ព័ត៌មានលម្អិត និងរបៀបចូលរួម

  1. អ្នកចូលរួមត្រូវស្កេន QR Code ឬចុចលើតំណភ្ជាប់ https://t.me/PrudentialCambodiaBot?start=ConnectAndWin-2342343 ដើម្បីចុះឈ្មោះ និងភ្ជាប់ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។
  2. អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់រួចរាល់ចំនួន ១ (មួយ) នឹងទទួលបានឱកាសឈ្នះរង្វាន់ចំនួន ១ (មួយ) ដង។
  3. អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់រួចរាល់ចំនួន ២ (ពីរ) នឹងទទួលបានឱកាសឈ្នះរង្វាន់ចំនួន ២ (ពីរ) ដង។
  4. នៅរៀងរាល់ចុងខែនីមួយៗ យើងនឹងប្រកាសរង្វាន់ចំនួន ១១ រង្វាន់។
  5. អ្នកឈ្នះនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងដោយចៃដន្យ និងផ្សាយផ្ទាល់ (“Live lucky draw”)។
  6. អ្នកដែលបានឈ្នះក្នុងការផ្សងសំណាងប្រចាំខែ មិនមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតនៅខែបន្តបន្ទាប់ទៀតឡើយ
  7. ផ្តល់ជូនសម្រាប់តែអតិថិជនដែលបានចូលរួម និងភ្ជាប់បណ្ណសន្យារ៉ាប់រងជាមួយ (“Telegram Bot”) ក្នុងអំឡុងពេលយុទ្ធនាការនេះប៉ុណ្ណោះ។

ខ និង លក្ខខណ្ឌ

ពាក្យ “ភ្ជាប់ដើម្បីឈ្នះ” ជាកម្មវីធីដែលរៀបចំដោយ​ ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ កម្មវីធីនេះនឹងចាប់ផ្តើមប្រព្រឹត្តិពីថ្ងៃទី​​២៣  ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ត្រឹមម៉ោង ២៣23:៥៩​ យប់ (ម៉ោងនៅប្រទេសកម្ពុជា)។​

ពាក្យ “អតិថិជន” ត្រូវបានកំណត់ថាជា រូបវន្តបុគ្គលដែលបានទិញបណ្ណសន្យារ៉ាប់រងជាមួយក្រុមហ៊ុន ព្រូដិនសល កម្ពុជា ហើយបណ្ណសន្យារ៉ាប់រងនោះនៅមានសុពលភាព។ និយមន័យនេះអនុវត្តចំពោះតែ ខ និងលក្ខខណ្ឌ (“T&C”) របស់ “Telegram bot” នេះប៉ុណ្ណោះ។

ពាក្យ “អ្នកចូលរួម” ត្រូវបានកំណត់ថាជាអតិថិជនដែលបានទិញបណ្ណសន្យារ៉ាប់រង និងភ្ជាប់បណ្ណសន្យារ៉ាប់រងនោះជាមួយស្របតាមរយៈ ខ និងលក្ខខណ្ឌ “Telegram Bot”​។

ដោយការចូលរួមនៅក្នុងកម្មវិធីនេះ អ្នកចូលរួមយល់ដឹង និងព្រមទៅតាម ខ និងលក្ខខណ្ឌនៃកម្មវិធី។

លក្ខខណ្ឌចូលរួម

·       ចំណាំ៖ រាល់បណ្ណសន្យារ៉ាប់រងទាំងអស់ អាចភ្ជាប់ជាមួយ​ “Telegram Bot” របស់ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បាន។ ដោយឡែក មានតែបណ្ណសន្យារ៉ាប់រងដែលបំពេញតាម ខ និងលក្ខខណ្ឌនៃកម្មវិធី ប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង។

·         កម្មវិធីនេះអនុវត្តចំពោះតែបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់នៃផលិតផលធានារ៉ាបរង (“traditional products”) ដែលមានរបៀបទូទាត់បុព្វលាភធានារ៉ាប់រងជាប្រចាំឆ្នាំ ឬប្រចាំឆមាសប៉ុណ្ណោះ។

·         អតិថិជនដែលចូលរួម និងភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់គាត់ក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះ ទើបមានឱកាសឈ្នះរង្វាន់។

