ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមហ៊ុនស៊ីអ៊ិនវេសមិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាដៃគូសហការស្តីពីគម្រោងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងឌីជីថល

ភ្នំពេញ៖​ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ - ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមហ៊ុនស៊ីអ៊ិនវេសមិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាដៃគូសហការស្តីពីគម្រោងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងឌីជីថលសម្រាប់ការអភិវឌ្ឍសហគ្រិនស្ត្រីក្នុងខេត្តចំនួនបី

ភ្នំពេញ​៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ - ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមហ៊ុនស៊ីអ៊ិនវេសមិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាដៃគូសហការស្តីពីគម្រោងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងឌីជីថល​សម្រាប់ការអភិវឌ្ឍសហគ្រិនស្ត្រីក្នុងខេត្តចំនួនបី ដែលមានគោលបំណងឱ្យស្រ្តីខ្មែរមានជំនាញលើសហគ្រិនភាពខ្នាតតូច ជាពិសេសស្ត្រីដែលរស់នៅតាមជនបទ ឲ្យទទួលបានការបណ្តុះបណ្តាលនិងយល់ដឹងជាមូលដ្ឋានដែលអាចបំពេញតម្រូវការ និងផលប្រយោជន៍រួមមាន ការធ្វើផែនការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម អក្ខរកម្មហិរញ្ញវត្ថុ និង អក្ខរកម្មឌីជីថល។ 

 

ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅ TRIBE Phnom Penh Post Office Square នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី លោកស្រី តាន់ លីនណា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាគ្រប់គ្រងធានារ៉ាប់រងកម្ពុជា លោក Zameen Zahari នាយកផ្នែកហានិភ័យនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និងលោកស្រី Keisha Ghani  នាយកស្តីទី និងជាប្រធានប្រតិបត្តិការរបស់ ស៊ីអ៊ិនវេសមិន ។

 

គោលបំណងចម្បងរបស់គម្រោងនេះគឺដើម្បីអភិវឌ្ឍស្រីលើជំនាញសហគ្រិនភាពខ្នាតតូច ដោយផ្សារភ្ជាប់នូវចំណេះដឹង និងជំនាញ ដែលចាំបាច់សម្រាប់កំណើននិរន្តរភាពក្នុងអាជីវកម្មរបស់ពួកគេ។ ផ្នែកសំខាន់ៗក្នុងការបណ្តុះបណ្តាលមានដូចជា

ការរៀបចំផែនការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងឌីជីថល គម្រោងនេះមានគោលបំណងបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិតរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល និងផ្នែកអាជីវកម្មដែលកំពុងអភិវឌ្ឍន៍។ កម្មវិធីនេះគ្រោងនឹងដំណើរការចាប់ពីខែ កក្កដា រហូត ដល់ខែធ្នូ ឆ្នាំ២០២៣ គម្រោងនេះកំណត់គោលដៅលើស្ត្រីជាង ៦០នាក់ នៅខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង។

 

ឯកឧត្ដម ថេ ឈុនហាក់​ អគ្គនាយកអង្គការសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីបានបញ្ជាក់ថា «ការប្តេជ្ញាចិត្តរបស់យើងចំពោះបញ្ហាស្ត្រី ដូចដែលបានបង្កប់នៅក្នុងក្រសួងកិច្ចការនារី គឺស្របតាមយុទ្ធសាស្ត្រជាតិរបស់រាជ

រដ្ឋាភិបាលកម្ពុជា។ សមភាពយេនឌ័រមិនគ្រាន់តែជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់នោះទេ វា​គឺ​ជា​សីលធម៌​រស់​នៅ និងជាខ្យល់ដង្ហើម​ដែល​មាន​សន្ទុះ​ឡើង​តាម​រយៈ​​គោលនយោបាយ គំនិត​ផ្តួចផ្តើម និង​ភាពជា​ដៃគូ​ដែល​យើង​ចូលរួមទាំងអស់»

 

