អត្ថប្រយោជន៍ផលិតផល

បង់បុព្វលាភត្រឹម ៧ ឆ្នាំ ទទួលបានការការពាររហូតដល់អាយុ ៧៥ ឆ្នាំ ដោយមិនតម្រូវឱ្យមានការពិនិត្យសុខភាព

ទទួលបានចំណូលជាបន្តបន្ទាប់

ទទួលបានចំណូលប្រចាំឆ្នាំ 5% គិតពីឆ្នាំទី 2

ចាប់ផ្តើមទទួលបានអត្ថប្រយោជន៍តាំងពីដំណាក់កាលដំបូង ដោយមិនរង់ចាំរហូតដល់  បណ្ណសន្យារ៉ាប់រងដល់កាលកំណត់ឡើយ។

ការការពារដែលកើនឡើង 

អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ កើនឡើងរហូតដល់ 700% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង និងរហូតដល់ 2,100% ក្នុងករណីគ្រោះថ្នាក់ចៃដន្យ

ការការពារកើនឡើងស្របតាមការកើនឡើងនៃទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់លោកអ្នក។

ទ្រព្យសម្បត្តិសម្រាប់អនាគត

ទទួលបានអត្ថប្រយោជន៍ពេលដល់កាលកំណត់រហូតដល់ 750% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង

បង្កើតតម្លៃហិរញ្ញវត្ថុដ៏រឹងមាំ ក្នុងរយៈពេលវែង ដើម្បីគាំទ្រតម្រូវការហិរញ្ញវត្ថុនាពេលអនាគត។

 

មរតកសម្រាប់មនុស្សជាទីស្រលាញ់

គម្រោងតែមួយ សម្រាប់ពីរជំនាន់

ចាប់ផ្តើមពីវ័យក្មេង ដើម្បីទទួលបានការបង់បុព្វលាភទាប និងបន្តតម្លៃនៃបណ្ណសន្យារ៉ាប់រងទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក តាមរយៈការផ្ទេរកម្មសិទ្ធិបណ្ណសន្យារ៉ាប់រង។

សំណួរដែលគេសួរញឹកញាប់


គឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏មានគុណតម្លៃ ដែលផ្តល់នូវការការពារអាយុជីវិតរយៈពេលវែង ព្រមទាំងអត្ថប្រយោជន៍ចំណូលប្រចាំឆ្នាំ និងការផ្តល់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ពេលអនាគត។ ផលិតផលនេះ នឹងជួយធានានូវអនាគតហិរញ្ញវត្ថុរបស់លោកអ្នក និងក្រុមគ្រួសារលោកអ្នក ជាមួយប្រាក់ចំណូលទៀងទាត់ និងអត្ថប្រយោជន៍ពេលដល់កាលកំណត់ ដើម្បីគាំទ្រតម្រូវការនៃការរស់នៅ ការសម្រេចគោលដៅហិរញ្ញវត្ថុ ការចូលនិវត្តន៍ និងការរៀបចំកេរមរតករបស់លោកអ្នក។

ម្ចាស់បណ្ណសន្យារ៉ាប់រង៖

•        រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងមានអាយុចាប់ពី 18ថ្ងៃឡើងទៅ។

អ្នកដែលត្រូវបានធានារ៉ាប់រង៖

•       រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងមានអាយុចាប់ពី ចាប់ផ្តើមពី 30 ថ្ងៃ ​ទៅ 60ឆ្នាំ។

អាយុផុតកំណត់សម្រាប់បណ្ណសន្យានេះគឺ 65ឆ្នាំ, 70ឆ្នាំ, 75ឆ្នាំ។ 

ការពាររហូតដល់ 65ឆ្នាំ, 70ឆ្នាំ, 75 ឆ្នាំ

(រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងតិចបំផុត 15ឆ្នាំ ត្រូវបានអនុវត្តចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុ 60 ឆ្នាំ នៅពេលបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព)

ការបង់ប្រាក់ក្នុងរយៈពេលកំណត់៖ 7 ឆ្នាំ

ចាប់ពី 3,000 ដុល្លារសហរដ្ឋអាមេរិកឡើងទៅ

1. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ហើយនៅពេលដែលបណ្ណសន្យានៅមានសុពលភាព យើងនឹងទូទាត់អត្ថប្រយោជន៍មរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ រហូតដល់ 700% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង។

2. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ហើយនៅពេលដែលបណ្ណសន្យានៅមានសុពលភាព យើងនឹងទូទាត់អត្ថប្រយោជន៍មរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ រហូតដល់ 2,100% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង។