·            អតិថិជនដែលបានភ្ជាប់បណ្ណសន្យារ៉ាប់រងលើសពីមួយ នឹងទទួលបានឱកាសបន្ថែមក្នុងការចាប់ឆ្នោតផ្សងសំណាង។

ការប្រកាសអ្នកឈ្នះរង្វាន់

·       អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើទំព័រ Facebook និង LinkedIn ផ្លូវការរបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា នៅរៀងរាល់សប្តាហ៍ចុងក្រោយនៃប្រចាំខែនីមួយៗ។

·       នៅពេលប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ សាមីខ្លួនត្រូវតែជាអ្នកប្រើប្រាស់កម្មវិធី “Telegram Bot” របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងបានភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់ខ្លួន (ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើក្រុមហ៊ុន ព្រូដិនសល តែម្នាក់គត់)។ ក្នុងករណីផ្ទុយពីនេះ អ្នកឈ្នះនឹងត្រូវបាត់បង់សិទ្ធិដោយស្វ័យប្រវត្តិ ដោយមិនមានការជូនដំណឹងជាមុនឡើយ។

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា រក្សាសិទ្ធិក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកឈ្នះ បន្ទាប់ពីការប្រកាសលទ្ធផលត្រូវបានផ្សព្វផ្សាយ។

·       អ្នកឈ្នះរង្វាន់ (ព័ត៌មានត្រូវបង្ហាញដូចជា ឈ្មោះ និងលេខបណ្ណសន្យារ៉ាប់រង) នឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងដោយការផ្សាយផ្ទាល់។

·       លទ្ធផលសម្រាប់អ្នកឈ្នះ (ព័ត៌មានត្រូវបង្ហាញដូចជា ឈ្មោះពេញរបស់អ្នកឈ្នះ និងលេខទូរស័ព្ទ ៣ខ្ទង់ចុងក្រោយ) នឹងត្រូវជូនដំណឹងតាមរយៈលេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីម៉ែល ដែលបានចុះបញ្ជីជាមួយក្រុមហ៊ុន។

ការជូនដំណឹង និងការទទួលរង្វាន់

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា នឹងជូនដំណឹងដល់អ្នកឈ្នះម្នាក់ៗតាមរយៈ អ៊ីម៉ែល (Email) សារជាអក្សរ (SMS) Telegram (ផ្ញើទៅកាន់លេខទូរស័ព្ទ ឬអ៊ីមែលដែលបានប្រើសម្រាប់ភ្ជាប់បណ្ណសន្យារ៉ាប់រងក្នុង Telegram) អំពីនីតិវិធីនៃការទទួលរង្វាន់។

·       រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន (Credit) ឬ វត្ថុដែលមានតម្លៃសមមូលផ្សេងទៀត ឬ ប្តូរជាមួយការបញ្ចុះតម្លៃ ប័ណ្ណទូទាត់/ចំណាយ (Vouchers) និងអត្រាផ្ដល់ជូនផ្សេងៗនៃការផ្សព្វផ្សាយ លើកលែងតែមានការចែងផ្សេងទៀតពីក្រុមហ៊ុន។

·       អ្នកឈ្នះរង្វាន់ត្រូវតែមកទទួលរង្វាន់នៅការិយាល័យកណ្តាល ឬ តាមបញ្ជរ ឬ សាខារបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃប្រកាសឈ្មោះអ្នកឈ្នះ (“រយៈពេលទទួលរង្វាន់”)។

·       ប្រសិនបើអ្នកឈ្នះមិនមកទទួលរង្វាន់ក្នុងរយៈពេលទទួលរង្វាន់ដែលបានកំណត់ទេ អ្នកឈ្នះនឹងត្រូវបាត់បង់សិទ្ធិដោយស្វ័យប្រវត្តិ ដោយមិនមានការជូនដំណឹងជាមុន ហើយរង្វាន់នោះនឹងត្រូវចាត់ទុកជាមោឃៈ។

