សុខាបានបង្ហាញចំណាប់អារម្មណ៍ ពីការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់សាលាក្នុងការធានាឲ្យបានថាសាលារៀនពិតជាមាន សុវត្ថិភាព និងគាំទ្រការសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់។ ក្នុងនាមជាអ្នកដឹកនាំក្រុមប្រឹក្សាកុមារ សុខាប្តេជ្ញាបង្កើនចំណេះដឹង របស់ខ្លួន និងចូលរួមផ្សព្វផ្សាយចំណេះដឹងទាំងនោះដល់មិត្តភក្តិ និងសិស្សដទៃទៀត ដើម្បីលើកកម្ពស់ការអនុវត្តសាលារៀនសុវត្ថិភាព ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ ។ នៅពេលសួរពីអនាគតរបស់គាត់ សុខាបានឆ្លើយតបដោយស្នាមញញឹមថា៖ "ខ្ញុំចង់ធ្វើជាគ្រូបង្រៀន និងចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មនុស្សជំនាន់ក្រោយ"។
គម្រាងសាលាសុវត្ថិភាព បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សហគមន៍ដើម្បីបង្កើតកន្លែងរៀនមួយដែលប្រកបដោយសុវត្ថិភាព និងការគាំទ្រ។ តាមរយៈការផ្ដល់ចំណេះដឹង និងសម្ភារៈចាំបាច់ទៅកាន់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលា យើងបានកំពុងលើកកម្ពស់សុវត្ថិភាពនិងភាពធន់នៅក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែការពារបច្ចុប្បន្នភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់មូលដ្ឋានគ្រឹះសម្រាប់អនាគតភ្លឺស្វាងនិងមានសុវត្ថិភាពជាងមុន ទៅកាន់កុមារទាំងអស់នៅក្នុងសហគមន៍របស់យើងផងដែរ។
អំពីព្រូដិនសលកម្ពុជា
ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ភីអិលស៊ី បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដល់ប្រជាពលរដ្ឋកម្ពុជាជាង ៣២១, ០០០ គ្រួសារ និងបានផ្តល់សំណងជាង ២០.៩ លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុនព្រូដិនសលកម្ពុជាជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះ បានជួយមនុស្សគ្រប់រូបឱ្យ ទទួលបាននូវជីវិតដ៏ល្អប្រសើរដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងអាចទទួលយកបាន ព្រមទាំងការលើកកម្ពស់ សមភាពនៃឱកាសក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.prudential.com.kh/km/
អំពីមូលនិធិព្រូដិនស៍ (Prudence Foundation)
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិ បានអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំប្រទេសមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើតផលវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ មានទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ កាន់តែមានសុខសុវត្ថិភាព និងរឹងមាំជាងមុន។ មូលនិធិព្រូដិនស៍ គឺជាមូលនិធិសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
អំពីអង្គការភ្លែនអន្តរជាតិកម្ពុជា
អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅក្នុងប្រទេសកម្ពុជា នៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ ដើម្បីលើកស្ទួយសម្លេងនិងគាំទ្រពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីទទួលបានសិទ្ធិ និងបំពេញបានសក្តានុពលពេញលេញរបស់ខ្លួន។