អត្ថប្រយោជន៍ផលិតផល

បង់បុព្វលាភត្រឹមតែ 7 ឆ្នាំ ទទួលបានការការពាររយៈពេលវែងរហូតដល់អាយុ 75 ឆ្នាំ

ដំណើរការទិញងាយស្រួល ដោយមិនតម្រូវឱ្យពិនិត្យសុខភាព

សំណួរដែលគេសួរញឹកញាប់


គឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏មានគុណតម្លៃ ដែលផ្តល់នូវការការពារអាយុជីវិតរយៈពេលវែង ព្រមទាំងអត្ថប្រយោជន៍ចំណូលប្រចាំឆ្នាំ និងការផ្តល់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ពេលអនាគត។ ផលិតផលនេះ នឹងជួយធានានូវអនាគតហិរញ្ញវត្ថុរបស់លោកអ្នក និងក្រុមគ្រួសារលោកអ្នក ជាមួយប្រាក់ចំណូលទៀងទាត់ និងអត្ថប្រយោជន៍ពេលដល់កាលកំណត់ ដើម្បីគាំទ្រតម្រូវការនៃការរស់នៅ ការសម្រេចគោលដៅហិរញ្ញវត្ថុ ការចូលនិវត្តន៍ និងការរៀបចំកេរមរតករបស់លោកអ្នក។

អតិថិជន ដែលអាចជាវផលិតនេះរួមមាន៖ រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងមានអាយុចាប់ពី 30 ថ្ងៃ ទៅ 60ឆ្នាំ អាយុផុតកំណត់សម្រាប់បណ្ណសន្យានេះគឺ 65ឆ្នាំ, 70ឆ្នាំ, 75ឆ្នាំ។ 

ការពាររហូតដល់ 65ឆ្នាំ, 70ឆ្នាំ, 75 ឆ្នាំ

(រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងតិចបំផុត 15ឆ្នាំ ត្រូវបានអនុវត្តចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុ 60 ឆ្នាំ នៅពេលបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព)

ការបង់ប្រាក់ក្នុងរយៈពេលកំណត់៖ 7 ឆ្នាំ

ចាប់ពី 3,000 ដុល្លារសហរដ្ឋអាមេរិកឡើងទៅ

1. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

  • រហូតដល់ 700% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងផ្តល់ជូនក្នុងករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
  • រហូតដល់ 2,100% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងផ្តល់ជូនក្នុងករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយសារគ្រោះថ្នាក់ចៃដន្យ

2. អត្ថប្រយោជន៍ចំណូលប្រចាំឆ្នាំ៖ 5% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង ចាប់ពីដើមឆ្នាំទី 2 រហូតដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង

3. អត្ថប្រយោជន៍ពេលដល់កាលកំណត់៖ ផ្តល់ជូន 750%, 700% និង 650% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នៅពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 75ឆ្នាំ 70ឆ្នាំ និង 65ឆ្នាំ

ទូទាំងពិភពលោក

រយៈពេលសាកល្បង មានពេល 21ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត អ្នកធ្វេីការសម្រេចចិត្តថាមិនបន្តបណ្ណសន្យារ៉ាប់រងនេះទៀតទេ។ 

ករណីមិនធានា


  • ការធ្វេីអត្តឃាត ឬធ្វេីឱ្យរបួសខ្លួនឯង ក្នុងរយៈពេល 2ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃបណ្ណសន្យារ៉ាប់រង
  • មេរោគអេដស៍ និង/ឬជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍
  • ការប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានា ឬអ្នកទទួលផល
  • ការប្រេីប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ

  • ករណីមិនធានាដែលមាននៅក្នុងចំណុច ក
  • ការចូលរួមនៅក្នុងសកម្មភាពកីឡាដែលងាយមានគ្រោះថ្នាក់
  • ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា លើកលែងតែជាអ្នកដំណើរដែលត្រូវបង់ប្រាក់ថ្លៃធ្វើដំណើរ តាមយន្តហោះពហុម៉ាស៊ីនយន្តហោះមានកាលវិភាគធ្វើដំណើរត្រឹមត្រូវ និងយន្តហោះមានអាជ្ញាបណ្ណធ្វើពាណិជ្ជកម្មត្រឹមត្រូវ
  • សកម្មភាពសង្រ្គាម ឬអំពើហិង្សា
  • រាល់ជម្ងឺដែលបណ្តាលមកពីការខាំ ឬទិច ដោយសត្វល្អិត រួមទាំងមូសខាំ និងដង្កូវ  ឬសត្វល្អិតរាតត្បាតក្នុងរាង    កាយ។

 

*សូមទៅកាន់ឯកសារនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានមន្ថែមលើករណីមិនធានា។

ផលិតផល ផ្សេងទៀត

ត្រៀមខ្លួនដើម្បីចាប់ផ្តើមការសន្ទនា?

ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។