ភ្នំពេញ ថ្ងៃទី20 ខែកក្កដា ឆ្នាំ2026 - នៅថ្ងៃនេះ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី «Levela» នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីអប់រំហិរញ្ញវត្ថុដោយឥតគិតថ្លៃ បង្កើតឡើងដោយមូលនិធិព្រូដិនស៍ ដែលជាស្ថាប័នវិនិយោគសហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុខុមាលភាព និងភាពធន់ផ្នែកហិរញ្ញវត្ថុ កម្មវិធី Levela ជួយឱ្យយុវជនទទួលបានចំណេះដឹង និងជំនាញគ្រប់គ្រងលុយកាក់ជាក់ស្តែង បណ្តុះទម្លាប់ហិរញ្ញវត្ថុល្អៗ និងកសាងទំនុកចិត្តក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

 

ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីអប់រំហិរញ្ញវត្ថុ Levela ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្រោមអធិបតីភាពលោកស្រី តាន់ លីណា អគ្គនាយិការងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ម៉ែន ភក្តី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា និងលោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសល ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមកពីគ្រឹះស្ថានឧត្តមសិក្សាដៃគូ តំណាងអង្គការ អ៉ីមផេកហាប់ភ្នំពេញ ថ្នាក់ដឹកនាំមកពីមូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសល កម្ពុជា ព្រមទាំងតំណាងសភាពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត។

 

ខណៈដែលយុវជនអាយុក្រោម 30 ឆ្នាំមានចំនួនប្រមាណជាពីរភាគបីនៃប្រជាជនសរុប មានតែប្រជាពលរដ្ឋពេញវ័យ 18% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានអក្ខរកម្មហិរញ្ញវត្ថុ (ផ្អែកតាមការស្ទង់មតិរបស់ Standard & Poor’s)។ នេះបង្ហាញថា ប្រជាជនមួយចំនួនធំកំពុងឈានចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចដោយខ្វះខាតចំណេះដឹង និងជំនាញជាមូលដ្ឋានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ស្របពេលដែលសេវាហិរញ្ញវត្ថុឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ការបំពាក់បំប៉នយុវជននូវចំណេះដឹង និងជំនាញហិរញ្ញវត្ថុជាក់ស្តែង ដើម្បីអាចគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងការពារខ្លួនពីហានិភ័យឌីជីថល ជាតម្រូវការចាំបាច់សម្រាប់ការកសាងអនាគតដ៏រឹងមាំ និងប្រកបដោយចីរភាពរបស់កម្ពុជា។

លោកស្រី តាន់ លីនណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថានៃកម្មវិធីថា "សម្រាប់និយ័តករធានារ៉ាប់រងកម្ពុជា កិច្ចការពារអ្នកប្រើប្រាស់ និងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ គឺជាអាទិភាពចម្បងរបស់យើង ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឆ្នាំ ២០២៥-២០៣០។ ហេតុនេះហើយ ទើបយើងយល់ឃើញថា គំនិតផ្តួចផ្តើមកម្មវិធី Levela នេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់បេសកកម្មរបស់យើង តាមរយៈការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹងជាក់ស្តែងក្នុងការចាត់ចែងលុយកាក់ និងការពារខ្លួនពីហានិភ័យហិរញ្ញវត្ថុ។ ព្រោះថា អក្ខរកម្មហិរញ្ញវត្ថុ និងការយល់ដឹងពីធានារ៉ាប់រង គឺជាខែលការពារដ៏រឹងមាំសម្រាប់គ្រប់ក្រុមគ្រួសារ ក្នុងការទប់ទល់នឹងភាពមិនច្បាស់លាស់ក្នុងជីវិត។ ក្នុងន័យនេះ កិច្ចសហការដ៏រឹងមាំរវាងរដ្ឋ និងឯកជននាថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំធេងក្នុងការកសាងយុវជនជំនាន់ក្រោយឱ្យមានភាពធន់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយចីរភាព។"

