ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ក្រុមហ៊ុន ព្រូដិនសល បានប្រកាសលទ្ធផលហិរញ្ញវត្ថុឆ្នាំ 2022 ដ៏រឹងមាំដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន

ក្នុងការលើកស្ទួយដល់ការផ្តល់ជូនសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ការអភិវឌ្ឍផ្នែកឌីជីថល និងការចូលរួមចំណែកក្នុងសហគមន៍

  • ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ឆ្នាំ 2022  
  • ព្រូដិនសល ទទួលបានប្រាក់ចំណេញសុទ្ធចំនួន 15.72 លានដុល្លារអាមេរិក កើនឡើង 284% ពី 4.08 លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 
  • ក្រុមហ៊ុន ព្រូដិនសល ផ្តោតការលើការលើកស្ទួយដល់ការផ្តល់ជូនសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ការអភិវឌ្ឍនៃប្រព័ន្ធឌីជីថល និងការវិនិយោគទៅកាន់សហគមន៍ ខណៈដែលក្រុមហ៊ុនផ្តល់ជូននូវផលិតផលធានារ៉ាប់រងឌីជីថលដែលមានតម្លៃសមរម្យ និងកម្មវិធី Pulse ដែលដំណើរការដោយ AI  
  • ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសល ចំពោះ គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគោលការណ៍ធំៗបីរួមមាន លិទ្ធភាពទទួលបាននូវសេវាសុខភាព ការកសាងធនធានសង្គម និងការកាត់បន្ថយនូវផលប៉ះពាល់របស់មនុស្សលើបម្រែបម្រួលអាកាសធាតុ។ 
  • ក្រុមហ៊ុន ព្រូដិនសល ប្រារព្ធខួបលើកទី 10ឆ្នាំនៅក្នុងប្រទេសកម្ពុជា និង 175 ឆ្នាំនៃប្រវត្តិសាស្រ្តនៅទូទាំងពិភពលោក ហើយបាន ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការថែទាំសុខភាព និងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា 

 

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានទទួលនូវលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆ្នាំ 2022 ដោយសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការផ្តល់ជូនសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ការអភិវឌ្ឍផ្នែកឌីជីថល និងការបង្កើនការចូលរួមក្នុងសហគមន៍។ លទ្ធផលហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2022 បង្ហាញពីប្រាក់ចំណេញ និងវឌ្ឍនភាពដ៏សំខាន់របស់ខ្លួន

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា «ការបន្តវិនិយោគរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាលើការបង្កើតសាខាការិយាល័យ និងសមត្ថភាពលើប្រព័ន្ធឌីជីថលឈានមុខគេលើទីផ្សារ ជាចំណែកមួយចូលរួមក្នុងវិស័យធានារ៉ាប់រងកម្ពុជា ឱ្យសម្រេចបាននូវអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងទុកចំនួន 5.5% នៅឆ្នាំ 2030។ ជាមួយគ្នានេះដែរ យើងបានប្តេជ្ញានាំយកការការពារផ្នែកហិរញ្ញវត្ថុ ការផ្តល់ជូននូវសេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងការការពារសុខភាពជូនគ្រួសារ និងសហគមន៍កម្ពុជា និងបន្តជួយឱ្យគ្រប់គ្នាទទួលជីវិតដែលល្អប្រសើរបំផុត។» 

ព្រូដិនសល ទទួលបានប្រាក់ចំណេញសុទ្ធចំនួន15.72លានដុល្លារអាមេរិកអាមេរិកកើនឡើង 285.3% ពី4.08លានដុល្លារអាមេរិកអាមេរិកក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2021។ មូលធនសរុបរបស់ក្រុមហ៊ុនក៏បានកើនរហូតដល់ 26.3% ពី59.78លានដុល្លារអាមេរិកអាមេរិកក្នុងឆ្នាំ 2021 ដល់75.50លានដុល្លារអាមេរិកអាមេរិកនៅក្នុងនៅឆ្នាំ 2022។ ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុនបានឈានដល់ 309.36 លានដុល្លារអាមេរិក កើនឡើង19.4%ពី259.05លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 ជាមួយនឹងការកើនឡើង នៃចំណូលបុព្វលាភធានារ៉ាប់រង9.7%ដល់71.37លានដុល្លារអាមេរិក ខណៈពេលដែលការអនុម័តសំណងបានកើនឡើងដល់46.9%ជាមួយ និងអត្ថប្រយោជន៍សរុបចំនួន 3.15 លានដុល្លារអាមេរិក។ 

 

ការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិតសម្រាប់មនុស្សគ្រប់រូប 

ជាមួយនឹងលទ្ធផលដ៏ល្អក្នុងឆ្នាំ 2023 និងឆ្នាំបន្តបន្ទាប់ទៀតនេះ ក្រុមហ៊ុនព្រូដិនសល បាននឹងកំពុងធ្វើការស្វែងរកដំណោះស្រាយលើបញ្ហាទូទៅដែលប្រជាជនកម្ពុជាជួបប្រទះលើការទិញផលិតផលធានារ៉ាប់រង ដើម្បីផ្តល់ជូននូវផលិតផលដែលមានតម្លៃសមរម្យ និងភាពងាយស្រួល។  

