អត្ថប្រយោជន៍ចម្បង
ស្វែងយល់បន្ថែម
| តើPRUសន្សំ អេលីត គឺជាអ្វី? | PRUសន្សំ អេលីត ជួយអ្នកដើម្បីសម្រេចនូវគោលដៅនាពេលអនាគតដោយផ្តល់នូវការការពារអាយុជីវិត និងការបង្កើនទ្រព្យសម្បត្តិរបស់អ្នក។ ផលិតផលធានារ៉ាប់រងនេះផ្តល់នូវឱកាសសម្រាប់ការវិនិយោគដែលទទួលបានផលចំេណញខ្ពស់ ដោយប្រៀបធៀបទៅនឹងគណនីសន្សំទូទៅរបស់លោកអ្នក |
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUសន្សំ អេលីត ? | រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានអាយុចាប់ពី 18 ទៅ 60 ឆ្នាំ។ អាយុផុតកំណត់ទទួលបានការធានារ៉ាប់រងគឺ 70 ឆ្នាំ |
តើរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សម្រាប់ផលិតផល PRUសន្សំអេលីត មានរយៈពេលប៉ុន្មាន? | រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងគឺ 5 - 10 ឆ្នាំ |
តើរបៀបបង់ប្រាក់របស់ផលិតផល PRUសន្សំ អេលីត បង់ដោយរបៀបណា? | បង់ប្រាក់តែមួយលើក |
តើទំហំទឹកប្រាក់ធានារ៉ាប់រងសម្រាប់ផលិតផល PRUសន្សំ អេលីត មានចំនួនប៉ុន្មាន? | បុព្វលាភអប្បបរមាមានចំនួន $20,000 ហើយបុព្វលាភអតិបរមាគឺ $500,000 |
| អត្ថប្រយោជន៍ | អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍៖ 50,000 ដុល្លារ + តម្លៃបណ្ណសន្យារ៉ាប់រង អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង៖ ធានាថាទទួលបាន 100% នៃចំនួនបុព្វលាភធានារ៉ាប់រងទាំងអស់ដែលបានបង់ ប្រាក់ចំណេញខ្ពស់ អាចទទួលបានរហូតដល់ 123% នៃចំនួនបុព្វលាភធានារ៉ាប់រងទាំងអស់ដែលបានបង់ត្រទ្បប់មកវិញ |
| ទីតាំងភូមិសាស្រ្តការពារ | ទូទាំងពិភពលោក |
តើផលិតផល PRUសន្សំ អេលីត មានរយៈពេលសាកល្បង/រយៈពេល ពិចារណា ដែរឬទេ? | រយៈពេលសាកល្បង/រយៈពេលពិចារណា មានរយៈពេល 21ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ប្រសិនបើអ្នកធ្វើការសម្រេចចិត្តលុបចោលបណ្ណសន្យារ៉ាប់រងវិញ |
ទាញយកឯកសារ
ករណីមិនធានា
- ការធ្វេីអត្តឃាត ឬធ្វេីឱ្យរបួសខ្លួនឯង
- មេរោគអេដស៍ និង/ឬជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍
- ការប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌ
- ការប្រេីប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