ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

កញ្ចប់ព្យាបាល ជំងឺមហារីកសុដន់ ពិសេសពីមន្ទីរពេទ្យបាងកក (BDMS)

breast cancer

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (ព្រូដិនសល) បានចាប់ដៃគូ ជាមួយក្រុមហ៊ុនផ្តល់សេវាកម្មវេជ្ជសាស្រ្ដបាងកក ឌូស៊ីត (BDMS) ដើម្បីផ្តល់ ជូនអតិថិជនរបស់ខ្លួននៅអាស៊ីឲ្យទទួលបាននូវការព្យាបាលជំងឺមហារីកសុដន់ និងសេវាកម្មពាក់ព័ន្ធវេជ្ជសាស្រ្តផ្សេងៗទៀតនៅក្នុងប្រទេសថៃ។

តាមរយៈកិច្ចសហការនេះ អតិថិជនទាំងអស់របស់ក្រុមហ៊ុន ព្រូដិនសល នៅទីក្រុងហុងកុង ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា អាចស្វែងរកការព្យាបាលជំងឺមហារីកសុដន់ជាមួយនឹងតម្លៃជាក់លាក់នៅតាមបណ្តាញមន្ទីរពេទ្យបាងកកដ៏ល្បី ហៅកាត់ថា BDMS ក្នុងទីក្រុងបាងកក ប្រទេសថៃ។ BDMS គឺជាបណ្តាញមន្ទីរពេទ្យឯកជនដ៏ធំបំផុតនៅក្នុងប្រទេសថៃ ហើយបានបង្កើតមន្ទីរពេទ្យ Bangkok Cancer Wattanosoth ដែលជាមន្ទីរពេទ្យមហារីកឯកជនដំបូងគេនៅក្នុងប្រទេសដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបាងកក។

អតិថិជនដែលគ្រប់លក្ខខណ្ឌ និងមានភាពសមស្របសម្រាប់ការពិនិត្យព្យាបាល សម្រាប់សេវាកម្មបន្ថែមនេះ នឹងទទួលបានអត្ថប្រយោជន៍ដែលបានកំណត់ទុកមុនធំបំផុតសម្រាប់ការព្យាបាលចំនួន 12ខែ រួមទាំងថ្លៃព្យាបាល និងការចំណាយលើការស្នាក់នៅមួយចំនួន។ ថ្លៃព្យាបាលទាំងអស់ ឬមួយផ្នែកនឹងត្រូវបានផ្តល់ជូនដោយគោលការណ៍ធានារ៉ាប់រងសុខភាពណាមួយដែលពួកគេបានទិញពីក្រុមហ៊ុនព្រូដិនសល។ លើសពីនេះ អតិថិជននឹងអាចចូលប្រើសេវាកម្មបកប្រែ សេវាទៅយកនៅព្រលានយន្តហោះ និងសេវាកម្ម concierge។

 

 

BDMS បានបង្កើតកញ្ចប់ព្យាបាល ជំងឺមហារីកសុដន់ដំបូងនៅក្នុងតំបន់៖

 

 • ភាពងាយស្រួលក្នុងការទំនាក់ទំនង និងទទួលបានការព្យាបាល
 • ការទទួលបានសេវាកម្មពិសេស
 • ការទទួលបានលទ្ធផលដ៏ល្អពីការព្យាបាល
 • ការផ្តល់ជូនជាកញ្ជប់ព្យាបាលពេញលេញ*

 

ការផ្តល់ជូនជាកញ្ចប់
 • ការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យតាមដានទាក់ទងនឹងជំងឺមហារីកសុដន់
 • ការព្យាបាល
 • ការវះកាត់ និងការបង្កើតឡើងវិញ Reconstruction (one side)
 • វិទ្យុសកម្ម (Radiation)
 • ការព្យាបាលដោយប្រើគីមី (Chemotherapy)
 • ការព្យាបាលដោយអរម៉ូន (Hormone therapy)
 • កន្លែងស្នាក់នៅ
 • កន្លែងស្នាក់នៅមន្ទីរពេទ្យបាងកកអំឡុងពេលវះកាត់
 • ការស្នាក់នៅក្នុងអំឡុងពេលព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយគីមី OPD*
 • ការគ្រប់គ្រងផលវិបាកដោយផ្ទាល់ (direct complications) ពីការព្យាបាលជំងឺមហារីកសុដន់
លក្ខខណ្ឌមិនរាប់បញ្ចូលក្នុងកញ្ចប់ព្យាបាល
 • ការព្យាបាលបែប Targeted chemotherapy medications លើកលែងតែ Trastuzumab (Herceptin)
 • ការធ្វើតេស្ត Genetic testing លើកលែងតែការធ្វើតេស្ត Oncotype DX
 • ថ្នាំព្យាបាលដោយ immunotherapy medication

