកជំនាញមកពីក្រៅប្រទេស និងបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នានាផងដែរ.នាខ្ញុំសូមអបអរសាទរចំពោះក្រុមហ៊ុនព្រូដិនសលដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសកម្មភាពអាជីវកម្ម និងចូលរួមអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដែលជាផ្នែកមួយនៃការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងចូលរួមក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។»

លោក ហេង បូមករា អគ្គនាយករង ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុ ដែលស្របតាមគោលនយោបាយជាតិស្តីពីបរិយាប័ណ្ណហិរញ្ញវត្ថុឆ្នាំ ២០១៩ ដល់ ២០២៥… ក្នុងនាមធនាគារជាតិនៃកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់បុគ្គលិកអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះសមិទ្ធផលរបស់ពួកគេ។» 

ថ្លែងក្នុងកម្មវិធីជួបជុំអាហារពេលល្ងាចនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនព្រូដិនសល និងកោតសសើរពីវិជ្ជាជីវៈ និងចំណេះដឹងរបស់ពួកគេ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង ដែលមានការការពារ និងសន្សំ ហើយជាផលិតផលថ្មីថ្មោងសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយនោះ។ 

លោកបណ្ឌិត បានមានប្រសាសន៍ថា៖ “វិស័យធានារ៉ាប់រងអាយុជីវិតមានសារៈសំខាន់ណាស់សម្រាប់ការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង កាបែងចែកថវិកាតាមរយៈការសន្សំរយៈពេលវែង ផែនការចូលនិវត្តន៍ និងផែនការហិរញ្ញវត្ថុចាំបាច់ផ្សេងៗទៀត។ ភាពជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុនរបស់យើង បានផ្តល់ទំនុកចិត្តដល់អតិថិជនរបស់យើងក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម…ភាពជោគជ័យរបស់អតិថិជនគឺជាជោគជ័យរបស់ក្រុមហ៊ុនយើងទាំងពីរពី ព្រោះយើងទទួលបានការរីកចម្រើន ហើយបន្តរីកចម្រើនទៅមុខទៀតជាមួយអតិថិជនរបស់យើង។ នេះជាហេតុផលដែលយើងពង្រឹងភាពជាដៃគូរយៈពេលវែងរបស់យើងបន្ថែមទៀត។៕» 

 

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ 

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ីធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន ជាង ៦,២១ ពាន់លាន​ដុល្លារអាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៧៦ ពាន់លាន​ដុល្លារអាមេរិក, និង​ប្រាក់បញ្ញើ​សន្សំ​សរុប​ចំនួន ៤,៣១ ពាន់លាន​ដុល្លារអាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាននាក់ គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ២០១៩ នេះ ។

Back to Top