កម្មវិធី Levela ជួយបំពេញចន្លោះប្រហោងនេះ តាមរយៈការផ្តល់ជូននូវមេរៀនខ្លីៗ ងាយយល់ និងការអនុវត្តជាក់ស្តែង លើប្រធានបទសំខាន់ៗដូចជា៖ ការចាត់ចែងថវិកា និងលំហូរសាច់ប្រាក់, ការសន្សំ និងមូលនិធិបម្រុងសម្រាប់គ្រាអាសន្ន, ការគ្រប់គ្រងបំណុល និងឥណទាន, ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, ការរៀបចំផែនការហិរញ្ញវត្ថុ ព្រមទាំងការការពារការបោកប្រាស់ និងសុវត្ថិភាពឌីជីថល។ តាមរយៈការផ្លាស់ប្តូរពីការសិក្សាត្រឹមតែទ្រឹស្តី ទៅជាការអនុវត្តផ្ទាល់ក្នុងការចាត់ចែងថវិកាប្រចាំថ្ងៃ កម្មវិធីនេះជួយឱ្យអ្នកប្រើប្រាស់អាចកសាងទម្លាប់ល្អលើជំនាញហិរញ្ញវត្ថុ។ 

ក្នុងសុន្ទរកថាថ្លែងក្នុងកម្មវិធី លោក ម៉ែន ភក្តី អគ្គនាយករង បទប្បញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា “ស្របពេលដែលសេវាហិរញ្ញវត្ថុឌីជីថលកំពុងរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា គោលដៅរបស់យើងត្រូវតែផ្លាស់ប្តូរពីការផ្តល់ត្រឹម លទ្ធភាពប្រើប្រាស់ ទៅជាការកសាងសមត្ថភាពពិតប្រាកដ។ អក្ខរកម្មហិរញ្ញវត្ថុនៅតែជាអាទិភាពជាតិដ៏សំខាន់ ជាពិសេសសម្រាប់យុវជនដែលជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលអនាគត។ ហេតុនេះហើយ ទើបយើងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដូចជាកម្មវិធី Levela ដែលបានប្រែក្លាយគោលដៅជាតិ ទៅជាការរៀនសូត្រជាក់ស្តែងតាមបែបឌីជីថល ដើម្បីជួយឱ្យយុវជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងទំនុកចិត្ត ក្នុងការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុមួយដែលមានភាពធន់ និងបរិយាបន្ន។”  

ជាមួយគ្នានេះដែរ លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសល ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «ទំនុកចិត្តផ្នែកហិរញ្ញវត្ថុ គឺជាជំនាញជីវិតដ៏សំខាន់មួយ ដែលជួយឱ្យបុគ្គលម្នាក់ៗអាចធ្វើសេចក្តីសម្រេចប្រកបដោយការយល់ដឹង និងទប់ទល់នឹងភាពមិនប្រាកដប្រជាក្នុងជីវិត។ តាមរយៈកម្មវិធីអប់រំហិរញ្ញវត្ថុ Levela យើងមានគោលបំណងបំពាក់បំប៉នយុវជន និងយុវវ័យ កម្ពុជានូវចំណេះដឹង និងជំនាញហិរញ្ញវត្ថុសមស្របតាមបរិបទរស់នៅប្រចាំថ្ងៃ ដើម្បីជួយពួកគេគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានកាន់តែប្រសើរ ការពារខ្លួនពីហានិភ័យហិរញ្ញវត្ថុ និងកសាងអនាគតប្រកបដោយភាពរឹងមាំ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជា។

 

 

ការកសាងភាពធន់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ

ខ្លឹមសារមេរៀនរបស់ Levela ត្រូវបានរៀបចំឡើងផ្អែកលើលទ្ធផលស្រាវជ្រាវច្បាស់លាស់ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (CFI) នៃអង្គការ Accion ដែលធានាបាននូវប្រសិទ្ធភាព និងឥទ្ធិពលវិជ្ជមានពីការសិក្សា។ កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើភាពបរិយាបន្ន ដោយមានរួមបញ្ចូលមុខងារប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីជួយដល់សហគមន៍ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ រួមទាំងពលករក្រៅប្រព័ន្ធ និងអ្នកមានប្រាក់ចំណូលទាប សំដៅផ្តល់ឱកាសទទួលបានការអប់រំហិរញ្ញវត្ថុស្មើៗគ្នាចំពោះគ្រប់គ្នា។

