ភាសាខ្មែរ
សូមជ្រើសរើសភាសា
we do family

ស្វាគមន៍មកកាន់ពិភពលោកដ៏រីករាយសម្រាប់ក្រុមគ្រួសារទាំងអស់!

"ជារៀងរាល់ថ្ងៃ យើងពិតជាមានមោទនភាពការបង្ហាញពីក្ដីស្រលាញ់តាមរបៀបខុសគ្នាៗនៃក្រុមគ្រួសារនៅទូទាំងអាស៊ី។ ហើយគ្រប់យ៉ាងគឺមិនត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែគឺជាទង្វើគ្រប់យ៉ាងដែលសមាជិកគ្រួសារនីមួយៗផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ!

ប្រៀបបីដូចជាយើងកំពុងបង្កើតវិធីថ្មីៗដើម្បីចំណាយពេលវេលាជាមួយគ្នា ឬសម្របខ្លួនទៅតាមកាលៈទេសៈ ដោយទទួលយកតួនាទីថ្មីៗ ហើយយើងតែងតែចាត់ទុកគ្រួសារជាចម្បង — មិនថាគ្រួសារយើងស្ថិតក្នុងស្ថានភាពណានោះទេ។

យើងនឹងជួយក្រុមគ្រួសារទាំងអស់នៅគ្រប់ជំហាន ដោយជួយឱ្យអ្នកគ្រប់គ្នាទទួលបាននូវអ្វីដែលល្អបំផុតសម្រាប់ជីវិត តាមរយៈផលិតផលជាច្រើនដែលបំពេញតាមតម្រូវការ និងការចង់បានរបស់គ្រួសារនីមួយៗ។

តោះ ចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយដែលជួយអ្នកឱ្យរីកចម្រើនទៅមុខកាន់តែប្រសើរ — ពិភពលោកដែលបង្កើតឡើងសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់។

ព្រោះយើងសន្យានឹងផ្ដល់ការការពារសម្រាប់គ្រប់ក្រុមគ្រួសារ។"
ស្វែងយល់បន្ថែមពីការការពារសម្រាប់ក្រុមគ្រួសារអ្នក
we do family

អំពីព្រូដិនសល

យើងជួយឱ្យអ្នកគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត។ យើងបង្កើនលទ្ធភាពសម្រាប់គ្រប់គ្នាក្នុងការទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យ។ យើងជួយគ្រប់គ្នាការពារទ្រព្យសម្បត្តិនិងមានជីវភាពកាន់តែប្រសើរ ហើយយើងជម្រុញឱ្យអតិថិជនរបស់យើងសន្សំសម្រាប់គោលដៅអនាគតរបស់ពួកគេ។

សំណួរចម្លើយ

តើ Famvatar គឺជាអ្វី?

Famvatar គឺជាវេទិការូបតំណាងរបស់ក្រុមហ៊ុនព្រូដិនសលដែលបានបង្កើតជាពិសេសដើម្បីអបអរដល់ភាពសម្បូរបែបនៃទម្រង់គ្រួសារនៅទូទាំងអាស៊ី។ តាមរយៈការប្រើរូប Famvatar អ្នកអាចបង្កើតរូបអវតាបង្ហាញពីគ្រួសារមនុស្សជាទីស្រលាញ់របស់អ្នកពោរពេញដោយភាពសប្បាយរីករាយ។

តើខ្ញុំអាចបង្កើត Famvatar សម្រាប់គ្រួសាររបស់ខ្ញុំដោយរបៀបណា?

អ្នកអាចចាប់ផ្តើមបង្កើត Famvatar របស់អ្នកដោយចុចលើតំណភ្ជាប់នេះ។ ការណែនាំតាមជំហាននីមួយៗ នឹងត្រូវបានផ្តល់ជូនក្នុងអំឡុងពេលអ្នកចាប់ផ្ដើម តែអ្វីដែលសំខាន់បំផុតនោះ គឺភាពសប្បាយរីករាយដែលអ្នកនឹងទទួលបាន!

តើខ្ញុំអាចទាញយកស្ទីគ័រ Famvatar របស់ខ្ញុំ សម្រាប់ប្រើប្រាស់ក្នុងការជជែកកម្សាន្តដោយរបៀបណា?

WhatsApp

១. សូមប្រាកដថាអ្នកមានកម្មវិធីជំនាន់ចុងក្រោយបំផុតរបស់ WhatsApp សម្រាប់ការប្រើប្រាស់លើគេហទំព័រ ឬកុំព្យូទ័រ
សូមចុចទីនេះសម្រាប់ការទាញយកកម្មវិធីសម្រាប់ប្រើប្រាស់លើ Mac និងកុំព្យូទ័រ។

២. សូមបើកកម្មវិធី WhatsApp ហើយចូលទៅកាន់ការសន្ទនាណាមួយ។

៣. សូមចុចលើសញ្ញាសម្រាប់ស្ទីកគ័រ នៅក្នុងការសន្ទនា ហើយរកមើលស្ទីគ័រ
ដាក់បញ្ចូលបណ្ដុំស្ទីគ័ររបស់អ្នក។

