បច្ចុប្បន្នភាពអំពីការបំបែកអាជីវកម្ម

ក្រុមហ៊ុនព្រូដិនសល មានបំណងបញ្ចប់ដំណើរការបំបែកអាជីវកម្មរបស់ខ្លួនក្នុងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប  (ដែលហៅថា ក្រុមហ៊ុន M&G ព្រូដិនសល)  ឱ្យបានត្រឹមថ្ងៃទី ២១ តុលា នេះ ក្រោយពីមានការយល់ព្រមពីម្ចាស់ភាគហ៊ុន។

ការបំបែកអាជីវកម្មនេះ នឹងបង្កើតបានជា ពីរ (២) ក្រុមហ៊ុនដាច់ដោយឡែកពីគ្នាគឺ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី និងក្រុមហ៊ុន M&G ភីអិលស៊ី ។ នៅថ្ងៃផ្តាច់ខ្លួននេះ  ម្ចាស់ភាគហ៊ុននៅ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី នឹងទទួលបាន មួយ (១) ភាគហ៊ុន បន្ថែមទៀតនៅក្រុមហ៊ុន M&G ភីអិលស៊ី សម្រាប់ភាគហ៊ុននីមួយៗដែលពួកគាត់មាននៅក្នុង ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី។  លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមតាមរយៈ www.prudentialplc.com/news/mandgprudential-demerger

បន្ទាប់ការបំបែកអាជីវកម្ម  ក្រុមហ៊ុនទាំងពីរនឹងចាប់ផ្តើមនូវសករាជអាជីវកម្មថ្មីរៀងៗខ្លួន។  យើងជឿជាក់ថា ក្រុមហ៊ុននីមួយៗនឹងក្តោបយកសក្តានុពលអាជីវកម្មកាន់តែប្រសើរ  ពោលគឺពួកគេមានគណៈគ្រប់គ្រងប្រកបដោយបទពិសោធន៍ខ្ពស់ ទៅតាមប្រភេទនៃអាជីវកម្មរបស់ពួកគេ។  ក្រុមហ៊ុននីមួយៗ នឹងបែងចែកធនធានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ព្រមទាំងប្រកបអាជីវកម្មប្រកបដោយភាពបត់បែនខ្ពស់។

បន្ទាប់ពីបំបែកអាជីវកម្មនេះ  ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី នឹងក្លាយជាក្រុមហ៊ុនដែលផ្តោតតែលើទីផ្សារអាស៊ី ដែលកំពុងមានកំណើនខ្ពស់។  ដំណើរការអាជីវកម្មរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា វិញ នឹងបន្តជាធម្មតា  ហើយយើងខ្ញុំសូមធានាថា យើងខ្ញុំនឹងនៅបន្តបម្រើសេវាកម្មជូនលោកអ្នកដែលជាអតិថិជនរបស់យើង ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ។ យើងខ្ញុំនឹងនៅបន្តទំនាក់ទំនងជាមួយនឹងលោកអ្នក  ហើយយើងសូមប្តេជ្ញាថានឹងផ្តល់ជូនលោកអ្នកនូវសេវាកម្មអតិថិជន ដែលប្រកបដោយគុណភាពខ្ពស់ដដែល ព្រមទាំងផ្តល់ជូនផលិតផលដ៏ទូលំទូលាយរបស់យើង សំដៅយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់លោកអ្នក។

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់ណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយទូរស័ព្ទលេខ ១៨០០ ២២ ២៣ ២៤ (ឥតគិតថ្លៃ ពីគ្រប់ប្រព័ន្ធ)។

Back to Top