ក្រុមហ៊ុនព្រូដិនសល កម្ពុជា ចាប់បើកកម្មវិធីបំប៉នបុគ្គលិកអំពីការធានារ៉ាប់រងអាយុជីវិត

ក្រុមហ៊ុនព្រូដិនសល កម្ពុជា បំប៉នបុគ្គលិកដំបូងរបស់ខ្លួន

រាជធានីភ្នំពេញ ថ្ងៃទី X ខែមករា ឆ្នាំ២០១៣៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរិនស៍
ភីអិលស៊ី (ហៅកាត់ថា ព្រូដិនសល កម្ពុជា) កំពុងបើកកម្មវិធីបំប៉នមួយ ក្នុងគោលបំណងដើម្បីបំប៉នចំណេះដឹង

បុគ្គលិករបស់ខ្លួន ជាពិសេសបុគ្គលិក ផ្នែកលក់ អំពីសេវាធានារ៉ាប់រងអាយុជីវិត នៅក្នុងប្រទេសកម្ពុជា។

យោងតាមក្រុមហ៊ុន ព្រូដិនសល កម្ពុជា បុគ្គលិកផ្នែកលក់ ឬហៅថាអ្នកប្រឹក្សាសេវាធានារ៉ាប់រងអាយុជីវិត (ឬហៅកាត់ជាភាសាអង់គ្លេសថា PIO) ទាំងអស់របស់ក្រុមហ៊ុន ត្រូវឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលរយៈពេលជាង៤សប្តាហ៍ មុននឹងក្រុមហ៊ុនអនុញ្ញាតឲ្យចូលកាន់តួនាទីជាអ្នកប្រឹក្សាសេវាធានារ៉ាប់រង អាយុជីវិត PIO ។ ក្រុមហ៊ុនក៏នឹងមានកម្មវិធីសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ផងដែរ ។ គោលបំណងរបស់ក្រុមហ៊ុន គឺដើម្បី ពង្រឹងសមត្ថភាពរបស់បុគ្គលិកកម្ពុជាទាំងអស់ ដែលប្រាស្រ័យទាក់ទង

ជាមួយនឹងអតិថិជនដើម្បីឲ្យ គាត់អាចផ្តល់ជូនអតិថិជននូវព័ត៌មានច្បាស់លាស់ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ទាក់ទងនឹងផលិតផលធានារ៉ាប់រងអាយុជីវិត ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកម្ពុជាជាង៩០នាក់ ហើយ ។

លោក Pankaj Banerjee អគ្គនាយករបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានមានមតិថា “ការធានារ៉ាប់រងអាយុជីវិត គឺជាបញ្ហាថ្មីមួយសម្រាប់កម្ពុជា ហើយ ក្រុមហ៊ុនព្រូដិនសល កម្ពុជា យល់ថាវាជាភារកិច្ចសំខាន់របស់

យើងក្នុងការផ្ដល់នូវការអប់រំ និងការយល់ដឹងសមស្របដល់អតិថិជនស្ដីពីការធានារ៉ាប់រងអាយុជីវិត ។ ការអប់រំបែបនេះចាប់ផ្ដើមចេញពីក្នុងក្រុមហ៊ុនផ្ទាល់ ដោយយើងត្រូវធានាថា បុគ្គលិកផ្នែកលក់ និងសេវាបម្រើអតិថិជន បានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ ដើម្បីមានលទ្ធភាពផ្ដល់ព័ត៌មាន និងសេវាសមស្រប និងតាមសេចក្ដីត្រូវការរបស់

អតិធិជន ។លោកបន្តថា “សម្រាប់ក្រុមហ៊ុនព្រូដិនសល កម្ពុជាការបណ្តុះបណ្ដាលនិងបំប៉នបុគ្គលិកជាដំណើរការ

បន្តឥតឈប់ឈររបស់ក្រុមហ៊ុន និងជាការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិត។”

យោងតាមលោក Banerjee កម្មវិធីបណ្តុះបណ្តាលដំបូងរបស់ក្រុមហ៊ុនព្រូដិនសល កម្ពុជា ភាគច្រើនផ្តោតទៅ

លើការយល់ដឹងពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលជាផ្នែកមួយនៃការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាផ្នែកមួយនៃផលិតផលសំខាន់របស់ក្រុមហ៊ុនព្រូដិនសល ឈ្មោះថា ព្រូគ្រួសារខ្ញុំ ។ PRU គ្រួសារខ្ញុំ គឺជាផលិតផល ដែលផ្តល់អត្ថប្រយោជន៍ទ្វេរ គឺការការពារធានារ៉ាប់រងអាយុជីវិត និងអត្ថប្រយោជន៍ជាសាច់ប្រាក់នៅពេលប័ណ្ណធានារ៉ាប់រង

នេះគ្រប់អាយុកាល។

លោក Pankaj Banerjee អគ្គនាយករបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍បន្ថែមថា “នៅក្រុមហ៊ុនព្រូដិនសល យើងជឿជាក់លើការយល់អំពីភាពខុសគ្នានៃ ទីផ្សារក្នុងតំបន់ដែលយើងប្រតិបត្តិការ។ ដោយហេតុនេះហើយ ក្នុងដំណើរការបង្កើតក្រុមហ៊ុន យើងបានធ្វើការស្រាវជ្រាវអំពីអតិថិជននៅក្នុងទីផ្សារកម្ពុជា ដើម្បីយល់ដឹងអំពីតម្រូវការ និងឥរិយាបថរបស់អតិថិជនចំពោះ ការធានារ៉ាប់រងអាយុជីវិត”។

លោកបន្តថា “លទ្ធផលដែលទទួលបានពីការស្រាវជ្រាវរបស់យើង គឺស្ដែងចេញជាការបង្កើតនូវផលិតផលមួយ

ដែលមានឈ្មោះថាព្រូគ្រួសារខ្ញុំ។”

ព្រូគ្រួសារខ្ញុំ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន។ ផលិតផលនេះមិនត្រឹមតែធានានូវចំនួនទឹកប្រាក់ ការពារធានារ៉ាប់រងអាយុជីវិត និងអត្ថប្រយោជន៍សំណងដែលទទួលបានមកវិញនៅពេលដែលប័ណ្ណធានារ៉ាប់រង

គ្រប់អាយុកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាទឹកប្រាក់បង់ថ្លៃធានារ៉ាប់រងរបស់អតិថិជនជារៀងរាល់

ឆ្នាំនិងគ្មានការផ្លាស់ប្ដូរផងដែរ។ PRUគ្រួសារខ្ញុំថែមទាំងផ្តល់ជម្រើសបង់រយៈពេលខ្លី ដោយ អតិថិជនអាចបង់ត្រឹមតែរយៈពេល៥ឆ្នាំប៉ុន្តែអាចទទួលបានអត្ថប្រយោជន៍រហូត
ដល់១៥ឆ្នាំ។ក្រៅពីនេះ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃមួយចំនួនដែលមិនធ្លាប់មានពីមុនមកជូន

ដល់អតិថិជនក្រោមលក្ខខណ្ឌមួយចំនួន ។

Back to Top