លក្ខខណ្ឌទូទៅ

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា អាចសម្រេចតាមការឆន្ទៈរបស់ខ្លួននៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន ឬ ផ្តល់ហេតុផលណាមួយ ឬ ទទួលខុសត្រូវចំពោះបុគ្គលណាម្នាក់ ក្នុងការ (១)- ផ្អាក លុបចោល ឬ បញ្ឈប់កម្មវិធីនេះ ឬ (២)- លុបចោល ផ្លាស់ប្តូរ បំពេញបន្ថែម កែសម្រួលលក្ខខណ្ឌណាមួយ ឬ ច្រើននៃកម្មវិធីនេះ។

·       ការសម្រេចចិត្តរបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា គឺជាការសម្រេចចិត្តចុងក្រោយ និងមានលក្ខណៈដាច់ខាត។

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា រក្សាសិទ្ធិក្នុងការទាក់ទងទៅកាន់អ្នកចូលរួម តាមរយៈអ៊ីម៉ែល ឬ លេខទូរស័ព្ទ សម្រាប់សកម្មភាពផ្សេងៗទៀត។

·       រាល់ម៉ាកផលិតផលដែលជាសម្ភារៈរង្វាន់ គឺមិនមែនជាអ្នកឧបត្ថម្ភដល់កម្មវិធី "Connect & Win Big" នេះទេ ហើយក៏មិនមានការពាក់ព័ន្ធនឹងកម្មវិធីនេះតាមរូបភាពណាមួយឡើយ។

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា នឹងមិនបង្ហាញព័ត៌មានលម្អិតផ្ទាល់ខ្លួនណាមួយឡើយ ដើម្បីការពារឯកជនភាពរបស់អ្នកចូលរួម ប្រសិនបើមិនមានការអនុញ្ញាតជាមុន។

សេវាបម្រើអតិថិជន

ប្រសិនបើលោកអ្នកមានសំណួរណាមួយ សូមទាក់ទងមកកាន់លេខទូរស័ព្ទផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ៖ ០២៣ ៩៦៤ ២២២ ឬ ១៨០០-២១២ ២២៣ (ហៅចូលដោយឥតគិតថ្លៃ)

ម៉ោងធ្វើការ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ៧:៣០ ព្រឹក ដល់ ៦:០០ ល្ងាច (លើកលែងថ្ងៃបុណ្យជាតិ) ឬផ្ញើសារមកកាន់ប្រអប់សារ Facebook Messenger ផ្លូវការរបស់ក្រុមហ៊ុន Prudential Cambodia។

ប្រសិនបើលោកអ្នកជួបបញ្ហាក្នុងការភ្ជាប់ជាមួយ Telegram Bot និងការភ្ជាប់បណ្ណសន្យារ៉ាប់រង សូមពិនិត្យមើលផ្នែកសំណួរដែលសួរញឹកញាប់ (FAQs)។

ការបដិសេធ និងការកំណត់ការទទួលខុសត្រូវ

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា មិនមែនជាអ្នកផលិត ឬ អ្នកផ្គត់ផ្គង់រង្វាន់នៅក្នុងកម្មវិធីនេះទេ ហើយក៏មិនមែនជាភ្នាក់ងាររបស់ក្រុមហ៊ុនផលិត ឬ អ្នកផ្គត់ផ្គង់នោះឡើយ។ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា នឹងមិនទទួលខុសត្រូវចំពោះ គុណភាព ការផ្គត់ផ្គង់ ការដឹកជញ្ជូន និងការប្រើប្រាស់រង្វាន់ឡើយ។

·       ការប្រើប្រាស់រង្វាន់ត្រូវអនុលោមតាមលក្ខខណ្ឌដែលកំណត់ដោយអ្នកផលិត ឬ អ្នកផ្គត់ផ្គង់រង្វាន់នីមួយៗ។

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា មិនទទួលខុសត្រូវចំពោះការខូចខាត គុណភាព ឬទិដ្ឋភាពផ្សេងៗទៀតនៃកម្មវិធីនេះ (មិនរួមបញ្ចូល គុណភាព ការផ្គត់ផ្គង់ ការដឹកជញ្ជូន និងការប្រើប្រាស់រង្វាន់) កំហុសឆ្គងរបស់អ្នកផលិត និង/ឬ អ្នកផ្គត់ផ្គង់ អ្នកផ្តល់សេវាកម្ម បណ្ដាលឲ្យមានការបាត់បង់ របួស ការបាត់បង់ជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬ រាល់ការចំណាយ និងសោហ៊ុយគ្រប់ប្រភេទដែលកើតឡើងជាលទ្ធផលនៃការបើកទទួល ឬការប្រើប្រាស់រង្វាន់ ឬដែលពាក់ព័ន្ធនឹងកម្មវិធីនេះឡើយ។

