ផលិតផលដែលធានាបំណុលរបស់អ្នកនឹងមានអ្នកទូទាត់សងជំនួស ព្រោះអ្នកបានបន្សល់ទុកនូវក្តីស្រឡាញ់ដ៏ពិតប្រាកដដែលមិនអាចកាត់ថ្លៃបានជូនចំពោះក្រុមគ្រួសារ។
អំពីផលិតផល
អ្វីទៅជា កម្ចីមានសុវត្ថិភាព? | កម្ចីមានសុវត្ថិភាព ជាកញ្ចប់ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលផ្ដល់ការការពារលើកម្ចីរបស់អ្នក ដោយធានាថាកម្ចីរបស់អ្នកនឹងមិនក្លាយជាបន្ទុកសម្រាប់គ្រួសាររបស់អ្នកឡើយ ក្នុងករណី មរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍។ |
តើអតិថិជនណាខ្លះ ដែលអាចជាវផលិតផល កម្ចីមានសុវត្ថិភាព បាន ? | អតិថិជន ដែលអាចជាវផលិតនេះរួមមាន៖ រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុង |
តើបណ្ណសន្យារ៉ាប់រងមានរយៈពេលកំណត់ប៉ុន្មាន? | ការទូទាត់បុព្វលាភតែមួយលើក៖ ១- ២៥ ឆ្នាំ |
តើជម្រើសកញ្ចប់ធានារ៉ាប់រងដែលខ្ញុំអាចទិញបានមានអ្វីខ្លះ? | បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យ ដែលផ្តល់ជូននូវជម្រើសធានារ៉ាប់រងចំនួនពីរគឺ អត្ថប្រយោជន៍ធានារ៉ាប់រងថយចុះ និងអត្ថប្រយោជន៍ធានារ៉ាប់រងថេរ ដែលអនុញ្ញាតឲ្យអ្នកជ្រើសរើសទៅតាមតម្រូវការធានារ៉ាប់រងសម្រាប់ទូទាត់កម្ចីរបស់អ្នក។
|
តើការកំណត់លើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងមានចំនួនប៉ុន្មាន? | ការកំណត់លើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង៖ ចំនួនទឹកប្រាក់តិចបំផុតនៃកម្ចីដែលអាចស្នើសុំបានមានចាប់ពី ១,០០០ ដុល្លារអាមេរិក។ |
តើមានអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមអ្វីខ្លះក្នុងករណីគ្រោះអកុសលដែលកើតឡើងបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ? | អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ចំនួន ៣,០០០ ដុល្លារអាមេរិកនឹងផ្តល់ជូន ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ។ |
តើនរណាខ្លះអាចជាអ្នកទទួលផល? | អ្នកទទួលផលចម្បងគឺគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលអត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវផ្តល់ជូនទៅតាមចំនួនដែលជំពាក់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ហើយចំពោះអត្ថប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) នឹងត្រូវផ្តល់ជូនឲ្យអ្នកទទួលផលផ្យេងទៀត ដែលអ្នកបានចាត់តាំង។
សម្គាល់៖ ទឹកប្រាក់សំណងនឹងត្រូវទូទាត់ជូនទៅតាមតារាងអត្ថប្រយោជន៍នៃការធានារ៉ាប់រងដែលបានផ្តល់ជូននៅពេលជាវផលិតផលធានារ៉ាប់រងនេះ ដែលទឹកប្រាក់សំណងអាចនឹងមានទំហំធំជាង ឬតូចជាងទំហំនៃកម្ចីដែលនៅសេសសល់។ |