*ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត
តើអ្វីទៅជា PRUថែទាំ? | PRUថែទាំ ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនទទួលបានការប្រាក់ភាគលាភ និង ផលចំណេញផ្សេងៗ ដែលបានមកពីការវិនិយោគទៅលើបុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ (Non-participating) និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។ ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះគឺផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ ដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុលើលក្ខខណ្ឌវេជ្ជសាស្រ្តដែលបានផ្តល់ជូនរួមមាន ករណីជំងឺធ្ងន់ធ្ងរ ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ អត្ថប្រយោជន៍បន្ថែមលើជំងឺមហារីក (តាមភេទ) ផលវិបាកនៃការមានគភ៌ ការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក និងផលវិបាកនៃជំងឺទឹកនោមផ្អែម។ |
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ? | អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖ ១. និតិបុគ្គលដែលបានចុះបញ្ជី និងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ឬ ២. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ 6 ខែ ដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី 18 ទៅ 60 ឆ្នាំដែលប្រើប្រាស់ Smartphone។ អាចជាវសម្រាប់អនីតិជនចាប់ពីអាយុ 1 ឆ្នាំឡើង (អាស្រ័យលើលក្ខខណ្ឌអត្ថប្រយោជន៍នីមួយៗ)។ |
តើអ្វីទៅជារយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សម្រាប់ផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ? | រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង គឺជារយៈពេលដែលការធានារ៉ាប់រងអាយុជីវិតត្រូវបានផ្តល់ជូន។ រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងសម្រាប់ផលិតផលនេះគឺ 5 (ប្រាំ) ឆ្នាំ។ |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ? | ករណីជំងឺធ្ងន់ធ្ងររួមមាន៖ ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ ជំងឺគាំងបេះដូងដែលមានកម្រិតធ្ងន់ធ្ងរជាក់លាក់ គ្រោះថ្នាក់សរសៃឈាមខួរក្បាលជាមួយការខូចប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ជំងឺសរសៃឈាមអាកទែរចិញ្ចឹមបេះដូង និងដុំខួរក្បាលស្លូត |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ? | ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ៖ ជំងឺមហារីកឈាមស ជំងឺទឹកនោមផ្អែមពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទ I) គ្រុនរលាកសន្លាក់ដែលបណ្តាលអោយមានជំងឺប្រឺសបេះដូង ជំងឺ Kawasaki ជាមួយនឹងផលវិបាកទៅលើបេះដូង ជំងឺរលាកសន្លាក់រុាំរ៉ៃធ្ងន់ធ្ងរលើកុមារ ការវះកាត់ខួរក្បាល ជំងឺហឺតធ្ងន់ធ្ងរ ជំងឺរលាកតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមប្រៃ ជំងឺឆ្កួតជ្រូកធ្ងន់ធ្ងរ ជំងឺឈាមក្រកក A និង B ធ្ងន់ធ្ងរ។ |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម អត្ថប្រយោជន៍ផលវិបាកនៃការមានគភ៌? | ផលវិបាកនៃការមានគភ៌៖ សុករបើកពីស្បូន រលាកថ្លើមដោយសារខ្លាញ់ស្រូចស្រាវនិងធ្ងន់ធ្ងរលើស្រ្តីមានគភ៌ ស្ទះសរសៃរឈាមដោយសារទឹកភ្លោះ មហារីកកោសិកាសុក និង កូនពងកាច ឈាមកកដេរដាសក្នុងសរសៃឈាម កូនក្រៅស្បួន សុកភ្ជាប់ចូលជ្រៅដល់សាច់ដុំស្បូន រឺ ជ្រៅហួសសាច់ដុំស្បូនទៅដល់សរីរាង្គជិតខាង ការហូរឈាមក្រោយសំរាលដែលតម្រូវឱ្យវះកាត់ស្បូនចេញ បំរុងក្រឡាភ្លើង រឺ ក្រឡាភ្លើង និងទារកស្លាប់កើត។ |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម អត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម? | ផលវិបាកនៃជំងឹទឹកនោមផ្អែម នេះរួមមាន៖ ជំងឺបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមបណ្តាលមកពីជំងឺទឹកនោមផ្អែម និងការឆ្លងកាត់ជាក់ស្តែងនៃការកាត់ជើងឬដៃ ដែលកើតឡើងដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែម។ |