 

ការគ្រប់គ្រង ឬការព្យាបាលនៃ ជំងឺ រួមគ្នា ឧ. លើសឈាម ទឹកនោមផ្អែម

 • ការកើតឡើងវិញនៃ ជំងឺមហារីកសុដន់ក្នុងការព្យាបាលរយៈពេលមួយឆ្នាំ
ខ និង លក្ខខណ្ឌ
 • សម្រាប់អ្នកជំងឺ ដែលស្វែងរកការព្យាបាលជំងឺមហារីកសុដន់នៅ BDMS ដែលទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុនព្រូដិនសលដែលស្ថិតនៅក្នុងក្រុមហ៊ុនព្រូដិនសល ភីអិលស៊ីគ្រុបនៅអាស៊ី ដោយមិនរាប់បញ្ចូលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលនៅប្រទេសថៃ។
 • ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ មហារីកសុដន់ដំណាក់កាលទី 0-3។
 • សម្រាប់អ្នកជំងឺ ដែលមានអាយុមិនលើសពី 80 ឆ្នាំ។
 • មន្ទីរពេទ្យដែលចូលរួមនឹងប្រើប្រាស់បទប្បញ្ញត្តិប្រតិបត្តិការដែលមានស្រាប់ ហើយព្រូដិនសលនឹងប្រើប្រាស់ការបង់ប្រាក់ដែលមានស្រាប់ ប្រសិនបើមាន ឬអតិថិជននឹងបង់ប្រាក់ដោយផ្ទាល់ទៅមន្ទីរពេទ្យដែលជាដៃគូរបស់ BDMS។
 • រយៈពេលមួយឆ្នាំគឺចាប់ផ្តើមពីកាលបរិច្ឆេទនៃការទទួលយកទៅក្នុងកម្មវិធីដោយវេជ្ជបណ្ឌិតចាត់តាំងនៃមន្ទីរពេទ្យមហារីកបាងកក Wattanosoth ដោយមិនគិតពីការព្យាបាលនៅក្នុងប្រទេសកំណើត។
 • មន្ទីរពេទ្យរក្សាសិទ្ធិលើកលែងការទទួលយកអតិថិជនទៅក្នុងកម្មវិធីវិញ ប្រសិនបើវេជ្ជបណ្ឌិតរកឃើញថាអ្នកជំងឺ មិនបានបំពេញគ្រប់លក្ខខណ្ឌក្នុងការទទួលបានកញ្ចប់ព្យាបាល ឬប្រសិនបើការធ្វើរោគវិនិច្ឆ័យកំណត់ថាជំងឺមហារីកសុដន់ឈានដល់ដំណាក់កាលទី 4។
 • ព្រូដិនសលនឹងធ្វើការពិនិត្យលើពាក្យស្នើរសុំរបស់អតិថិជនជាមុន មុនពេលអតិថិជនធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយនឹងបញ្ជូនអតិថិជនម្នាក់ៗដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យមហារីកបាងកក Wattanosoth។ ដើម្បីទទួលបានកញ្ជប់ព្យាបាលពិសេសនេះ អតិថិជន​មិនអាចទាក់ទង​ទៅកាន់​មន្ទីរពេទ្យ​មហារីក​បាងកក​ Wattanosoth ដោយផ្ទាល់បានឡើយ។

 

*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តចំពោះការធ្វើដំណើរតាមផ្លូវគោក និងការស្នាក់នៅ។

សំណួរ និង ចម្លើយ

តើកញ្ចប់មហារីកសុដន់មានអ្វីខ្លះ?