·       ក្រុមហ៊ុន ព្រូដិនសល កម្ពុជា រក្សាសិទ្ធិក្នុងការផ្លាស់ប្តូររង្វាន់ដែលមានតម្លៃប្រហាក់ប្រហែលគ្នា នៅពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន អាស្រ័យលើរង្វាន់ដែលមានក្នុងស្តុក។

សំណួរញឹកញាប់ (FAQs)


សូមអនុវត្តតាមជំហានខាងក្រោមដើម្បីចូលរួមក្នុងយុទ្ធនាការនេះ៖

1.អ្នកចូលរួមត្រូវស្កេន QR Code ឬចុចលើតំណភ្ជាប់ https://t.me/PrudentialCambodiaBot?start=ConnectAndWin-2342343 ដើម្បីចុះឈ្មោះ និងភ្ជាប់ប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

2. អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់រួចរាល់ចំនួន ១ (មួយ) នឹងទទួលបានឱកាសឈ្នះរង្វាន់ចំនួន ១ (មួយ) ដង។

3. អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់រួចរាល់ចំនួន ២ (ពីរ) នឹងទទួលបានឱកាសឈ្នះរង្វាន់ចំនួន ២ (ពីរ) ដង។

4. នៅរៀងរាល់ចុងខែនីមួយៗ យើងនឹងប្រកាសរង្វាន់ចំនួន ១១ រង្វាន់។

5. អ្នកឈ្នះនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងដោយចៃដន្យ និងផ្សាយផ្ទាល់ (“Live lucky draw”)។

6. អ្នកដែលបានឈ្នះក្នុងការផ្សងសំណាងប្រចាំខែ មិនមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតនៅខែបន្តបន្ទាប់ទៀតឡើយ

7. ផ្តល់ជូនសម្រាប់តែអតិថិជនដែលបានចូលរួម និងភ្ជាប់បណ្ណសន្យារ៉ាប់រងជាមួយ (“Telegram Bot”) ក្នុងអំឡុងពេលយុទ្ធនាការនេះប៉ុណ្ណោះ។

ការចូលរួមកម្មវិធីពិសេសនេះមាន ចាប់ពីថ្ងៃទី 24 ខែមីនា ឆ្នាំ 2025 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 ។

យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសលកម្ពុជា នៅសប្តាហ៍ចុងក្រោយនៃខែនីមួយៗ។

អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅសប្តាហ៍ចុងក្រោយនៃខែនីមួយៗ។ យើងនឹងទាក់ទងអ្នកឈ្នះដើម្បីផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេ។ រង្វាន់នឹងត្រូវដឹកជញ្ជូន ឬសុំបញ្ជាក់ទៅគណនីរបស់អ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ក្នុងដំណើរការផ្ទៀងផ្ទាត់។

យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសល​ កម្ពុជា សម្រាប់អ្នកឈ្នះប្រចាំខែនៃកម្មវិធីចាប់រង្វាន់។ អ្នកឈ្នះនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ/Telegram ទៅលេខទូរស័ព្ទដែលបានចុះឈ្មោះ (ឈ្មោះ និងលេខគោលការណ៍របស់អ្នកឈ្នះ) ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។

ស្កេន QR កូដ ឬចុចលើតំណភ្ជាប់នេះ > https://t.me/PrudentialCambodiaBot ភ្ជាប់ជាមួយ Telegram Bot របស់ ព្រូដិនសលកម្ពុជា និងភ្ជាប់បណ្ណសន្យាធានារ៉ាប់រង របស់អ្នកដើម្បីទទួលរង្វាន់របស់អ្នក។

ក្រុមហ៊ុនប្រយោជន៍ ព្រូដិនសលកម្ពុជា នឹងឆ្លើយតបអ្នកក្នុងរយៈពេល 3-5 ថ្ងៃធ្វើការ។