លោក Sanjay បានបន្ថែមថា «យើងប្តេជ្ញាក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងសម្រាប់មនុស្សគ្រប់រូប។ ផលិតផលថ្មីរបស់យើងដែលរួមមាន PRUSave និង PruMyHealth បានផ្តល់ជូននូវដំណោះស្រាយសុខភាព ក៏ដូចជាការសន្សំដ៏ឆ្លាតវ័យ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលនោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឱ្យអតិថិជនមានផែនការផ្នែកហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីជួយប្រជាជនកម្ពុជាក្នុងការធានាអនាគតរបស់ពួកគេ។» 

ការច្នៃប្រឌិតបែបឌីជីថល គឺជាស្នូលនៃភាពជោគជ័យរបស់ក្រុមហ៊ុន ព្រូដិនសល។ កម្មវិធីទូរស័ព្ទ Pulse ដែលដំណើរការដោយ AI បានសម្រួលដល់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិត និងបានបង្កើនល្បឿនក្នុងការអនុម័តលើការទាមទារសំណង។ លើសពីនេះក្រុមហ៊ុន ព្រូដិនសល បានដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅបណ្តា 50 ទីតាំងទូទាំងប្រទេស។ 

 

គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) & ចក្ខុវិស័យឆ្ពោះទៅ 2023

ការវិនិយោគលើសហគមន៍នៅតែជាមូលដ្ឋានគ្រឹះ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមនៅក្នុងឆ្នាំ 2013 ជាមួយនឹងការផ្តល់មូលនិធិសម្រាប់គម្រោងសង្គមផ្សេងៗជាច្រើន។ គំនិតផ្តួចផ្តើមផ្តល់មូលនិធិដ៏ធំបំផុតគឺគម្រោង "First Read" ដោយមានការចូលរួមចំណែកជាង 5 លានដុល្លារនៅចន្លោះឆ្នាំ 2013 និង 2019 ដែលបានផ្តល់ឱកាសឱ្យកុមារ និងមនុស្សពេញវ័យជាង 260,000 នាក់ក្នុងការរៀនអាន និងសរសេរ។ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រូដិនសលក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្ត ជាមួយនឹងការផ្តល់ថវិកាសរុបចំនួនជិត 1 លានដុល្លារអាមេរិកសម្រាប់កម្មវិធីគោលដូចជា កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ Cha-Ching កម្មវិធីសាលារៀនមានសុវត្ថិភាព Safe School កម្មវិធីសុវត្ថិភាពផ្លូវថ្នល់ Safe Step និងគម្រោងស្តារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ19ជាដើម។ 

លោក Sanjay បានបន្ថែមទៀតថា «ភាពជោគជ័យរបស់យើងត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងសុខុមាលភាពរបស់សហគមន៍ និងបុគ្គលិករបស់យើង។ យើងប្តេជ្ញាក្នុងការរួមចំណែកដល់សង្គមដូចជាកម្មវិធី Safe Steps ដោយមានការសហការជាមួយមូលនិធិ AIP និងដោយការបង្កើតបរិយាបន្ននៃបរិយាកាសការងារ។» 

ដោយប្តេជ្ញាក្នុងការជំរុញស្មារតីសហគ្រិនក្រុមហ៊ុន ព្រូដិនសល ក៏បានបើកកម្មវិធីប្រកួតប្រជែង Prudential Young Trailblazer ដោយផ្តល់ជូននិស្សិតសាកលវិទ្យាល័យនៅកម្ពុជាឲ្យទទួលបាននូវមូលនិធិសម្រាប់គំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ។ ជាងនេះទៅទៀត ការវិនិយោគចំនួន 5 លានដុល្លារអាមេរិក របស់ក្រុមហ៊ុនព្រូដិនសលនៅក្នុង the​ ​Techo International Airport Guaranteed Bond  បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍប្រទេសកម្ពុជា។ 

ក្រុមហ៊ុន ព្រូដិនសល បានបង្កើតយុទ្ធសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនរួមមានប្រព័ន្ធឌីជីថល omni-channel  និងយុទ្ធសាស្ត្រឌីជីថលដែលផ្តោតសំខាន់លើភាពងាយស្រួលអតិថិជន ប្រកបដោយភាពជឿជាក់ និងឧត្តមភាពរបស់ក្រុមហ៊ុន។ ព្រូដិនសល គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រីកវិសាលភាពនៃសេវាធានារ៉ាប់រងរបស់យើងនៅក្នុងទីផ្សារ ដែលព្រូដិនសលមានចំណែកទីផ្សារ 65% នៃប័ណ្ណសន្យាសរុប នៅក្នុងត្រីមាសទី 1 នៃឆ្នាំ2023។ 

ស្របពេលដែល ព្រូដិនសល កំពុងប្រារព្ធខួបលើកទី 10នៅប្រទេសកម្ពុជា និង 175ឆ្នាំនៃប្រវត្តិសាស្រ្តទូទាំងពិភពលោក ក្រុមហ៊ុន នឹងបន្តអនុវត្ត និងជំរុញយុទ្ធសាស្រ្តអាជីវកម្មទាំងនេះក្នុងឆ្នាំ 2023។ លោក Sanjay Chakrabarty ក៏បានគូសបញ្ជាក់ថា «យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត ការការពារសុខភាព និងលើកស្ទួយបរិយាប័ន្នហិរញ្ញវត្ថុកាន់តែប្រសើរតាមរយៈ បណ្តាញចែកចាយដែលមានភាពងាយស្រួលនិងឆាប់រហ័ស ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថលដ៏សម្បូរបែប។