នៅពេលអ្នកត្រូវបានជ្រើសរើសចូលក្នុងកម្មវិធីនេះ អតិថិជនដែលគ្រប់លក្ខខណ្ឌនឹងទទួលបានការព្យាបាលជំងឺមហារីកសុដន់នៅមន្ទីរពេទ្យបាងកក ក្នុងទីក្រុងបាងកក ប្រទេសថៃ លើមូលដ្ឋានថ្លៃសេវាដែលមានតម្លៃមិនលើសពី ២លាន ២សែនបាត។ កម្មវិធីនេះមានសុពលភាពលើការព្យាបាលរយៈពេលមួយឆ្នាំពេញ គិតចាប់ពីថ្ងៃដែលអ្នកត្រូវបានជ្រើសរើសចូលក្នុងកម្មវិធីនេះ។

 • ការផ្តល់ជូនដែលមាននៅក្នុងកញ្ចប់ព្យាបាល៖ ការតាមដានជំងឺ ការព្យាបាល ការវះកាត់ ការបង្កើតឡើងវិញនូវសុដន់ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយអរម៉ូន។
 • កន្លែងស្នាក់នៅ៖ ការស្នាក់នៅរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យបាងកក និងការស្នាក់នៅដោយឥតគិតថ្លៃរហូតដល់ ៦០ យប់នៅ Chiva Residence ក្នុងអំឡុងពេលនៃការព្យាបាលដែលមិនមានការស្នាក់នៅមន្ទីរពេទ្យ។

សូមមើលខិត្តប័ណ្ណកម្មវិធីសម្រាប់ព័ត៌មានលម្អិត។

 

តើអ្វីដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ព្យាបាល?

Target chemotherapy medication លើកលែងតែ Trastuzumab (Herceptin) ការធ្វើតេស្ត generic testing លើកលែងតែការធ្វើតេស្ត Oncotype DX, ការព្យាបាលដោយ immunotherapy medication ការគ្រប់គ្រង ឬការព្យាបាលនៃជំងឺរួម ឧ. លើសឈាម ទឹកនោមផ្អែមជាដើម។ ការកើតឡើងវិញនៃ ជំងឺមហារីកសុដន់ក្នុងការព្យាបាលរយៈពេលមួយឆ្នាំ។

 

តើអ្នកណាអាចទទួលបានកញ្ចប់ព្យាបាលនេះ?

អតិថិជនធានារ៉ាប់រងទាំងអស់របស់ ព្រូដិនសល (ពោលគឺអ្នកដែលមានគោលការណ៍ធានារ៉ាប់រងជាមួយយើង រួមទាំងការបុគ្គល និងជាក្រុម ការធានារ៉ាប់រងអាយុជីវិត សុខភាព ជំងឺធ្ងន់ធ្ងរ (CI) និងការធានារ៉ាប់រងទូទៅ) នៅ ហុងកុង ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានដំណាក់កាលមហារីកសុដន់ដំណាក់កាល 0-៣ ដែលមានអាយុរហូតដល់ ៨០ ឆ្នាំ ហើយត្រូវបានចាត់ទុកថាសមស្របតាមលក្ខខណ្ឌព្យាបាល* ដោយមន្ទីរពេទ្យបាងកក។ អតិថិជនដែលមិនមានការធានារ៉ាប់រង (ឧ. អ្នកប្រើប្រាស់ Pulse ដែលបង់ថ្លៃ) មិនមានសិទ្ធិទទួលបានកញ្ចប់ព្យាបាលនេះទេ។

 

*BDMS រក្សាសិទ្ធិក្នុងការមិនរាប់បញ្ចូលអតិថិជនដែលយើងចាត់ទុកថាមិនមានលក្ខខណ្ឌសមស្របសម្រាប់ការព្យាបាល រួមទាំងអ្នកជំងឺដែលមានជំងឺមហារីកសុដន់ដំណាក់កាលទី 4 ផងដែរ។

 

តើ​អតិថិជនដែលមិនមានកញ្ចប់ធានារ៉ាប់រង​សុខភាព​​ ត្រូវ​ចំណាយលើការព្យាបាលនេះដែរឬទេ​?

