ត្រូវជាសិស្ស-និស្សិតសញ្ជាតិខ្មែរ ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា បានផ្តួចផ្តើមកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ
ព្រូដិនសល–អេស៊ីលីដា ដើម្បីគាំទ្រដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) សម្រាប់ឆ្នាំសិក្សា ២០២៦ ក្រោមការផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង។
- អាហារូបករណ៍ ៥ កន្លែង
- ការគាំទ្រស្មើនឹងរហូតដល់ ១,២០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
- រហូតដល់ ៤ ឆ្នាំសិក្សា
- សិក្សានៅ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)
ឱកាសការអប់រំ អភិវឌ្ឍខ្លួន និងកសាងអនាគត
កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ព្រូដិនសល–អេស៊ីលីដា ផ្តល់ការគាំទ្រសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងផ្តល់ឱកាសក្នុងការអប់រំ អភិវឌ្ឍសមត្ថភាព និងចូលរួមក្នុងសកម្មភាពផ្សេងៗពេញមួយដំណើរនៃការសិក្សារបស់និស្សិតអាហារូបករណ៍។
តើអ្នកណាខ្លះអាចដាក់ពាក្យបាន?
បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌអាហារូបករណ៍ដែលបានប្រកាសជាផ្លូវការ និងលក្ខខណ្ឌចូលរៀនសម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រដែលមាននៅ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)។
- លក្ខខណ្ឌ
- របៀបដាក់ពាក្យ
-
-
បំពេញតាមលក្ខខណ្ឌចូលរៀនរបស់ AUB សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រដែលមាន
-
ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬមានគុណវុឌ្ឍិស្មើប្រហែលផ្សេងទៀត។
-
បង្ហាញពីសក្តានុពលសិក្សា ការតាំងចិត្ត សុចរិតភាព និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួន។
-
មានឆន្ទៈចូលរួមក្នុងសកម្មភាពដែលកំណត់ដោយកម្មវិធី និងសកម្មភាពសម្រាប់និស្សិតអាហារូបករណ៍។
-
ពិនិត្យមើលលក្ខខណ្ឌនៃការដាក់ពាក្យ
សូមពិនិត្យមើលលក្ខខណ្ឌតម្រូវ និងរៀបចំឯកសារពាក់ព័ន្ធដែលតម្រូវឲ្យបានគ្រប់គ្រាន់។
-
បំពេញពាក្យសុំអាហារូបករណ៍
សូមបំពេញពាក្យសុំផ្លូវការ និងផ្ញើព័ត៌មានដែលតម្រូវឱ្យបានត្រឹមត្រូវ។
-
ផ្ញើឯកសារតម្រូវ
សូមផ្ញើពាក្យសុំ និងឯកសារពាក់ព័ន្ធតាម Link ផ្លូវការ, QR Code ឬបណ្តាញដាក់ពាក្យដែលមាននៅលើ ព្រូដិនសល កម្ពុជា ដៃគូ ឬប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។
-
ដាក់ពាក្យសុំឱ្យបានមុនថ្ងៃផុតកំណត់
សូមផ្ញើពាក្យសុំដែលបានបំពេញរួចរាល់ឱ្យបានត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ពាក្យសុំដែលហួសកាលបរិច្ឆេទ ឬខ្វះឯកសារ នឹងមិនត្រូវទទួលយកឡើយ។
ឯកសារតម្រូវ
- ទម្រង់បែបបទអាហារូបករណ៍ផ្លូវការ ដែលបានបំពេញរួចរាល់ និងបានដាក់ជូនតាមរយៈតំណភ្ជាប់ (Link) ដាក់ពាក្យដែលបានកំណត់។
- រូបថត ៤×៦ ទើបថតថ្មី ចំនួន ៤ សន្លឹក៖ ២ សន្លឹកផ្ទៃខាងក្រោយពណ៌ខៀវ និង ២ សន្លឹកផ្ទៃខាងក្រោយពណ៌ស។
- លទ្ធផលប្រឡងផ្លូវការនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្របរិញ្ញាបត្ររពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬគុណវុឌ្ឍិស្មើប្រហែលផ្សេងទៀតនៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារសម្គាល់ខ្លួនដែលមានពលភាពផ្សេងទៀត (ចម្លង)។
- លទ្ធផលប្រឡងបាក់ឌុប ឬវិញ្ញាបនបត្របណ្តោះអាសន្ន សម្រាប់ឆ្នាំដែលបានតម្រូវ (ចម្លង)។
- ឯកសារបញ្ជាក់ពីស្ថានភាពគ្រួសារខ្វះខាត ឬជនជាតិដើមភាគតិច ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដែលបានអនុម័តដោយគណៈកម្មាធិការជ្រើសរើសចម្រុះ។
- ឯកសារបន្ថែមផ្សេងទៀត ដែលស្នើសុំដោយគណៈកម្មាធិការជ្រើសរើស ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌវិនិច្ឆ័យ។
ចំណាំ៖ ពាក្យសុំដែលមិនទាន់បំពេញគ្រប់ជ្រុងជ្រោយ ដាក់ហួសកាលបរិច្ឆេទកំណត់ ឬមានផ្តល់ព័ត៌មានមិនពិត/ភូតភរ អាចនឹងត្រូវបដិសេធ។
ដំណាក់កាលនៃកម្មវិធី
- កាលបរិច្ឆេទសំខាន់ៗ
២៨ តុលា ២០២៦ | បើកទទួលពាក្យ
វិច្ឆិកា ២០២៦ | ការដាក់ពាក្យ និងការផ្សព្វផ្សាយកម្មវិធី
ដើមខែធ្នូ ២០២៦ | ការពិនិត្យ និងជ្រើសរើសបេក្ខជន
ពាក់កណ្តាលខែធ្នូ ២០២៦ | ការសម្ភាសន៍ និងផ្ទៀងផ្ទាត់ព័ត៌មាន
មករា ២០២៧ | ប្រកាសនិស្សិតអាហារូបករណ៍ និងការចូលរួមកម្មវិធី
តើនិស្សិតអាហារូបករណ៍ត្រូវបានជ្រើសរើសយ៉ាងដូចម្តេច?
