ភាសាខ្មែរ
Concact
សូមជ្រើសរើសភាសា
close
PRUServcies
PRUServices គឺជាកម្មវិធីអតិថិជន ដែលមានមុខងារដ៏សម្បូរបែប សម្រាប់អតិថិជនក្នុងការគ្រប់គ្រងបណ្ណសន្យាធានារ៉ាប់រង បានយ៉ាងងាយស្រួល​ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
 
លោកអ្នកអាចប្រើប្រាស់គេហទំព័រ PRUServices ដោយងាយស្រួល និងឆាប់រហ័ស។ សូមចូលប្រើ PRUServices ឥឡូវនេះ។

សំណួរដែលបានសួរញឹកញាប់ជាងគេ

ស្វែងរកចម្លើយដែលឆ្លើយតបទៅនឹងចម្ងល់របស់លោកអ្នក​ និងស្វែងយល់កាន់តែច្បាស់ពីសេវាកម្មថ្មីរបស់យើងខ្ញុំ

ចូលគណនី

តើអ្វីទៅគឺជាសេវាកម្ម PRUServices ថ្មី?

សេវាកម្ម PRUServices ថ្មី អាចឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការចូលទៅកាន់បណ្ណសន្យារ៉ាប់រងអ្នក តាមរយៈគ្រប់កម្មវិធីផ្សេងៗដូចជា Google Chrome, Microsoft Edge, Safari, Firefox ជាដើម តាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រ។ ចុចទីនេះដើម្បីចូលទៅកាន់គេហទំព័រនោះ។

តើខ្ញុំអាចបង្កើតគណនី PRUServices បានដោយរបៀបណា?

ប្រសិនបើលោកអ្នកបានគណនី Pulse ពីមុនរួចហើយ លោកអ្នកអាចប្រើព័ត៌មាននោះ ដើម្បីចូលទៅកាន់គេហទំព័រ PRUServices​ រួចជាស្រេច ។

ប្រសិនបើគណនី​Pulse លោកអ្នកបានបង្កើតឡើងដោយប្រើប្រាស់គណនីហ្វេសប៊ុក ឬ Google លោកអ្នកតម្រូវអោយបង្កើតគណនី PRUServices ថ្មីដោយប្រើប្រាស់អ៊ីម៉ែលខុសពីគណនីចាស់។

ប្រសិនបើលោកអ្នកមិនមានគណនី Pulse ពីមុនទេ លោកអ្នកអាចបង្កើតគណនី PRUServices ដោយប្រើប្រាស់អ៊ីម៉ែលត្រឹមត្រូវមួយ។ លេខកូដសំងាត់ (OTP) នឹងផ្ញើទៅកាន់អ៊ីមែលរបស់លោកអ្នកដើម្បីធ្វើការបញ្ជាក់។ បញ្ចូលលេខកូដសំងាត់ប្រើប្រាស់បានតែម្តងចូល និងធ្វើតាមការណែនាំដើម្បីបង្កើតលេខកូដសំងាត់ផ្ទាល់ខ្លួនមុននឹងបញ្ចប់ការបង្កើតគណនី។

ខ្ញុំមានគណនីចាស់នៃ PRUServices នៅលើ Pulse ដែលបានចុះឈ្មោះតាមរយៈហ្វេសប៊ុក ឬ Google​​ ។ តើខ្ញុំអាចប្រើព័ត៌មានចុះឈ្មោះនោះនៅលើគេហទំព័រ PRUServices បានទេ?

លោកអ្នកមិនអាចប្រើគណនីចាស់ Pulse ដែលបានបង្កើតឡើងតាមរយៈគណនី ហ្វេសប៊ុក ឬ Google សម្រាប់ គេហទំព័រ PRUServices បានទេ។

លោកអ្នកត្រូវបង្កើតគណនីថ្មី ដោយប្រើប្រាស់អ៊ីម៉ែលខុសពីគណនីចាស់ សម្រាប់គេហទំព័រ PRUServices ។

ខ្ញុំមានគណនីចាស់នៃ PRUServices នៅលើ Pulse​ ។ តើនឹងមានរឿងអ្វីកើតឡើងទៅលើបណ្ណសន្យារ៉ាប់រងប៉ុច្ចុប្បន្នដែលបានភ្ជាប់ទៅនឹង PRUServices នៅលើ Pulse ?

បណ្ណសន្យារ៉ាប់រង របស់អ្នកដែលបានភ្ជាប់ក្នុង Pulse កន្លងមកនឹងមិនមាន បច្ចុប្បន្នភាពនៅលើគេហទំព័រ PRUServices ឡើយ។

លោកអ្នកតម្រូវឱ្យភ្ជាប់បណ្ណសន្យារ៉ាប់រងទាំងនោះក្នុងគេហទំព័រ PRUServices ជាថ្មីម្តងទៀត។

តើខ្ញុំអាចចូលប្រើប្រាស់សេវាកម្ម PRUServices គ្រប់ពេលវេលា គ្រប់ទីកន្លែងបានទេ?