ត្រឹមត្រូវហើយ ក៏ប៉ុន្តែអតិថិជននឹងមិនចំណាយលើថ្លៃព្យាបាលលើសពី ២លាន២សែនបាតនោះទេ។

 

ហេតុអ្វីបានជាសេវាកម្ម នៃការព្យាបាលនេះ​ ផ្តល់ជូនសម្រាប់តែការព្យាបាលជំងឺមហារីកសុដន់ និងសម្រាប់តែ ៥ប្រទេស?

ទិន្នន័យ នៃការផ្តល់សំណងនៅក្នុងទីផ្សារព្រូដិនសលទាំងអស់បានបង្ហាញថា ការផ្តល់សំណងទៅលើ់ការព្យាបាលជំងឺមហារីក មានអត្រាខ្ពស់ជាងការផ្តល់សំណងលើការព្យាបាលផ្សេងទៀត។ ជាឧទាហរណ៍ នៅហុងកុង និងឥណ្ឌូនេស៊ី ការព្យាបាលជំងឺមហារីកសុដន់មានចំនួនជាង ២៥ ភាគរយនៃការផ្តល់សំណងសរុប ដែលពាក់ព័ន្ធនឹងផ្នែកជំងឺមហារីកផ្សេងទៀត។

 

ស្របតាមការសិក្សារអំពីមតិយោបល់របស់អតិថិជន យើងកំពុងសហការជាមួយមន្ទីរពេទ្យបាងកក ដើម្បីបើកដំណើរការសេវាកម្មនេះនៅក្នុងប្រទេសចំនួន ៥ ក្នុងដំណាក់កាលដំបូង។ យើងនឹងផ្តល់ជូននូវសេវាកម្មនេះនៅក្នុងប្រទេសដទៃទៀតដែលមានវត្តមានរបស់ព្រូដិនសល និងបច្ចេកទេសក្នុងការវះកាត់ផ្សេងទៀតនឹងត្រូវបានសិក្សានៅពេលខាងមុខ។

 

តើឯកសារតម្រូវអ្វីខ្លះ លើការស្នើរសុំចូលក្នុងកម្មវិធី និងទទួលបានកញ្ចប់ព្យាបាលនេះ?

លោកអ្នកត្រូវមាន របាយការណ៍ Mammogram, Pet CT report, Histopathology/Biopsy report និងរបាយការណ៍ប្រវត្តិវេជ្ជសាស្ត្រពេញលេញពីអ្នកឯកទេស ហើយធ្វើការបញ្ជូនឯកសារទាំងនេះទៅកាន់មន្ទីរពេទ្យបាងកក ដើម្បីធ្វើការត្រួតពិនិត្យនិងវាយតម្លៃថាអតិថិជនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានកញ្ចប់ព្យាបាលនេះ មុនពេលអតិថិជនធ្វើដំណើរទៅកាន់ប្រទេសថៃ។

 

តើនឹងមានអ្វីកើតឡើង ប្រសិនការធ្វើរោគវិនិច្ឆ័យឃើញថា ខ្ងុំមានមហារីកសុដន់ទាំងសងខាង? តើខ្ញុំមានសិទ្ធិទទួលបានសេវាកម្មនេះទេ?

មិនបានទេ ពីព្រោះថា កញ្ចប់សេវាកម្មនេះត្រូវបានកំណត់ចំពោះការព្យាបាលជំងឺមហារីកសុដន់តែមួយខាងតែប៉ុណ្ណោះ។

 

តើ BDMS អាចជួយស្នើរសំុទិដ្ឋាការសម្រាប់ខ្ញុំ និងដៃគូរបស់ខ្ញុំដើម្បីស្នាក់នៅក្នុងប្រទេសថៃដើម្បីព្យាបាលដែរឬទេ?

បាទ/ចាស ប្រសិនបើអតិថិជនផ្តល់គ្រប់ឯកសារចាំបាច់។

 

តើ​ពួកគេ​នឹង​ចំណាយ​លើ​ថ្លៃ​ស្នាក់នៅដែរឬ​ទេ ប្រសិនបើ​មិន​ចាំបាច់​មាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ?