ឯកឧត្ដមបានបន្ថែមទៀតថា​ «គោលដៅរបស់យើងមិនមែនគ្រាន់តែមានស្ថិតិនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញពីការផ្លាស់ប្តូរជាក់លាក់ និងជាក់ស្តែងនៅក្នុងជីវិតរបស់ស្ត្រីខ្មែរទាំង ៦០ រូបនេះផងដែរ។ យើងមានគោលបំណងបង្កើតកម្មវិធី

បណ្តុះបណ្តាលដ៏រឹងមាំ។ វគ្គបណ្តុះបណ្តាលរបស់យើងធ្វើឡើងដោយអ្នកសម្របសម្រួលជាស្ត្រីខ្មែរក្នុងស្រុក ដែលនឹងផ្តល់ជូននូវខ្លឹមសារទាក់ទងគ្នា និងធ្វើមូលដ្ឋានីយកម្មនៅក្នុងចំណេះដឹងផ្នែកធុរកិច្ច ហិរញ្ញវត្ថុ និងឌីជីថល។ ហើយ​យើងនឹង​មិន​​ឈប់ក្នុងការអប់រំរឿងនេះទេ។  កត្តាសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងនេះ គឺជាការកើនឡើងដែលអាចសង្កេតឃើញនៅក្នុងលំហូរប្រាក់ចំណូលនៃសហគ្រាសដែលដឹកនាំដោយស្ត្រី»

 

លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានថ្លែងថា «ខ្ញុំសូមសរសើរក្រុមហ៊ុនព្រូដិនសលកម្ពុជាសម្រាប់ការគាំទ្រ និងការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសរបស់យើង។ ភាពជាដៃគូជាមួយស៊ីអ៊ិនវេសមិន គឺជាជំហានដ៏គួរឱ្យសរសើរមួយ មិនត្រឹមតែសម្រាប់កំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថេរភាពក្នុងសហគមន៍ផង

ដែរ។ នេះជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការឆ្លងវិស័យដែលមានសារៈសំខាន់សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់យើង ជាពិសេសនៅក្នុងបរិបទនៃការអប់រំផ្នែកហិរញ្ញវត្ថុ និងការអនុម័តធានារ៉ាប់រងសម្រាប់ការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងរបស់ស្ត្រី និងគ្រួសារនៅជនបទ»។

 

លោក  Zameen Zahari នាយកផ្នែកហានិភ័យនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានអត្ថាធិប្បាយក្នុងឱកាសនោះថា “គម្រោងនេះបង្ហាញពីយុទ្ធសាស្ត្របរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ក្រុមហ៊ុនព្រូដិនសល ដែលផ្តោតលើ 'ការការពារហិរញ្ញវត្ថុ' ដែលជាសសរស្តម្ភសំខាន់។ ខណៈពេលដែលអនុសសរស្តម្ភរបស់យើងផ្សេងទៀតគឺផ្តោតលើការកសាងគុណតម្លៃនៃសហគមន៍ ដែលនេះធ្វើឱ្យគំនិតផ្តួចផ្តើមនេះបានក្លាយជាផ្នែកមួយថែមទៀតក្នុងគោលការណ៍របស់យើង។ យុទ្ធសាស្ត្រ ESG របស់យើងក៏ផ្តោតលើភាពចម្រុះ និងបរិយាបន្ន​ ដែលលើកកម្ពស់ និងដាក់ស្រ្តីជាប្រធានបទដ៏សំខាន់មួយនៅក្នុងរបៀបវារៈរបស់យើង។ ជាការពិត ការតម្រឹមយុទ្ធសាស្ត្រវិនិយោគសាជីវកម្ម និងសហគមន៍របស់យើងជាមួយនឹងគោលបំណងដែលបានកំណត់ដោយក្រសួងកិច្ចការនារី និង ស៊ីអ៊ិនវេសមិន គ្រាន់តែបញ្ជាក់សារជាថ្មីអំពីប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃកិច្ចខិតខំប្រឹងប្រែងនេះ»។

 