ខ្លឹមសារមេរៀនរបស់ Levela ត្រូវបានរៀបចំឡើងដោយផ្អែកលើការស្រាវជ្រាវច្បាស់លាស់ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (CFI) នៃអង្គការ Accion ដែលធានាបាននូវគុណភាព ប្រសិទ្ធភាព និងឥទ្ធិពលវិជ្ជមានក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ។ កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើភាពងាយស្រួលក្នុងការចូលប្រើប្រាស់ ដោយរួមបញ្ចូលទាំងមុខងារប្រើប្រាស់ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត ដើម្បីឱ្យសហគមន៍ដែលមិនទាន់មានលទ្ធភាពទទួលបានសេវាគ្រប់គ្រាន់ រួមទាំងពលករក្រៅប្រព័ន្ធ និងអ្នកមានប្រាក់ចំណូលទាប អាចទទួលបានការអប់រំហិរញ្ញវត្ថុប្រកបដោយសមធម៌ និងស្មើភាពគ្នា។

លោកស្រី Nicole Ngeow នាយិកាប្រតិបត្តិនៃមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា៖ "ការកសាងសហគមន៍ដែលមានភាពធន់ គឺជាបេសកកម្មស្នូលរបស់យើង។ កម្មវិធី Levela គឺជាការបន្តពង្រីកវិសាលភាពនៃកម្មវិធីអប់រំអក្ខរកម្មហិរញ្ញវត្ថុ “ឆាឈីង” ដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ និងបានទៅដល់កុមារជាង ៣,៩ លាននាក់ នៅទូទាំងតំបន់អាស៊ី និងអាហ្វ្រិក។ តាមរយៈកម្មវិធីអប់រំហិរញ្ញវត្ថុនៅលើទូរស័ព្ទដៃថ្មីនេះ យើងកំពុងផ្ដល់ជូននូវចំណេះដឹង និងមធ្យោបាយចាំបាច់ដល់យុវជនជំនាន់ក្រោយ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការ Levela រួមជាមួយដៃគូរបស់យើងនៅកម្ពុជា ដើម្បីបំពាក់បំប៉នយុវជននូវចំណេះដឹង និងជំនាញហិរញ្ញវត្ថុចាំបាច់ សម្រាប់កសាងអនាគតប្រកបដោយទំនុកចិត្ត និងភាពធន់។"

 

 

ដើម្បីពង្រីកការផ្សព្វផ្សាយកម្មវិធីអប់រំហិរញ្ញវត្ថុ Levela ឱ្យកាន់តែទូលំទូលាយដល់យុវជន យុវវ័យ និងសហគមន៍កម្ពុជាទូទាំងប្រទេស ក្នុងឆ្នាំ ២០២៦ យើងនឹងអនុវត្តសកម្មភាពសំខាន់ៗចំនួនបី រួមមាន

·       ការបញ្ចូលមាតិកា Levela ទៅក្នុងមុខវិជ្ជាសហគ្រិនភាពនៅសាកលវិទ្យាល័យដៃគូចំនួន ១០ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្វាយរៀង

·       ការពង្រីកការអប់រំហិរញ្ញវត្ថុទៅកាន់សាលារៀននិងសហគមន៍តាមរយៈបណ្ដាញយុវជនសម្របសម្រួលចំនួន ២៥នាក់

·       ព្រមទាំងការជំរុញយុទ្ធនាការឌីជីថល ដើម្បីបង្កើនការទាញយកកម្មវិធីទូរស័ព្ទ និងការសិក្សាតាមរយៈគេហទំព័រឱ្យបានយ៉ាងតិច ១៥,០០០ នាក់ក្នុងឆ្នាំ ២០២៦។

 

លោកស្រី នូ សុវត្ថា នាយិកាប្រតិបត្តិនៃ អ៉ីមផេកហាប់ភ្នំពេញ បានមានប្រសាសន៍ថា៖ "នៅ អ៉ីមផេកហាប់ភ្នំពេញ យើងជឿជាក់យ៉ាងមុតមាំថា យុវជនត្រូវការទំនុកចិត្ត និងសេរីភាពក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹង ដើម្បីកំណត់អនាគតហិរញ្ញវត្ថុរបស់ខ្លួន។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគ្រឹះដ៏សំខាន់នៃភាពជាសហគ្រិន ព្រោះវាជួយឱ្យពួកគេចេះចាត់ចែងធនធានប្រកបដោយភាពឆ្លាតវៃ ហ៊ានប្រឈមនឹងហានិភ័យដោយការទទួលខុសត្រូវ និងអាចប្រែក្លាយគំនិតច្នៃប្រឌិតឱ្យទៅជាសកម្មភាពជាក់ស្តែងប្រកបដោយចីរភាព។"