BDMS នឹងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ រហូតដល់ ៦០ថ្ងៃនៅ Chiva Residence (ជាប្រចាំថ្ងៃជាប់ៗគ្នា ឬមិនជាប់គ្នា) ក្នុងអំឡុងពេលនៃការធ្វើវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី និងការតាមដានពីការព្យាបាលដោយប្រើគីមី។ អតិថិជនត្រូវធ្វើការបង់ថ្លៃសម្រាប់ការស្នាក់នៅលើសពី ៦០ ថ្ងៃនៅ Chiva Residence ការស្នាក់នៅនៅទីតាំងផ្សេង ឬការស្នាក់ សម្រាប់ដៃគូធ្វើដំណើររបស់អតិថិជន។

 

តើពួកគេផ្តល់សេវាបកប្រែដែរឬទេ?

បាទ/ចាស

 

តើអ្នកណាជាអ្នកទទួលខុសត្រូវលើថ្លៃយន្តហោះ ដើម្បីទទួលបានការព្យាបាលជំងឺមហារីកសុដន់នៅមន្ទីរពេទ្យបាងកក?

នេះ គឺជាការចំណាយផ្ទាល់ខ្លួនរបសអតិថិជន

 

ហេតុអ្វីបានជាកញ្ចប់សេវាកម្មព្យាបាលនេះ​ មិនមានសម្រាប់អតិថិជន ព្រូដិនសល ក្នុងប្រទេសថៃ?

ស្របតាមការសិក្សាលើ អតិថិជន និងមតិកែលម្អ យើងកំពុងសហការជាមួយមន្ទីរពេទ្យបាងកក ដើម្បីបើកដំណើរការសេវាកម្មនេះនៅក្នុងទីផ្សារចំនួន ៥ សម្រាប់ដំណាក់កាលដំបូងនេះ។ ទីផ្សារជាច្រើនទៀត រួមទាំងប្រទេសថៃនឹងត្រូវបានសិក្សានាពេលខាងមុខ។

 

តើមាននីតិវិធីអ្វីខ្លះដើម្បីចូលទៅក្នុងកម្មវិធីនេះ ប្រសិនបើខ្ញុំមានការធានារ៉ាប់រងសុខភាពជាមួយ ព្រូដិនសលនៅកម្ពុជា?

សូមមេត្តាទាក់ទង​ 1800212223 ដើម្បីទទួលបានព័ត៌មានបន្ថែម។

 

តើ​មាន​នីតិវិធី​អ្វី​ខ្លះ​ក្នុង​ការ​ចូល​ទៅ​ក្នុង​កម្មវិធីនេះ ប្រសិនបើ​ខ្ញុំ​មិន​មាន​ការ​ធានា​រ៉ាប់រង​សុខភាព ប៉ុន្តែមានការធានារ៉ាប់រង​ជីវិត/ ​ជាមួយ​ក្រុមហ៊ុន​ ព្រូដិនសល​ នៅកម្ពុជា?

សូមមេត្តាទាក់ទង​ 1800212223 ដើម្បីទទួលបានព័ត៌មានបន្ថែម។

 

តើមន្ទីរពេទ្យបាងកកជាមន្ទីរពេទ្យល្បីឈ្មោះមែនទេ?

បាទ មន្ទីរពេទ្យបាងកក ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ គឺជាមន្ទីរពេទ្យដ៏ល្បីឈ្មោះរបស់ BDMS ដែលមន្ទីរពេទ្យ Wattanosoth នៅទីក្រុងបាងកក បានទទួលនូវអត្រាជាសះស្បើយពីជំងឺមហារីកសុដន់ដ៏ល្អបំផុតនៅលើពិភពលោក ក្នុងរយៈពេលប្រាំឆ្នាំនេះ ដែលមានអត្រាជាសះស្បើយស្មើ ឬលើសពីមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ឬអឺរ៉ុបខាងលិច។

 

តើអ្វីទៅជាអត្ថប្រយោជន៍/លក្ខណពិសេស នៃកញ្ចប់សេវាកម្មនេះ?

