ការបញ្ចុះតម្លៃ៣០% លើបុព្វលាភឆ្នាំទី២បង់ទុកមុន
ខ និង លក្ខខណ្ឌ
ស្វែងយល់ពីកម្មវិធីបញ្ចុះតម្លៃ
ខ និង លក្ខខណ្ឌផ្សេងទៀត
អ្វីទៅជាការបញ្ចុះតម្លៃលើបុព្វលាភឆ្នាំទី២បង់ទុកជាមុន?
តើខ្ញុំត្រូវបង់បុព្វលាភប៉ុន្មានចាប់ពីឆ្នាំទី៣ទៅ? |
បើតាមឧទាហរណ៍ខាងលើ អ្នកតំរូវឲ្យបង់បុព្វលាភប្រចាំឆ្នាំ $១០០០ ចាប់ពីឆ្នាំទី៣តទៅដូចធម្មតា ដើម្បីបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់អ្នក។ |
តើខ្ញុំអាចស្នើសុំបុព្វលាភឆ្នាំទី២ដែលបានបង់រួចត្រលប់មកវិញបានទេ? |
អ្នកអាចស្នើសុំបុព្វលាភឆ្នាំទី២បង់ទុកជាមុនដែលបានបញ្ចុះតម្លៃត្រឡប់មកវិញ បើឆ្នាំទី២មិនទាន់មកដល់។ ប៉ុន្តែអ្នកនឹងលែងមានសិទ្ធិទទួលការបញ្ចុះតម្លៃទៀតហើយ។ អ្នកតំរូវឲ្យបង់បុព្វលាភឆ្នាំទី២ដែលដល់កំណត់ពេញចំនួនដើម្បីបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់អ្នក។ |
ចុះបើខ្ញុំលុបចោលបណ្ណសន្យារ៉ាប់រងបន្ទាប់ពីជាវហើយ? |
បើអ្នកលុបចោលបណ្ណសន្យារ៉ាប់រងក្នុងកំឡុងពេល២១ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង បុព្វលាភដំបូង និង បុព្វលាភឆ្នាំទី២បង់ទុកជាមុនដែលត្រូវបានបញ្ចុះតម្លៃ នឹងត្រូវសងទៅវិញ បន្ទាប់ពីដកចេញថ្លៃពិនិត្យសុខភាព (បើមាន)។ |
ចុះបើខ្ញុំបោះបង់បណ្ណសន្យារ៉ាប់រង(ក្រោយពី២១ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យា) មុនឆ្នាំទីពីរមកដល់? |
បើអ្នកបោះបង់បណ្ណសន្យារ៉ាប់រងរបស់អ្នកមុនឆ្នាំទី២ បុព្វលាភឆ្នាំទី២បង់ទុកជាមុនដែលត្រូវបានបញ្ចុះតំលៃ នឹងត្រូវសងទៅវិញ។ តម្លៃបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) នឹងត្រូវទូទាត់ទៅតាមខ និង លក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។ |
ចុះបើមានការទាមទារសំណងមុនឆ្នាំទី២មកដល់? |
បើសិនមានការទាមទារសំណងនៅឆ្នាំទី១ ហើយ មិនទាន់ដល់ឆ្នាំទី២ បុព្វលាភឆ្នាំទី២បង់ទុកជាមុនដែលបានបញ្ចុះតម្លៃនឹងត្រូវសងទៅវិញ។ ការទាមទារសំណងនឹងត្រូវបានវាយតំលៃ និង ទូទាត់ទៅតាមខ និង លក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។ |
ដំណើរការនៃការចេញបណ្ណសន្យារ៉ាប់រង |
ការចេញបណ្ណសន្យារ៉ាប់រងរបស់អ្នក នឹងត្រូវឆ្លងកាត់ដំណើរការនៃការចេញបណ្ណសន្យារ៉ាប់រងដូចការអនុវត្តន៍ធម្មតា។ |
កំណត់សម្គាល់ផ្សេងទៀត |
ខ និង លក្ខខណ្ឌផ្សេងៗទៀតនៃបណ្ណសន្យារ៉ាប់រងរបស់ផលិតផលនឹងនៅបន្តអនុវត្តដូចធម្មតា។ |
សេចក្តីបញ្ជាក់
ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបញ្ចប់ការបញ្ចុះតម្លៃនេះ ឬ ផ្លាស់ប្តូរលក្ខខណ្ឌនិងសិទ្ធិក្នុងការទទួលបានការបញ្ចុះតម្លៃនេះ ឬ ផ្លាស់ប្តូរភាគរយនៃការបញ្ចុះតម្លៃ ដោយពុំចាំបាច់ជូនដំណឹងជាមុន។