៤. នៅពេលរួចរាល់ហើយ គ្រាន់តែចុច ផ្ញើ
ឥឡូវនេះស្ទីគ័ររបស់អ្នករួចរាល់សម្រាប់ប្រើប្រាស់នៅក្នុង WhatsApp ។


Telegram

១. សូមបើកកម្មវិធី Telegram របស់អ្នក
ចុចលើប៊ូតុង ស្វែងរក ហើយវាយពាក្យថា "Sticker"។ ចុចលើរ៉ូបតស្ទីគ័ររបស់ Telegram ។

២. សូមចុចប៊ូតុង Start ដើម្បីចាប់ផ្តើម
បន្ទាប់មក វាយពាក្យ "newpack" ចូលទៅក្នុងការសន្ទនា។

៣. ធ្វើតាមការណែនាំ
រ៉ូបូតនឹងណែនាំអ្នកអំពីជំហាននៃការបង្កើតស្ទីគ័រ។

តើខ្ញុំអាចចែករំលែក Famvatar របស់ខ្ញុំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរបៀបណា?

មានវិធីជាច្រើនដែលអ្នកអាចចែករំលែក Famvatar របស់អ្នក។ អ្នកអាចចុចលើសញ្ញានៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកចូលចិត្តបន្ទាប់ពីបង្កើត Famvatar របស់អ្នក។ អ្នកអាចប្រើ Famvatar របស់អ្នក ជាមួយនឹងខេបសិនប្រកបដោយភាពច្នៃប្រឌិត ហើយចែករំលែកវាជាមួយមិត្តភក្ដិនិងមនុស្សជាទីស្រលាញ់។ កុំភ្លេចប្រើ hashtag #MadeForEveryFamily និង/ឬ #PruFamvatarKH ព្រោះយើងចង់ចូលរួមភាពរីករាយនេះជាមួយអ្នកទាំងអស់គ្នា!

តើខ្ញុំអាចស្វែងយល់បន្ថែមអំពីផលិតផលសម្រាប់គ្រួសាររបស់ខ្ញុំនៅឯណា?

អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីផលិតផលអំពីសុខភាព និងការការពារ #MadeForEveryFamily ដោយចុចនៅទីនេះ។ ម្យ៉ាងវិញទៀត អ្នកអាចទាក់ទងមកពួកយើងតាមរយៈទម្រង់ទំនាក់ទំនងរបស់យើង ហើយយើងនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលយើងអាចធ្វើបាន!

តើខ្ញុំអាចបង្កើត Famvatar បានប៉ុន្មាន?

គ្រួសារអាចមានច្រើនទម្រង់ ដូច្នេះអ្នកអាចបង្កើត Famvatar ច្រើនទម្រង់តាមដែលអ្នកចង់បាន!

តើខ្ញុំអាចធ្វើបច្ចុប្បន្នភាព famvatar របស់ខ្ញុំ ឬកែសម្រួល famvatar របស់ខ្ញុំដោយរបៀបណា?

ការកែសម្រួលអាចធ្វើទៅបានលុះត្រាតែអ្នកកំពុងបង្កើត Famvatar របស់អ្នក។ សម្រាប់ពេលបច្ចុប្បន្ននេះ អ្នកនឹងមិនអាចកែសម្រួល ឬធ្វើបច្ចុប្បន្នភាព Famvatar របស់អ្នកបានទេ បន្ទាប់ពីបង្កើតវារួចហើយ។ ប៉ុន្តែអ្នកអាចបង្កើត Famvatar ថ្មីដែលសាកសមបំផុតសម្រាប់តំណាងឱ្យគ្រួសាររបស់អ្នកជាទីស្រលាញ់របស់អ្នក!

តើខ្ញុំអាចទាញយក/កំណត់ទីតាំងបណ្ដុំស្ទីគ័របាននៅឯណា?

បណ្ដុំស្ទីគ័រ Famvatar សម្រាប់ការជជែកកម្សាន្តដែលពោរពេញដោយភាពរីករាយរបស់អ្នកគឺនឹងរួចរាល់សម្រាប់អ្នកដើម្បីទាញយកនៅចុងបញ្ចប់នៃការបង្កើត Famvatar។ បច្ចុប្បន្ននេះ យើងមានបណ្ដុំស្ទីគ័រ ២ សម្រាប់អ្នក — បណ្ដុំស្ទីកគ័រឥតគិតថ្លៃ និងបណ្ដុំស្ទីកគ័រពិសេសដែលអ្នកអាចទាញយកបានដោយគ្រាន់តែដាក់លេខទូរស័ព្ទ និងអ៊ីមែលរបស់អ្នក។

នៅពេលអ្នកបានទាញយករួចហើយ សូមអនុវត្តតាមការណែនាំ ដើម្បីអាចប្រើបណ្ដុំស្ទីកគ័រទាំងនោះនៅលើវេទិកាជជែកកម្សាន្តដែលអ្នកចូលចិត្ត។