PRU សុវត្ថិភាពខ្ញុំ
 
												     *ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត
អត្ថប្រយោជន៍ ផលិតផល
ស្វែងយល់ បន្ថែម
ស្វែងយល់បន្ថែមអំពីផលិតផល PRUសុវត្ថិភាពខ្ញុំ
អំពីផលិតផល
| អ្វីទៅជា PRUសុវត្ថិភាពខ្ញុំ? | PRUសុវត្ថិភាពខ្ញុំ ជាផលិតផលធានារ៉ាប់រងមានកាលកំណត់ដែលម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនទទួលបានការប្រាក់ភាគលាភនិងផលចំណេញផ្សេងៗដែលបានមកពីការវិនិយោគទៅលើបុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ(Non-Participating) ហើយផ្តល់នូវកញ្ចប់ការការពារដល់អតិថិជនក្នុងករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ករណីបាត់បង់ដៃ/ជើងម្ខាង ករណីបាក់ឆ្អឹង និងករណីសម្រាកនៅមន្ទីរពេទ្យ។ | 
| តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUសុវត្ថិភាពខ្ញុំ? | អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖ ក. នីតិបុគ្គលដែលបានចុះបញ្ជីនិងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាឬ | 
| តើកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានរយៈពេលប៉ុន្មាន? | ១ ឆ្នាំហើយអាចបន្តគម្រោងឬជាវគម្រោងថ្មីរៀងរាល់ឆ្នាំ | 
| តើវាមានតម្លៃប៉ុន្មាន? | តម្លៃចាប់ពី ៧.២៥ ដុល្លារ ឡើង ក្នុងមួយឆ្នាំ(សូមស្វែងយល់ព័ត៌មានលម្អិតនៅខាងក្រោម) | 
| តើមានការវាយតម្លៃផ្នែកសុខភាពឬមានការពិនិត្យសម្រាប់ការជាវផលិតផលPRUសុវត្ថិភាពខ្ញុំដែរឬទេ? | ពុំមានទេ។ បណ្ណសន្យារ៉ាប់រងនឹងត្រូវចេញភ្លាមៗដោយក្រុមហ៊ុនក្រោយពីអតិថិជនបានបំពេញព័ត៌មានដែលចាំបាច់រួចរាល់។ | 
| តើកញ្ចប់បណ្ណសន្យារ៉ាប់រងទាំងបួន ដែលខ្ញុំអាចទិញបានមានអ្វីខ្លះ? | PRUសុវត្ថិភាពខ្ញុំ កញ្ចប់មូលដ្ឋានគ្រោះថ្នាក់ចរាចរណ៍សម្រាប់ម៉ូតូ: 
 គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវដោយម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ូតូកង់បី ឬម៉ូតូកង់បួន 
 ៧.២៥ ដុល្លារ សម្រាប់ស្រ្តី និង ១១.០០ ដុល្លារ សម្រាប់បុរស 
 ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ១,០០០ ដុល្លារ PRUសុវត្ថិភាពខ្ញុំ កញ្ចប់មូលដ្ឋានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ: 
 គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ 
 ១០.៧៥ ដុល្លារ សម្រាប់ស្ត្រី និង ១៦.២៥ ដុល្លារ សម្រាប់បុរស 
 ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ១,០០០ ដុល្លារ PRUសុវត្ថិភាពខ្ញុំ កញ្ចប់ប្រាក់ 
 គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ 
 ២៤.២៤ ដុល្លារ សម្រាប់ស្ត្រី និង ៣៥.៣៧ ដុល្លារ សម្រាប់បុរស 
 ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ២,៥០០ ដុល្លារ PRUសុវត្ថិភាពខ្ញុំ កញ្ចប់មាស 
 គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ 
 ៤៦.៧៥ ដុល្លារ សម្រាប់ស្ត្រី និង ៦៧.២៤ ដុល្លារ សម្រាប់បុរស 
 ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ៥,០០០ ដុល្លារ | 
| តើខ្ញុំអាចទិញ PRUសុវត្ថិភាពខ្ញុំ ដោយរបៀបណា? | អ្នកអាចទិញ PRUសុវត្ថិភាពខ្ញុំបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដោយប្រើជំហានងាយៗទាំងនេះបន្ទាប់ពីទាញយកនិងចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់អ្នក 
 | 
| តើខ្ញុំត្រូវដាក់សំណើទាមទារសំណងយ៉ាងដូចម្តេច? | លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈ ៖ 
 អ៊ីម៉ែល៖ pcla.claims@prudential.com.kh | 

 
												 
												 
												 
												 
												 
												 
												 
												