បុគ្គលិកក្រុមហ៊ុនព្រូដិនសលស្ម័គ្រចិត្តជួយនៅក្នុងគម្រោងជួសជុលសាលារៀន

12

05.JPG_1533869922

26.JPG_646366272

12
05.JPG_1533869922
26.JPG_646366272

បុគ្គលិក និងថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ចូលរួមនៅក្នុងគម្រោងជួសជុល សាលាមតេ្តយ្យសិក្សាមួយចំនួនក្នុងប្រទេសកម្ពុជា

នៅក្នុងឱកាសនៃទិវាកុមារអន្តរជាតិ បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតគម្រោងមនុស្សធម៌មួយឈ្មោះថា “ញញឹមជាមួយគ្នា” “Smile Together” និងបានស្ម័គ្រចិត្តចុះជួយលាបពណ៌ថ្នាំជញ្ជាំងនៅឯសាលាមត្តេយ្យសិក្សាមួយកន្លែង ស្ថិតក្នុងសាលាបឋមសិក្សា ស្វាយទាប ខេត្តកំពង់ចាម។ “ញញឹមជាមួយគ្នា” គឺជាគម្រោងដ៏ល្អមួយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលក្រុមហ៊ុនបានកំណត់យកសាលាមត្តេយ្យសិក្សាមួយចំនួន ផ្អែកលើលក្ខណៈវិនិច្ឆ័យផ្ទាល់ពីក្រុមហ៊ុន និងតាមការណែនាំពីគឺអង្គការ Save the Children ក្នុងការជួយកែលម្អអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដើម្បីផ្តល់នូវបរិយាកាសនៃការសិក្សាប្រសើរជាងមុនសម្រាប់កុមារ។

តាមរយៈគំនិតផ្តួចផ្តើមនេះ បុគ្គលិកស្ម័គ្រចិត្តបាននឹងកំពុងចូលរួមនៅក្នុងសកម្មភាពជួសជុលកែលម្អបន្ទប់រៀន បង្គន់អនា ម័យ លាបពណ៌ជញ្ជាំង និងជួសជុលដំបូលនៅតាមសាលារៀន ព្រមទាំងការផ្តល់ សម្ភារៈបន្ថែមដើម្បីប្រើប្រាស់នៅក្នុងបណ្ណាល័យក្នុងសាលារៀនដែលបានជ្រើសរើស។ គួរកត់សម្គាល់ថា គម្រោងមានការចូលរួមបរិច្ចាគថវិកាពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជាជាង៣០០នាក់។

នៅឯសាលាបឋមសិក្សាស្វាយទាប សិស្សថ្នាក់មត្តេយ្យសិក្សាធ្លាប់រៀននៅក្នុងបន្ទប់រៀនដែលមានដំបូលធ្លុះធ្លាយដោយផ្នែក។ គម្រោង“ញញឹមជាមួយគ្នា” របស់បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានជួយកែប្រែស្ថានភាពលំបាករបស់កុមារក្នុងសាលារៀននេះឱ្យបានប្រសើរឡើង។

បុគ្គលិកស្ម័គ្រចិត្ត និងថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងចុះជួយជួសជុលសាលារៀន មួយចំនួនទៀតដើម្បីរួមចំណែកក្នុងការកែលម្អបរិស្ថានក្នុងសាលា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាង 1500 នាក់។

សាលាបឋមសិក្សា ស្វាយទាប ដែលមានទាំងថ្នាក់មតេ្តយ្យសិក្សាផងនោះ គឺជាសាលាដំបូងគេដែល ទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីអង្គការ Save the Children នឹងកំណត់ជ្រើសរើសសាលារៀនចំនួនទៀត ដែលត្រូវការជួសជុលជាចាំបាច់ ហើយការជួសជុលកែលម្អនៅសាលាទាំងនោះ នឹងចាប់ផ្តើមធ្វើឡើងនៅក្នុង សប្តាហ៍បន្តបន្ទាប់។

ការគាំទ្ររបស់ក្រុមហ៊ុនព្រូដិនសល ចំពោះរវិស័យអប់រំ និងការយកចិត្តទុកដាក់ចំពោះកុមារ មិនមែនរឿងថ្មីនោះទេ។ តាម រយៈមូលនិធិព្រូដិនស៍ ក្រុមហ៊ុនព្រូដិនសលបានសហការជាមួយអង្គការ Save the Children បង្កើតនូវគម្រោងមួយឈ្មោះថា អំណានដំបូង (“First Read”) ដោយគម្រោងនេះ បានជួយដល់កុមារ និងមនុស្សពេញវ័យចំនួនជាង 75.000នាក់ក្នុងខេត្តចំនួន៣នៅក្នុងប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះក្រុមហ៊ុនបានរៀបចំផ្សព្វផ្សាយគំនូរជីវចលអប់រំផ្នែកហិរញ្ញវត្ថុ ជាភាសាខ្មែរសម្រាប់កុមារ ឈ្មោះថា ឆា-ឈិង “Cha-Ching” ព្រមទាំងបានផ្តល់អាហារូបករណ៍ Chevening ដល់និស្សិតកម្ពុជាទៅបន្តសិក្សានៅចក្រភពអង់គ្លេស។

Back to Top