ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ព្រូដិនសលកម្ពុជា លើកកម្ពស់សុវត្ថិភាពនៅតាមសាលារៀន តាមរយៈកម្មវិធីសាលារៀនសុវត្ថិភាព ក្នុងខេត្តស្ទឹងត្រែង

ស្ទឹង​ត្រែង: សិស្សា​នុសិស្ស នៅ​ស្រុក​ថាឡា​បរិវ៉ាត់ នឹង​ត្រៀម​បង្កា​​កាន់​តែ​​ល្អ​ប្រសើរ និង​យល់​ដឹង​កាន់​តែ​ច្បាស់ក្នុង​​ការ​រក្សាសុវត្ថិភាពពី​គ្រោះ​​ធម្ម​ជាតិ​  បន្ទាប់ពី ក្រុមហ៊ុន​ព្រូដិន​សល​កម្ពុជា និង​អង្គ​ការ​ភ្លែន​អន្តរ​ជាតិកម្ពុជា (Plan International Cambodia) បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​​  ក្នុងការ​ការ​ពារ​សិស្ស និងគ្រូបង្រៀន​ក្នុង​ប្រទេស​​កម្ពុជា ទប់ទល់នឹង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​ធម្ម​​ជាតិ តាម​រយៈ​កម្មវិធី​សា​លារៀន​សុវត្ថិ​ភាព  (Safe School)​។

កាល​ពីថ្ងៃ​ទី​២០ ខែមីនា  បុគ្គ​លិក  និងទី​ប្រឹក្សា​​ហិរញ្ញ​វត្ថុ​របស់​​ ​ក្រុមហ៊ុន​ព្រូដិន​សល​កម្ពុជា​ រួម​ជាមួយ​នឹង​​មន្ត្រី​មកពី​ អង្គ​ការ​ភ្លែន​អន្តរ​ជាតិកម្ពុជា បាន​ចូល​រួម​ក្នុងដំណើរទស្សនកិច្ចស្ម័គ្រ​ចិត្តមួយក្នុងកម្មវិធីសាលារៀនសុវត្ថិភាព នា​ខេត្ត​ស្ទឹង​ត្រែង​។

ក្នុង​កម្មវិធីនេះ សិស្សា​នុ​សិស្សមក​ពី​សាលា​បឋម​សិក្សា​អន្លុង​ស្វាយគរ និង​អូរ​ត្រែល បាន​បង្ហាញ​​ពី​ជំនាញដើម្បីសុវត្ថិ​ភាព  គឺ​វិធី​ជម្លៀសខ្លួនពេលមានខ្យល់​ព្យុះ  ក៏ដូចជាបានរៀនសូត្រអំពី​របៀប​​កត់សម្គាល់​នូវភាព​ខុស​គ្នា​នៃ​គ្រោះ​​​ធម្ម​ជាតិជាដើម។  គ្រូបង្រៀន​​ថ្នាក់​បឋម​សិក្សា​ជាង​៧០​នាក់ និង​សមា​ជិកក្រុម​ត្រួត​ពិនិត្យ និង​បណ្តុះ​បណ្តាលប្រចាំស្រុក​ចំនួន​២៥នាក់ ក៏​​បាន​ទទួលបានចំណេះ​ដឹង​អំពីរបៀប​ក្នុងការ​​ជួយ​ដល់​សិស្សា​នុសិស្ស ក្នុង​ពេល​​មានមុខសញ្ញា​គ្រោះ​ថ្នាក់​នៅ​សា​លា​រៀន និង​ក្នុង​ពេល​ជម្លៀស​កូន​សិស្ស​ផងដែរ​។​

សាលារៀនសុវត្ថិភាព គឺ​ជា​កម្មវិធី​​បណ្តុះបណ្តាលអំពីការ​កាត់​បន្ថយ​ហានិភ័យនៃ​​​គ្រោះ​មហន្ត​រាយ​ប្រចាំតំបន់អាស៊ី  គាំទ្រ​ដោយ មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍​សហគមន៍ របស់​សាជីវកម្ម​ព្រូដិនសល​អាស៊ី​  ចាប់​តាំងពីឆ្នាំ​២០១៣​មក​។  មូលនិធិព្រូដិនស៍  និង​ក្រុមហ៊ុន    ​ព្រូន​ដិន​សល​កម្ពុជា បាន​ចាប់​ដៃគូ​​ជាមួយ អង្គ​ការភ្លែន​អន្តរ​ជាតិ​​កម្ពុជា ក្នុងឆ្នាំ​២០១៦​។  កម្មវិធី​សាលារៀនសុវត្ថិភាព​នេះ មានរចនា​សម្ព័ន្ធ​ការ​ងារ​ដែល​ត្រូវ​បាន​​ទទួលស្គាល់​ជាសកល ដោយផ្តោតលើ​​ការងារសំខាន់ចំនួន​ ៣ ​រួម​មាន៖ សម្ភារសិក្សាប្រកបសុវត្ថិ​ភាព​ (Safe Learning Facilities) ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​នៅ​តាម​សាលារៀន (School Disaster Management) និង​ការ​អប់​រំ​ស្តី​ពី​​​ការកាត់បន្ថយ​ និងបន្ស៊ាំនឹងហានិ​ភ័យនៃគ្រោះមហន្តរាយ (​Risk Reduction and Resilience)។  កម្មវិធី​នេះ​មាន​គោល​បំណង​​​អប់​រំ​ដល់​សិស្សា​និសិស្ស  គ្រូបង្រៀន  និង​ប្រជាសហ​គមន៍​មូលដ្ឋាន  អំពីចំណេះ​ដឹង​ និង​ជំនាញ​ដ៏ចាំបាច់​ដើម្បីមានសុវត្ថិភាពពី​គ្រោះ​ធម្ម​ជាតិ​។

