តើ MDRT ជាអ្វី?

MDRT (Million Dollar Round Table) គឺជាសមាគមឯករាជ្យលំដាប់អន្តរជាតិ ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញហិរញ្ញវត្ថុកំពូលនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ នៅក្នុងជាង 80 ប្រទេស និងច្រើនជាង 700 ក្រុមហ៊ុន។​

សមាជិក MDRT នឹងទទួលបានការទទួលស្គាល់ជាស្តង់ដារអន្តរជាតិលើឧត្តមភាពនៃការបង្ហាញពីចំណេះដឹងវិជ្ជាជីវៈដ៏ឆ្នើម ដែលប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតទៅកាន់អតិថិជនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ។​​

ដើម្បីទទួលជាប់ជាសមាជិក MDRT ភ្នាក់ងារធានារ៉ាប់រងត្រូវតែបំពេញគ្រប់ ឬលើសពីលក្ខណៈវិនិច្ឆ័យផលិតកម្មដែលបានកំណត់ជារៀងរាល់ឆ្នាំពីសមាគម MDRT។

សូមអបអរសាទរចំពោះការទទួលបានតំណែង MDRT 2026៖ លោកស្រី ភែន ពុធឌីឡែន​

ក្នុងនាមជាសមាជិកដ៏ឆ្នើមម្នាក់របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ចាប់តាំងពីឆ្នាំ 2019 មក លោកស្រី ភែន ពុធឌីឡែន បានសម្រេចនូវសមិទ្ធផលប្រកបដោយកិត្យានុភាព ដោយទទួលបានតំណែងជាសមាជិកអ្នកលក់ឆ្នើមលំដាប់ពិភពលោក MDRT ជាថ្មីម្តងទៀត រយៈពេល 2ឆ្នាំ ជាប់ៗគ្នា។ ការសម្រេចបាននូវបទដ្ឋានឧត្តមភាពហិរញ្ញវត្ថុកម្រិតអន្តរជាតិមួយនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរក្សាបាននូវស្តង់ដារការងារប្រកបដោយឧត្តមភាព និងជាគំរូនៃភាពជោគជ័យដ៏លេចធ្លោនៅក្នុងស្ថាប័នរបស់យើង។ វឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងតួនាទីជាអ្នកដឹកនាំភ្នាក់ងារធានារ៉ាប់រងមួយរូប បានឆ្លុះបញ្ចាំងពីសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងនាមជាអ្នកជំនាញធានារ៉ាប់រងអាយុជីវិត ព្រមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ ផ្តល់កិច្ចការពារដល់ក្រុមគ្រួសារ និងធានានូវសុវត្ថិភាពហិរញ្ញវត្ថុជូនអតិថិជន។

សូមអបអរសាទរចំពោះការទទួលបានតំណែង MDRT 2026៖ លោក ហោ ម៉េងហួរ​

លោក ហោ ម៉េងហួរ មានបទពិសោធយ៉ាងទូលំទូលាយ និងការលះបង់ខ្ពស់ជាង 14ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្សារភ្ជាប់បទពិសោធដ៏ប៉ិនប្រសប់ពីវិស័យធនាគារ លោកតែងតែរក្សាបាននូវឧត្តមភាព និងយុទ្ធសាស្ត្រការងារដ៏លេចធ្លោ ដែលជាកត្តាជំរុញឱ្យលោកសម្រេចបានជ័យលាភីជាសមាជិកអ្នកលក់ឆ្នើមលំដាប់ពិភពលោក MDRT ប្រចាំឆ្នាំ 2026 ប្រកបដោយមទនភាព។ សមិទ្ធផលដ៏ធំធេងនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យក្នុងអាជីពការងាររបស់លោក ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរ ព្រមទាំងការលើកកម្ពស់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារកម្ពុជា។

សូមអបអរសាទរចំពោះការទទួលបានតំណែង MDRT 2026៖​ លោកស្រី ភួ ឆេងយី​

ពីម្ចាស់អាជីវកម្មដ៏ជោគជ័យមួយរូប មកជាអនុប្រធានគ្រប់គ្រងអាជីវកម្ម លោកស្រី ភួ ឆេងយី បានបង្ហាញយ៉ាងច្បាស់ថាបទពិសោធក្នុងការដឹកនាំអាជីវកម្មរបស់លោកស្រី អាចបំប្លែងទៅជាភាពជោគជ័យដ៏លេចធ្លោក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ ក្នុងរយៈពេលមិនដល់ ២ ឆ្នាំផង លោកស្រីបានសម្រេចសមិទ្ធផលប្រកបដោយកិត្យានុភាពក្នុងនាមជាសមាជិកអ្នកលក់ឆ្នើមលំដាប់ពិភពលោក MDRT ប្រចាំឆ្នាំ 2026។ ការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សតាំងពីដំណាក់កាលដំបូងនៃអាជីពនេះ បានបញ្ជាក់ថាលោកស្រីគឺជាបុគ្គលិកដ៏មានសក្តានុពលមួយរូបរបស់ ព្រូដិនសល ដែលស្តែងចេញពីវិន័យនៃការដឹកនាំ និងបេសកកម្មក្នុងការផ្តល់សន្តិភាពផ្លូវចិត្តយូរអង្វែងជូនដល់ក្រុមគ្រួសារកម្ពុជា។

សូមអបអរសាទរចំពោះការទទួលបានតំណែង MDRT 2026៖ លោក សុខ​ ហ៊ី​

ជាមួយបទពិសោធ 4ឆ្នាំក្នុងវិស័យធានារ៉ាប់រងអាយុជីវិត លោក សុខ ហ៊ី គឺជាភ្នាក់ងារធានារ៉ាប់រងមួយរូប ដែលមានការតាំងចិត្តខ្ពស់ ជាមួយនឹងផ្នត់គំនិតដែលយកសកម្មភាពជាចម្បង។ លោកបានចូលរួម ព្រូដិនសល ជាមួយនឹងបេសកកម្មដ៏ជាក់លាក់ និងបានប្រែក្លាយជំនាញវិជ្ជាជីវៈរបស់លោកទៅជាសមិទ្ធផលដ៏ឆ្នើម ដោយទទួលបានតំណែងជាសមាជិកអ្នកលក់ឆ្នើមលំដាប់ពិភពលោក MDRT 2026។ ការសម្រេចបាននូវបទដ្ឋានកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំហរដ៏រឹងមាំ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក ក្នុងការផ្តល់ជូនក្រុមគ្រួសារកម្ពុជានូវសុវត្ថិភាពហិរញ្ញវត្ថុដែលពួកគេស័ក្តិសមនឹងទទួលបាន។

Registration for FINANCIAL ADVISOR of Prudential Cambodia