ពាក្យសុំត្រូវបានរំពឹងថានឹងឆ្លងកាត់ការពិនិត្យលក្ខខណ្ឌ ការវាយតម្លៃ ការជ្រើសរើសបេក្ខជន ការសម្ភាសន៍ និងការផ្ទៀងផ្ទាត់ព័ត៌មាន (ប្រសិនបើតម្រូវ) ព្រមទាំងការអនុម័តចុងក្រោយ តាមនីតិវិធីផ្លូវការរបស់កម្មវិធី។
សំណួរដែលសួរញឹកញាប់
ជាកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររួមគ្នារវាងព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា សម្រាប់ការសិក្សាដែលមាននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ។
កម្មវិធីគ្រោងផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦។
និស្សិតអាហារូបករណ៍ម្នាក់ៗអាចទទួលបានការគាំទ្រស្មើនឹង ១,២០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ រហូតដល់ ៤ ឆ្នាំសិក្សា អាស្រ័យលើលទ្ធផលសិក្សាដែលបំពេញតាមលក្ខខណ្ឌ និងលក្ខខណ្ឌអាហារូបករណ៍ដែលបានអនុម័ត។
- ត្រូវជាសិស្ស-និស្សិតសញ្ជាតិខ្មែរ ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ
- បំពេញតាមលក្ខខណ្ឌចូលរៀនរបស់ AUB សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រដែលមាន
- ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬមានគុណវុឌ្ឍិស្មើប្រហែលផ្សេងទៀត។
- បង្ហាញពីសក្តានុពលសិក្សា ការតាំងចិត្ត សុចរិតភាព និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួន។
- មានឆន្ទៈចូលរួមក្នុងសកម្មភាពដែលកំណត់ដោយកម្មវិធី និងសកម្មភាពសម្រាប់និស្សិតអាហារូបករណ៍។
ចុងខែវិច្ឆិកា ឆ្នាំ២០២៦។
តំណភ្ជាប់ដាក់ពាក្យ QR Code ឬមធ្យោបាយដាក់ពាក្យជាផ្លូវការ នឹងត្រូវផ្សព្វផ្សាយតាមបណ្តាញផ្លូវការរបស់ដៃគូ
មិនមានការធានាឡើយ។ ប៉ុន្តែក្នុងអំឡុងពេលសិក្សា បេក្ខជនអាហារូបករណ៍អាចទទួលបានការបណ្តុះបណ្តាល ការប្រឹក្សាអាជីព ការចុះធ្វើការកម្មសិក្សា ព្រមទាំងឱកាសស្វែងយល់ពីការងារ និងចូលរួមកម្មវិធីផ្សេងៗ អាស្រ័យលើការរៀបចំ និងឱកាសដែលមានក្នុងកម្មវិធី។
ត្រូវតែមានការយល់ព្រមជាមុនពីសាម៉ីខ្លួន។ ព័ត៌មានផ្ទាល់ខ្លួន នឹងត្រូវប្រើប្រាស់សម្រាប់តែការងារគ្រប់គ្រងអាហារូបករណ៍ ការជ្រើសរើស ការតាមដាន ការរាយការណ៍ និងការផ្សព្វផ្សាយដែលបានព្រមព្រៀងគ្នាតែប៉ុណ្ណោះ។
ត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ហើយឬនៅ?
ពិនិត្យលក្ខខណ្ឌអាហារូបករណ៍ ត្រៀមឯកសាររបស់អ្នក និងដាក់ពាក្យ មុនថ្ងៃផុតកំណត់ដែលបានបញ្ជាក់។