លោក David Nutman  អគ្គ​នា​យក​ក្រុមហ៊ុន​ព្រូដិន​សល​កម្ពុជា បាន​បញ្ជាក់​ថា​ កម្មវិធី​នេះ​ បង្ហាញឱ្យឃើញ​យ៉ាង​ច្បាស់​អំពីកិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​កន្លងមក របស់​ក្រុមហ៊ុន​ព្រូដិន​សល ក្នុង​ការ​ការ​ពារ និងជួយឱ្យសហគមន៍ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមាន​សុវត្ថិ​ភាព និងធន់មាំទៅនឹងគ្រោះធម្មជាតិ។

លោក​បានកត់សម្គាល់​ថា៖ «វា​ពិត​ជា​សំខាន់​ណាស់  ក្នុង​ការដែល​​​មានគោលការណ៍ណែនាំ​​ផ្នែក​សុវត្ថិ​ភាព​  សម្រាប់​គ្រូ​បង្រៀន និងសិស្សា​នុសិស្សនៅ​តាម​សា​លា​រៀននានា​។ កម្ម​វិធីនេះ ក៏​បង្កើត​ឱ្យ​​មាន​បរិស្ថាន​​សិក្សាល្អ ក៏ដូច​ជា​​ទំនាក់​ទំនងជិតស្និទ្ធរវាង​គ្រូ ហើយនិង​សិស្ស​ផងដែរ​។ មក​ទល់​ពេលនេះ សិស្សា​នុសិស្ស​​ប្រហែលចំនួន ២.៦៦៦​នាក់​  និង​គ្រូបង្រៀន​ ២៧៥នាក់ នៅ​កម្ពុជា ត្រូវ​បាន​បណ្តុះបណ្តាល និង​​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​​កម្មវិធី​នេះ​»​។

កញ្ញា សារ៉ុន ប៊ុនណាលីន បុគ្គលិក​ស្ម័គ្រ​ចិត្ត​ម្នាក់​ ដែល​បាន​ចូ​ល​រួម​ក្នុងទស្សនកិច្ច​នេះ បាននិយាយ​ថា​៖ «ខ្ញុំ​គិត​ថា កម្មវិធីសាលារៀនសុវត្ថិភាពនេះ ពិត​ជា​សំខាន់​ណាស់ ខណៈ​ដែល​វា​នឹង​ជួយ​លើកកម្ពស់​ចំណេះ​ដឹង​ផ្នែក​​គ្រោះ​ធម្ម​ជាតិ និង​បង្រៀន​សិស្ស​ឱ្យ​ចេះ​ការ​ពារ​ខ្លួនពី​គ្រោះ​ធម្ម​ជាតិ​។ ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ឱ្យបុគ្គ​លិក​ក្រុមហ៊ុន​ព្រូដិន​សល​ជាច្រើន​ទៀត ​ស្ម័គ្រ​ចិត្ត​ក្នុង​​កម្មវិធីសាលារៀនសុវត្ថិភាពនេះ»​។

លោក​ កា ឈន នាយក​សា​លា​បឋម​សិក្សា​អន្លុងស្វាយ​គរ មាន​ប្រសាសន៍​ថា៖ «សិស្ស​ចំនួន​១៨០​នាក់​ក្នុង​សា​លា​របស់​យើង ត្រូវ​បាន​បង្រៀន​ពី​ការ​ត្រៀមបង្កា ក្នុង​ហេតុ​ការណ៍​ដែលមាន​ខ្យល់​ព្យុះ ចាប់​តាំងពីឆ្នាំមុន​​មកម្ល៉េះ​។ ខ្ញុំ​ចង់​​ថ្លែង​អំណរ​គុណ​​ដល់​សិស្ស ក្រុម​ប្រឹក្សា​សា​លា និង​គ្រូ​បង្រៀន​​ទាំង​អស់ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​លះ​បង់ពេល​វេលា​របស់​ពួក​គេ​ក្នុង​កម្មវិធីនេះ​»​។

កម្មវិធីសាលារៀនសុវត្ថិភាព  ក៏​ជាផ្នែកមួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ក្រុមហ៊ុន​ព្រូដិន​សល ក្នុង​ការ​​គាំទ្រ​ការ​អប់​រំ និង​សុវត្ថិ​ភាព នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ផងដែរ​។ កម្ម​វិធី​នេះ បំពេញ​បន្ថែម​ទៅលើ​កម្មវិធី SAFE STEPS Natural Disasters (ជំហាន​សុវត្ថិ​​ភាព ​គ្រោះ​ធម្ម​ជាតិ) របស់មូលនិធិព្រូដិនស៍ ក្នុងគោល​បំណង​ជួយ​សង្គ្រោះ​ជីវិត និង​ធា​នា​ឱ្យបាន​ថា សា​លា​​រៀន និង​សហ​គមន៍​ កាន់​តែ​មាន​ភាពធន់មាំ​ នៅ​ពេល​ដែល​គ្រោះ​មហន្ត​រាយ​កើតឡើង។

អំពីមូលនិធិព្រូដិនស៍

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី។  បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍  តាមរយៈការលើកកម្ពស់ការអប់រំ  សុខភាព  និងសុវត្ថិភាព។  មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់  ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត  ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល  និងវិស័យឯកជន  ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល  ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ  កាន់តែមានសុខសុវត្ថិភាព  និងភាពធន់មាំជាងមុន។  មូលនិធិនេះគឺជាអង្គការសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។

សម្រាប់ព័ត៌មានបន្ថែម  សូមចូលទៅកាន់  www.prudencefoundation.com