ដៃគូ សហការបញ្ចុះតម្លៃ

ស្វែងរកការផ្តល់ជូនតាមរយៈការបញ្ចុះតំលៃលើបរិបទរស់នៅ ស្ថាប័នអប់រំ និងសេវាកម្មប្រឹក្សានានា។ ស្វែងរកដៃគូសហការរបស់យើងខាងក្រោម៖


អតិថិជន​ និងបុគ្គលិក របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជាទាំងអស់ មានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនេះ។

អត្ថប្រយោជន៍ គឺជាការផ្តល់ជូនពិសេសដែលផ្តល់ដោយដៃគូរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលមានដូចជាសណ្ឋាគារ, រមណីយដ្ឋាន, ភោជនីយដ្ឋាន, មជ្ឈមណ្ឌលអប់រំ (សាលារៀន និងសាកលវិទ្យាល័យ) និង​ មន្ទីរពេទ្យ ជាដើម។

ការទទួលបានការបញ្ចុះតម្លៃអាស្រ័យលើកម្មវិធី។ ប្រសិនបើអ្នកជាបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា អ្នកត្រូវបង្ហាញកាតសម្គាល់បុគ្គលិក។ ប្រសិនបើអ្នកជាអតិថិជនក្រុមហ៊ុន ព្រូដិនសលកម្ពុជា​ អ្នកត្រូវបង្ហាញប័ណ្ណធានារ៉ាប់រង Prudential Cambodia​​ ឬPRUService ដែលកំពុងដំណើរការរបស់អ្នក ឬកាតសមាជិក Iconic។

អត្ថប្រយោជន៍មិនអាចផ្ទេរបានទេ លុះត្រាតែមានការបញ្ជាក់ជាក់លាក់។ ជាធម្មតា អត្ថប្រយោជន៍គឺសម្រាប់បុគ្គលដែលមានសិទ្ធិទទួលបាន ហើយនិងតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដើម្បីប្រើប្រាស់។

១. សូមពិនិត្យមើលការផ្សព្វផ្សាយនៅលើគេហទំព័រ Prudential Cambodia Rewards ហើយចូលទៅកាន់ហាងរបស់ដៃគូដែលចូលរួម។

២. បង្ហាញកាតធានារ៉ាប់រង Prudential Cambodia ឬ​​PRUService ឬកាតសមាជិក Iconicរបស់អ្នក។

៣. សូមរីករាយជាមួយការបញ្ចុះតម្លៃនៅនឹងកន្លែង។

រយៈពេលសុពលភាពអាចប្រែប្រួលតាមស្ថានភាព​ សូមធ្វើការពិនិត្យមើលលក្ខខណ្ឌដែលទាក់ទងនឹងការបញ្ចុះតម្លៃនីមួយៗមុននឹងប្រើប្រាស់។

ព័ត៌មានអំពីការបញ្ចុះតម្លៃអត្ថប្រយោជន៍មានផ្តល់ជូននៅលើគេហទំព័រ ព្រូដិនសលកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទទៅកាន់ផ្នែកសេវាអតិថិជន របស់ព្រូដិនសលកម្ពុជា ឬទៅកាន់ផ្នែកសេវាអតិថិជនរបស់ដៃគូរបស់យើង។

អត្ថប្រយោជន៍អាចប្រែប្រួល ដៃគូអាចកែប្រែ ឬបញ្ឈប់កម្មវិធីបញ្ចុះតម្លៃរបស់ពួកគេបានគ្រប់ពេល ដូច្នេះហើយ សូមធ្វើការត្រួតពិនិត្យលក្ខខណ្ឌឱ្យបានទៀងទាត់។

ប្រសិនបើអ្នកជួបប្រទះបញ្ហាណាមួយ អ្នកអាចទាក់ទងមកក្រុមសេវាកម្មអតិថិជន របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា។ ពួកគេអាចជួយអ្នកដោះស្រាយបញ្ហាទាក់ទងនឹងការទទួលបាន ឬការប្រើប្រាស់ការបញ្ចុះតម្លៃ។

នេះអាស្រ័យលើលក្ខខណ្ឌដែលកំណត់ដោយដៃគូដែលផ្តល់ជូនការបញ្ចុះតម្លៃ។ កម្មវិធីមួយចំនួនអាចអនុញ្ញាតឱ្យមានការបញ្ចុះតម្លៃច្រើនជាន់គ្នា ខណៈពេលដែលកម្មវិធីផ្សេងទៀតអាចរឹតត្បិតការរួមបញ្ចូលគ្នានៃការផ្តល់ជូន។ ដូច្នេះ សូមទាក់ទងដៃគូជាមុនសិន មុនពេលប្រើប្រាស់ការបញ្ចុះតម្លៃ។