អត្ថប្រយោជន៍ការពារបន្ថែម ដោយមិនចាំបាច់បង់បុព្វលាភបន្ថែម: សកម្មភាពនៃការយកចិត្តទុកដាក់របស់ព្រូដិនសល
ភ្នំពេញ (១១ មីនា) - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួនក្នុងករណីអកុសល បង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះបានកំពុងរីករាលដាលពាសពេញពិភពលោក។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ជូនអត្ថប្រយោជន៍ចំនួន ១០,០០០ ដុល្លារ បន្ថែមលើកញ្ចប់បណ្ណសន្យារ៉ាប់រងដែលអតិថិជនមានស្រាប់ ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១។ អត្ថប្រយោជន៍បន្ថែមនេះ នឹងផ្តល់ជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាទាំងអស់ ទាំងអតិថិជនចាស់ និងថ្មី ដែលមានបណ្ណសន្យារ៉ាប់រងមានសុពលភាព។
ការផ្ដល់ជូននូវអត្ថប្រយោជន៍បន្ថែមនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនទៅលើការការពារសុខុមាលភាពជូនប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននាំមុខគេក្នុងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ នៅក្នុងទីផ្សារអាស៊ី តាមរយៈការផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនដល់អតិថិជនរបស់ខ្លួន។
លោក Sanjay Chakrabarty នាយកប្រតិបត្តិ របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានប្រសាសន៍ថា៖ "គោលជំហរចម្បងរបស់ ព្រូដិនសល គឺតែងតែការពារ និងធ្វើឱ្យសុខុមាលភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជាទាំងអស់មានភាពប្រសើរឡើង។ យើងបានធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមទាំងនេះដល់អតិថិជនចាស់ និង ថ្មីរបស់ពួកយើងនៅក្នុងប្រទេសកម្ពុជា។»
លោក Sanjay Chakrabarty បានបន្ថែមទៀតថា ៖ "យើងនឹងបន្តលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តតាមគោលការណ៍បង្ការរបស់អង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងជំងឺ កូវីដ ១៩ មានដូចជា ការលាងដៃញឹកញាប់ ការស្នាក់នៅក្នុងផ្ទះប្រសិនបើមិនសូវស្រួលខ្លួន និងបរិភោគអាហារ ឬសាច់ណាដែលចម្អិនត្រឹមត្រូវ។»
គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរកឃើញ ជំងឺកូវីដ-១៩ ចំនួន ២៣៧៧ ករណីហើយ។
ការផ្តល់ជូនការពារសម្រាប់ ជំងឺកូវីដ១៩ ខ និងលក្ខខណ្ឌ
១. ខ និងលក្ខខណ្ឌ របស់បណ្ណសន្យារ៉ាប់រងដែលលោកអ្នកបានជាវ នៅតែមានសុពលភាព និងត្រូវប្រើប្រាស់ជាឯកសារគោល ប្រសិនបើមានភាពខុសគ្នារវាង ខ និងលក្ខខណ្ឌទាំងនោះ និងខ និងលក្ខខណ្ឌ របស់អត្ថប្រយោជន៍ដែលបានផ្តល់បន្ថែម នៅផ្នែកខាងក្រោមនេះ។
២. “ជំងឺ កូវីដ១៩ (COVID-19)” សំដៅទៅលើករណីដូចដែលបាន បញ្ជាក់ដោយរបាយការណ៍ដែលចេញពីក្រសួងសុខាភិបាលកម្ពុជា។
៣. នេះជាអត្ថប្រយោជន៍ ក្នុងករណីទទួលមរណភាព ដែលផ្តល់ជូនបន្ថែមដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងដែលមានបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាពជាមួយក្រុមហ៊ុន និង អ្នកត្រូវបានធានារ៉ាប់រងថ្មីដែលមានបណ្ណសន្យារ៉ាប់រងមានសុពលភាព ដោយមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងបន្ថែមឡើយ។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ រាល់ការផ្តល់ជូនការការពារបន្ថែមដោយឥតគិតថ្លៃពីក្រុមហ៊ុនព្រូដិនសលកម្ពុជា មិនមែនជាបណ្ណសន្យារ៉ាប់រងមានសុពលភាពនោះទេ។
៤. ក្នុងករណីទទួលមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងដោយសារជំងឺ កូវីដ១៩ ដោយស្របតាមលក្ខខណ្ឌ ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ ដល់ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងផ្តល់ជាសំណងអត្ថប្រយោជន៍បន្ថែមចំនួន ១០ ០០០ ដុល្លារអាមេរិក។
៥. ករណីដែលជាស្ថានភាព ឬ ជំងឺដែលមានស្រាប់ អត្ថប្រយោជន៍នេះនឹងមិនត្រូវបានទូទាត់ជូនទេ។
៦.ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវតែទាញយក និង តំឡើងកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា “Pulse ដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា” ជាមួយនឹងការភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនៅក្នុងកម្មវិធី Pulse ដើម្បីមានសិទ្ធិនៅក្នុងការទទួលបានការការពារបន្ថែមនេះ។
៧. រយៈពេលរង់ចាំ ១៤ ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទមានសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពនៃបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ គឺត្រូវបានកំណត់មុនពេលការការពារបន្ថែមដោយឥតគិតថ្លៃនេះ មានសុពលភាព និង មានសិទិ្ធក្នុងការទទួលបានសំណង។
៨. អត្ថប្រយោជន៍នេះនឹងត្រូវបានទូទាត់ជូន តែម្តងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ ដោយមិនគិតពីចំនួនបណ្ណសន្យារ៉ាប់រងដែលមានឡើយ។
៩. ក្រុមហ៊ុនរក្សាសិទ្ធ ក្នុងការកែប្រែ ខ និងលក្ខខណ្ឌនៃអត្ថប្រយោជន៍ផ្តល់ជូនបន្ថែមនេះ ក្នុងពេលណាមួយក៏បាន ដោយពុំចាំបាច់ជូនដំណឹងជាមុន ។ ករណីមានវិវាទណាមួយ ក្រុមហ៊ុនមានសិទ្ធិនៅក្នុងការសម្រេចចិត្តចុងក្រោយ។