3. អត្ថប្រយោជន៍សម្រាប់អនីតិជន

ក្នុងករណីដែលហេតុការណ៍ដែលត្រូវបានធានាកើតឡើងចំពោះអ្នកត្រូវបានធានារ៉ាប់រង មុនពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានអាយុបួន (៤) ឆ្នាំ (អាយុនៅថ្ងៃខួបកំណើតចុងក្រោយ) នោះគ្រប់អត្ថប្រយោជន៍ធានារ៉ាប់រងទាំងអស់នឹងត្រូវបានទូទាត់ជូនតាមលក្ខខណ្ឌដូចខាងក្រោម៖

អាយុរបស់​អ្នក​ត្រូវបាន​ធានារ៉ាប់រង​ នៅ​ពេល​ដែល​ហេតុការណ៍​ដែល​ត្រូវបាន​ធានា​ ​កើតឡើង​ (នៅថ្ងៃខួបកំណើតចុងក្រោយ)

អត្ថប្រយោជន៍​ធានារ៉ាប់រង​​ដែល​ត្រូវទូទាត់​ ជាភាគរយ​នៃ​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដែល​មាន​ចែង​ក្នុង​វិញ្ញាបនបត្រ​ធានា​រ៉ាប់រង​អាយុ​ជីវិត​

ក្រោម 2 ឆ្នាំ

40%

2 ឆ្នាំ – ក្រោម 3 ឆ្នាំ

60%

3 ឆ្នាំ – ក្រោម 4 ឆ្នាំ

80%

4 ឆ្នាំឡើងទៅ

100%

4. អត្ថប្រយោជន៍ចំណូលប្រចាំឆ្នាំ

5% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង នឹងត្រូវផ្តល់ជូននៅដើមគ្រានៃខួបនៃបណ្ណសន្យារ៉ាប់រង រាប់ចាប់ពីឆ្នាំទី2 នៃបណ្ណសន្យារ៉ាប់រងរហូតដល់ខួបចុងក្រោយបង្អស់នៃបណ្ណសន្យារ៉ាប់រង មុនពេលរយៈពេលនៃបណ្ណសន្យារ៉ាប់រងបានបញ្ចប់ ប្រសិនបើបណ្ណសន្យារ៉ាប់រង នៅតែមានសុពលភាព និងគ្មានការបោះបង់បណ្ណសន្យាធានារ៉ាប់រង ឬគ្មានការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងពេលនៃការវាយតម្លៃអត្ថប្រយោជន៍ចំណូលប្រចាំឆ្នាំ។

5. អត្ថប្រយោជន៍ពេលដល់កាលកំណត់

ក្នុងករណីដែលបណ្ណសន្យារ៉ាប់រង នៅមានសុពលភាពរហូតដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នោះម្ចាស់   បណ្ណសន្យារ៉ាប់រងនឹងត្រូវទទួលបានអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះ ស្មើនឹង 750%, 700% និង 650% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នៅពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 75ឆ្នាំ 70ឆ្នាំ និង 65ឆ្នាំ។

ទូទាំងពិភពលោក

រយៈពេលសាកល្បង មានពេល 21ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត អ្នកធ្វេីការសម្រេចចិត្តថាមិនបន្តបណ្ណសន្យារ៉ាប់រងនេះទៀតទេ។ 

ករណីមិនធានា


  • ការធ្វេីអត្តឃាត ឬធ្វេីឱ្យរបួសខ្លួនឯង ក្នុងរយៈពេល 2ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃបណ្ណសន្យារ៉ាប់រង
  • មេរោគអេដស៍ និង/ឬជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍
  • ការប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានា ឬអ្នកទទួលផល
  • ការប្រេីប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ

  • ករណីមិនធានាដែលមាននៅក្នុងចំណុច ក
  • ការចូលរួមនៅក្នុងសកម្មភាពកីឡាដែលងាយមានគ្រោះថ្នាក់
  • ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា លើកលែងតែជាអ្នកដំណើរដែលត្រូវបង់ប្រាក់ថ្លៃធ្វើដំណើរ តាមយន្តហោះពហុម៉ាស៊ីនយន្តហោះមានកាលវិភាគធ្វើដំណើរត្រឹមត្រូវ និងយន្តហោះមានអាជ្ញាបណ្ណធ្វើពាណិជ្ជកម្មត្រឹមត្រូវ
  • សកម្មភាពសង្រ្គាម ឬអំពើហិង្សា
  • រាល់ជម្ងឺដែលបណ្តាលមកពីការខាំ ឬទិច ដោយសត្វល្អិត រួមទាំងមូសខាំ និងដង្កូវ  ឬសត្វល្អិតរាតត្បាតក្នុងរាង    កាយ។

 

*សូមទៅកាន់ឯកសារនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានមន្ថែមលើករណីមិនធានា។

ផលិតផល ផ្សេងទៀត

ត្រៀមខ្លួនដើម្បីចាប់ផ្តើមការសន្ទនា?

ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។