លក្ខខណ្ឌផ្សេងៗ នៃការផ្តល់ជូនពិសេសសម្រាប់ខួបកំណើតអតិថិជនរបស់ព្រូដិនសល៖
១. លក្ខខណ្ឌនៃការចូលរួម៖ យុទ្ធនាការខួបកំណើតនេះត្រូវបានផ្តល់ជូនជាពិសេសសម្រាប់តែអតិថិជនម្ចាស់បណ្ណសន្យារ៉ាប់រងព្រូដិនសលដែលបានជ្រើសរើស ក្នុងអំឡុងខែខួបកំណើតរបស់ពួកគេតែប៉ុណ្ណោះ។
២. រយៈពេលមានសុពលភាព៖ មានសុពលភាព 1ខែ ចាប់ពីថ្ងៃខួបកំណើតរបស់អ្នក
៣. ការប្រើប្រាស់ឯកសិទ្ធិ៖ * ឯកសិទ្ធិទាំងនេះត្រូវតែប្រើប្រាស់តាមរយៈបណ្តាញដៃគូសហការដែលបានកំណត់។
- រាល់ការផ្តល់ជូនខួបកំណើតនីមួយៗមានសុពលភាពសម្រាប់ការប្រើប្រាស់តែមួយដងគត់ (១ដង) លើកលែងតែមានការបញ្ជាក់ផ្សេងពីដៃគូសហការដែលចូលរួម។
៤. មិនអាចផ្ទេរជូនអ្នកដទៃបាន៖ រាល់ការផ្តល់ជូនខួបកំណើត ការបញ្ចុះតម្លៃ និងឯកសិទ្ធិទាំងអស់គឺសម្រាប់ផ្ទាល់ខ្លួន មិនអាចផ្ទេរទៅឱ្យអ្នកដទៃបានឡើយ ហើយមិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬជម្រើសផ្សេងទៀតបានទេ។
៥. គោលការណ៍របស់ដៃគូសហការ៖ ការផ្តល់ជូនសម្រាប់ការទទួលទានអាហារ សុខុមាលភាព របៀបរស់នៅ និងបទពិសោធន៍គ្រួសារជាក់លាក់ណាមួយ គឺអាស្រ័យទៅលើម៉ោងបំពេញការងារ ភាពទំនេរនៃការកក់ទុក និងច្បាប់ផ្ទៃក្នុងជាក់លាក់របស់ដៃគូសហការនីមួយៗ។ ក្រុមហ៊ុន ព្រូដិនសល មិនទទួលខុសត្រូវរាល់កាតព្វកិច្ចចំពោះសេវាកម្មដែលផ្តល់ដោយដៃគូសហការខាងក្រៅឡើយ។
៦. ការកែប្រែ៖ ក្រុមហ៊ុន ព្រូដិនសល រក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ឬបញ្ចប់ឯកសិទ្ធិខួបកំណើតណាមួយ ឬលក្ខខណ្ឌទាំងនេះនៅពេលណាក៏បាន ដោយមិនបាច់ជូនដំណឹងជាមុនឡើយ។