លោកអ្នកអាចចូលប្រើប្រាស់គណនី PRUServices ជាមួយទូរស៏ព្ទដៃ ឬកុំព្យូទ័រ 24/7 បាន។ លោកអ្នកអាចចូលប្រើប្រាស់វាបានគ្រប់ទីកន្លែង​ លើកលែងតែប្រទេសដែលមានហានិភ័យខ្ពស់ទាំងនេះ៖

  1. គុយបា
  2. អ៊ីរ៉ង់
  3. កូរ៉េខាងជើង
  4. ស៊ីរី
  5. រ៉ូស៊ី
  6. អ៊ុយក្រែន
  7. ចិន
  8. តួគី
  9. ប្រ៊េស៊ីល
  10. បង់ក្លាដេស
  11. ប៉ាគីស្ថាន
  12. ឥណ្ឌា
  13. ណេប៉ាល់
  14. រ៉ូម៉ានី
  15. អាហ្វហ្គានីស្ថាន
  16. ជប៉ុន
តើខ្ញុំអាចភ្ជាប់បណ្ណសន្យារ៉ាប់រងច្រើនជាងមួយ នៅលើគេហទំព័រ PRUServices បានទេ?

លោកអ្នកអាចភ្ជាប់បណ្ណសន្យារ៉ាប់រងច្រើនជាងមួយនៅលើគេហទំព័រ PRUServices បាន។ នៅទំព័រដំបូង មានជម្រើសមួយសម្រាប់បន្ថែម និងធ្វើបច្ចុប្បន្ន ភាពភ្ជាប់បណ្ណសន្យារ៉ាប់រង។

ខ្ញុំអាចភ្ជាប់បណ្ណសន្យារ៉ាប់រងមួយណាក៏បានមែនទេ?

បន្ទាប់លោកអ្នកអាចភ្ជាប់បណ្ណសន្យារ៉ាប់រង នោះរាល់កញ្ចប់បណ្ណសន្យារ៉ាប់រងរបស់លោកអ្នកមាន​នឹងតភ្ជាប់ដោយស្វ័យប្រវត្តិផងដែរ

នាពេលថ្មីៗនេះ ខ្ញុំបានផ្លាស់ប្តូរអាសយដ្ធានអ៊ីមែលតាមរយៈភ្នាក់ងារ ឬភ្នាក់ងារបម្រើសេវាកម្មអតិថិជន។ តើខ្ញុំអាចភ្ជាប់បណ្ណសន្យារ៉ាប់រងដោយប្រើប្រាស់អ៊ីមែលថ្មី និងទទួលបានលេខកូដសំងាត់ OTP​ ទេ?

ប្រសិនបើលោកអ្នកទើបតែផ្លាស់ប្តូរអាសយដ្ធានអ៊ីមែលតាមរយៈភ្នាក់ងាររបស់អ្នក ឬភ្នាក់ងារបម្រើអតិថិជនរបស់យើងខ្ញុំ លោកអ្នកអាចភ្ជាប់បណ្ណសន្យារ៉ាប់រងនៅលើ PRUServices ថ្មីដោយប្រើប្រាស់អ៊ីមែលដែលបានធ្វើបច្ចុប្បន្នភាពនៅគ្រប់ថ្ងៃធ្វើការ។

តើខ្ញុំគួរទាក់ទងទៅនរណា ប្រសិនបើខ្ញុំត្រូវការជំនួយជាមួយ PRUServices?

សម្រាប់ជំនួយនានា សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈ

លេខទូរស័ព្ទ៖ 023 964 222

ឥតគិតថ្លៃ៖ 1800-212 223

អ៊ីមែល៖ info@prudential.com.kh

ប្រតិបត្តិការ

តើពេលណាទើបព័ត៌មានដែលបានធ្វើប៉ុច្ចុប្បន្នភាពរួចមាននៅលើ PRUServices?

ព័ត៌មានរបស់លោកអ្នកនឹងធ្វើបច្ចុប្បន្នភាពភ្លាមៗបន្ទាប់ពីសំណើររបស់លោកអ្នកត្រូវបានស្នើសុំ។ ​

តើអ្វីទៅគឺជាការ បង់បុព្វលាភ?

តាមរយៈ "បង់បុព្វលាភ" នៅលើគេហទំព័រ PRUServices ម្ចាស់បណ្ណសន្យារ៉ាប់រងអាចធ្វើការបង់ប្រាក់លើបណ្ណសន្យាបានដោយងាយស្រួល តាមរយៈ ABA, ACLEDA, Wing ។

តើមានរឿងអ្វីកើតឡើងចំពោះបណ្ណសន្យារ៉ាប់រងដែលបានបោះបង់?

លោកអ្នកអាចនឹងនៅតែពិនិត្យមើលបណ្ណសន្យារ៉ាប់រងនៅលើគេហទំព័រ PRUServices ប៉ុន្តែចំពោះប្រតិបត្តិការនានានឹងមិនអាចពិនិត្យបានទៀតឡើយ។

ផ្សេងៗ

តើព័ត៌មានបណ្ណសន្យារ៉ាប់រងបែបណាដែលខ្ញុំអាចពិនិត្យបាននៅលើ PRUServices?

លោកអ្នកអាចពិនិត្យព័ត៌មានលម្អិតដែលបានចុះឈ្មោះ លេខបណ្ណសន្យារ៉ាប់រង ការការពារពីធានារ៉ាប់រង​ រយៈពេលបង់ប្រាក់ អត្ថប្រយោជន៍ហិរញ្ញវត្ថុ និងព័ត៌មានលម្អិតភ្នាក់ងារធានារ៉ាប់រង (ឈ្មោះភ្នាក់ងារ អ៊ីមែល លេខទូរស័ព្ទ និងអ្នកទទួលផលផ្សេងៗ)។