មន្ទីរពេទ្យបាងកក ផ្តល់ជូននូវការចំណាយជាក់លាក់នៅមន្ទីរពេទ្យព្យាបាលជំងឺមហារីកដ៏ល្បី និងមានតម្លៃសមរម្យ ។ ការព្យាបាលនឹងរួមបញ្ចូលការវះកាត់ វិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយអរម៉ូន និងការកសាងឡើងវិញក្នុងរយៈពេល ១ ឆ្នាំក្នុងការចំណាយអតិបរមាត្រឹម ២លាន២សែនបាត។

 

រយៈពេល នៃកញ្ចប់ព្យាបាលគឺសម្រាប់មួយឆ្នាំ។ តើរយៈពេលមួយឆ្នាំនេះ ចាប់ផ្តើមរាប់នៅពេលណា?

រយៈពេលមួយឆ្នាំគឺចាប់ផ្តើមពីកាលបរិច្ឆេទនៃការទទួលយកទៅក្នុងកម្មវិធីដោយវេជ្ជបណ្ឌិតចាត់តាំងនៃមន្ទីរពេទ្យមហារីកបាងកក Wattanosoth ដោយមិនគិតពីការព្យាបាលនៅក្នុងប្រទេសកំណើត។

 

ខ្ញុំជាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសល តើគោលការណ៍របស់ខ្ញុំនឹងរ៉ាប់រងការគិតថ្លៃរហូតដល់ ២លាន២សែន បាត?

គឺអាស្រ័យលើប្រភេទ នៃការការពារដែលអ្នកបានទិញជាមួយយើង។ ភ្នាក់ងារ ឬទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក និងសេវាកម្មផ្នែកបម្រើអតិថិជនរបស់យើង នឹងអាចផ្តល់ព័ត៌មានបន្ថែមជូនលោកអ្នកបាន។

 

តើសេវាកម្មនេះមានសុពលភាពរយៈពេលប៉ុន្មាន?

កម្មវិធីនេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសល ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីចូលទៅក្នុងកម្មវិធីនេះ។

 

តើអ្វីជាគោលបំណង នៃការផ្តល់កញ្ចប់សេវាកម្មនេះ?

សេវាកម្មនេះឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ព្រូដិនសល ក្នុងការកាត់បន្ថយគម្លាតនៃការការពារសុខភាព និងការការពារដោយការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង និងធ្វើឱ្យសេវាកម្មដែលមានគុណភាពខ្ពស់បែបនេះ កាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់អតិថិជនរបស់យើង។

 

តើខ្ញុំអាចទទួល ការព្យាបាលក្រៅពីអ្វីដែលមាននៅក្នុងកញ្ចប់ព្យាបាលនេះបានដែរឬទេ? ចុះចំណែកឯការបង់ប្រាក់?​ តើចំណាយបន្ថែមនេះត្រូវបានការពារ ដោយប័ណ្ណធានារ៉ាប់រងរបស់ខ្ងំុដែរឬទេ?

អតិថិជនមានសិទ្ធិក្នុងការទទួលយកការព្យាបាលបន្ថែមលើសពីអ្វីដែលកញ្ចប់ផ្តល់ជូន ហើយការចំណាយផ្សេងៗគឺជាបន្ទុករបស់អតិថិជន។ សូមទាក់ទង BDMS ដោយផ្ទាល់សម្រាប់តម្រូវការថែទាំសុខភាពផ្សេងទៀត។ សម្រាប់ការធានារ៉ាប់រងផ្សេងទៀត សូមទាក់ទងភ្នាក់ងារ/ទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក ឬក្រុមសេវាកម្មអតិថិជនរបស់យើង។

ទំទាក់ទំនងក្រុមហ៊ុន ព្រូដិនសល ដើម្បីចាប់ផ្តើមការព្យាបាលជំងឺមហារីករបស់អ្នកនៅថ្ងៃនេះ

សូមទំនាក់ទំនងមកកាន់សហការីយើងខ្ញុំដោយឥតគិតថ្លៃតាមលេខ៖ 1800212223​