លោក Zameen លើកឡើងទៀតថា «យើងសម្លឹងឆ្ពោះទៅអនាគតដោយសុទិដ្ឋិនិយម និងការរំពឹងទុកខ្ពស់។ នៅពេលដែលយើងដាក់ឱ្យដំណើរការកម្មវិធីនេះ យើងមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការតាមដានលទ្ធផលនៃគម្រោង មិនត្រឹមតែតាមរយៈចំនួនស្ត្រីដែលត្រូវបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងប្រាក់ចំណូល និងជីវិតអាជីវកម្មរបស់ពួកគេផងដែរ»។

 

លោក គាន អូរ៉ ប្រធានគម្រោង នៃក្រុមហ៊ុន ស៊ីអ៊ិនវេសមិន បានមានប្រសាសន៏ថា «គម្រោងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធឌីជីថល ពិតជាមានសារះសំខាន់ណាស់សម្រាប់សហគ្រិនស្ត្រី នៅតំបន់ជនបទ ដើម្បីអោយពួកគាត់ទទួលបានចំណេះដឹងទាំងនេះ ទទួលបានគំនិតឆ្នៃប្រឌិត តាមរយះប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ដើម្បីចូលរួមចំណែកធ្វើអោយអាជីវកម្មរបស់ពួកគាត់មានភាពប្រសើរឡើង ស្របតាមសម័យបច្ចេកវិទ្យា៥.០ ដែលតម្រូវអោយមនុស្សគ្រប់រូបមានចំនេះដឹងជាមូលដ្ឋានលើវិស័យឌីជីថលក្នុងសតវត្សន៏ទី២១យើងនេះ ដើម្បអោយពួកគេមានលទ្ធភាព បង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងបង្កើតការងារដល់អ្នកផ្សេងទៀតក្នុងសហគមន៏របស់ពួកគាត់។ យើងខ្ញុំសង្ឈឹមថា តាមរយះនៃវគ្គបណ្តុះបណ្តាលនេះ ពួកគាត់និងមានការផ្លាស់ប្តូរ ប្រកបដោយគំនិតវិជ្ជមាន ឆ្នៃប្រឌិត និងឌីជីថល»។

 

អំពីព្រូដិនសលកម្ពុជា

 

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតមួយនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយដែលអាចប្ដូរតាមបំណងបានដល់អតិថិជនជាង ៣២១, ០០០ នាក់ និងបានអនុម័តជាង ២០.៩ លានដុល្លារក្នុងការទាមទារគិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។ ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលតម្រូវតាមបុគ្គល។ និងក្រុមគ្រួសារ និងរៀបចំសិក្ខាសាលាធានារ៉ាប់រងសម្រាប់សាធារណៈជន ក្រុមហ៊ុនព្រូដិនសលកម្ពុជាជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេ។

 

ព្រូដិនសល ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី។ ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងទ្វីបអាស៊ី និងអាហ្រ្វិក។ អាជីវកម្មយើងបានជួយឱ្យប្រជាជនខ្មែរ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត ដោយទទួលបានការប្រើប្រាស់និងការថែទាំសុខភាពមានតម្លៃសមរម្យ តាមរយៈការលើកកំពស់ហិរញ្ញវត្ថុ។

 

អំពីស៊ីអ៊ិនវេសមិន

 

ក្រុមហ៊ុន ស៊ីអ៊ិនវេសមិន គឺជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបង្អស់ ដែលផ្តល់វគ្គបណ្តុះបណ្តាលភាពជាសហគ្រិន ដោយផ្តោតទៅលើយែនឌ័រ លើផ្នែកអាជីវកម្មថ្នាក់មូលដ្ឆាន និងអាជីវកម្មកម្រិតមធ្យម។ លើសពីនេះទៀត ស៊ីអ៊ិនវេសមិន បាននិងកំពុងឌីហ្សាញ វគ្គបណ្តុះបណ្តាលដែលផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយះចំណេះដឹងហិរញ្ញវត្ថុ ជំនាញហិរញ្ញវត្ថុ និងចំណេះដឹងលើប្រព័ន្ធឌីជីថល ទៅដល់សហគ្រិនស្រី្តច្រើនជាងមួយពាន់អ្នក ចាប់តាំងពីឆ្នាំ ២០១៥ មក។