របៀបចូលប្រើប្រាស់ Levela៖

លោកអ្នកអាចទាញយកកម្មវិធី Levela បានតាមរយៈ App Store និង Google Play Store។ លើសពីនេះ លោកអ្នកក៏អាចចូលប្រើប្រាស់តាមរយៈគេហទំព័រ levela.app ផងដែរ។

 

អំពីមូលនិធិព្រូដិន

មូលនិធិព្រូដិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងហុងកុង ដែលជាស្ថាប័នវិនិយោគសហគមន៍ និងមនុស្សធម៌របស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ មូលនិធិបាននិងកំពុងកសាងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំងភាពធន់នឹងអាកាសធាតុ និងសុខភាពសម្រាប់សហគមន៍ដែលខ្វះខាតនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក។ យើងប្តេជ្ញាផ្តល់នូវដំណោះស្រាយប្រកបដោយចីរភាព និងរយៈពេលវែង ដែលជួយបង្កើនសមត្ថភាពបុគ្គល និងសហគមន៍ក្នុងការធ្វើការសម្រេចចិត្តហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ទទួលបានផលិតផលហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ព្រមទាំងមានការត្រៀមលក្ខណៈ និងការការពារកាន់តែប្រសើរប្រឆាំងនឹងហានិភ័យសុខភាពដែលបង្កឡើងដោយអាកាសធាតុ។ យើងចូលរួមយ៉ាងសកម្មក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន សហការជាមួយរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងស្ថាប័នវិស័យឯកជនផ្សេងទៀត ដើម្បីកសាងកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានប្រកបដោយចីរភាព។ គិតមកទល់ពេលនេះ កម្មវិធីរបស់យើងត្រូវបានអនុវត្តនៅក្នុងទីផ្សារចំនួន១៦ នៅទូទាំងតំបន់អាស៊ី និងអាហ្វ្រិក ដោយបានឈានទៅដល់ការជួយជ្រោមជ្រែងប្រជាជនរាប់លាននាក់។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិព្រូដិន សូមចូលទៅកាន់៖ www.prudencefoundation.com



អំពីក្រុមហ៊ុន ព្រូដិនសល

 

ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៥០០,០០០ នាក់។ ។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជន ទូទាំងតំបន់រទេសចិន តំបន់អាស៊ាdន ឥណ្ឌា និងអាហ្វ្រិក។ បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ជូនការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។

អាជីវកម្មនេះបានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (២៣៧៨) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។ ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc.  ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិកឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេសនោះទេ។

 

 

 

អំពីអង្គការ Impact Hub Phnom Penh

អង្គការ Impact Hub Phnom Penh គឺជាមជ្ឈមណ្ឌលឈានមុខគេផ្នែកនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាផ្នែកមួយនៃបណ្តាញសកល អង្គការបាននិងកំពុងផ្តល់អំណាចដល់អ្នកបង្កើតការផ្លាស់ប្តូរវិជ្ជមាន តាមរយៈការផ្តល់ជូននូវធនធានចាំបាច់នានា ដើម្បីពង្រីកឥទ្ធិពលវិជ្ជមានដល់សង្គម។ តាមរយៈភាពជាដៃគូនេះ អង្គការ Impact Hub នឹងទាញយកអត្ថប្រយោជន៍ពីបណ្តាញទំនាក់ទំនងដ៏ទូលំទូលាយរបស់ខ្លួនជាមួយស្រទាប់យុវជន និងគ្រឹះស្ថានសិក្សា ដើម្បីជំរុញការប្រើប្រាស់កម្មវិធី Levela សំដៅធានាថាការអប់រំផ្នែកហិរញ្ញវត្ថុជាក់ស្តែងអាចឈានទៅដល់ដៃយុវជននៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ Impact Hub៖ https://phnompenh.impacthub.net/