ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ព្រូដិនសល ដាក់ដំណើរការផលិតផលធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ចរាចរណ៍តាមប្រព័ន្ធឌីជីថលដំបូងគេនៅកម្ពុជា

ធានារ៉ាប់រងនៅក្នុងដៃអ្នក - ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ មានភាពសាមញ្ញ តម្លៃសមរម្យ និងងាយស្រួល ដែលអ្នកអាចទទួលបានការការពារភ្លាមៗ ឥឡូវនេះមាននៅលើកម្មវិធី Pulse by Prudential។

 

ភ្នំពេញ​ ប្រទេសកម្ពុជាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ - គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាកត្តាចម្បងមួយនៃការស្លាប់ និងរបួស នៅព្រះរាជាណាចក្រកម្ពុជា ដែលជាមធ្យមមានចំនួន ១៣.៧០០ នាក់ ទទួលរងរបួស និងមរណភាពចំនួន ៥.៤ នាក់ ជារៀងរាល់ថ្ងៃ[1]។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើការថែទាំសុខភាពនៅឆ្នាំ ២០២០ មានទំហំជាទឹកប្រាក់ដល់ទៅ ៨០០ លានដុល្លារអាមេរិក[2] សម្រាប់ករណីដែលតម្រូវឱ្យមានការស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រផ្សេងៗ ដែលនេះជាចំណាយដែលប្រជាជនជាច្រើនត្រូវចំណាយដោយខ្លួនឯង។

 

ដើម្បីជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រោះថ្នាក់ដែលមិននឹកស្មានដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជាបានដាក់ដំណើរការនូវផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ដែលជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនតាមប្រព័ន្ធឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

 

ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្តល់អត្ថប្រយោជន៍សម្រាប់ហេតុការណ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម៖

១. ករណីបាក់ឆ្អឹង

២. ករណីបាត់បង់ដៃ/ជើងម្ខាង

៣. អត្ថប្រយោជន៍ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍

៤. ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចរាចរណ៍

 

អតិថិជនអាចទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ នៅលើកម្មវិធីសុខភាព Pulse by Prudential (Pulse) ក្នុងតម្លៃចាប់ពី ៧,២៥ ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយអតិថិជនអាចធ្វើការជ្រើសរើសកញ្ចប់ផលិតផលដែលសមស្របនឹងតម្រូវការរបស់ពួកគេ ដែលមានរហូតដល់ទៅ ៤ ប្រភេទកញ្ចប់។ ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្ដល់ភាពងាយស្រួលក្នុងការទិញ ព្រោះអតិថិជនអាចដំណើរការទិញផលិតផលនេះ នៅលើតែកម្មវិធីសុខភាព Pulse ដោយវិធីងាយៗ និង ចំណាយពេលខ្លី។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានចេញជូនភ្លាមៗ ហើយអតិថិជនអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតផ្សេងៗ ក៏ដូចជាការទាមទារសំណងបានគ្រប់ពេលវេលា ២៤/៧ តាមរយៈកម្មវិធី Pulse ដោយងាយស្រួលនៅផ្ទះរបស់ពួកគេ។

 

“បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាព និងការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់។ យើងបានធានាថាផលិតផលធានារ៉ាប់រងនេះ មានភាពងាយស្រួលក្នុងការស្វែងយល់ ការទិញ ការគ្រប់គ្រង និងការទាមទារសំណងដែលអាចធ្វើបានគ្រប់ពេលវេលា ២៤/៧ ប្រកបដោយសុវត្ថិភាព។ យើងពិតជាមានសេចក្តីរំភើបដែលអាចដាក់ដំណើរការនូវការផ្ដល់ជូននេះជាលើកដំបូង។” នេះបើតាមការបញ្ជាក់របស់លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា។

 

Pulse គឺជាកម្មវិធីសុខភាពបែបឌីជីថលដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូននូវការគ្រប់គ្រងសុខភាពជារួមដល់អ្នកប្រើប្រាស់។ អ្នកអាចទាញយកកម្មវិធី Pulse ដោយឥតគិតថ្លៃទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Pulse ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីខែតុលាឆ្នាំ ២០២០ ហើយមានអ្នកទាញយកជាង ១ លានដង។

 

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ សូមចូលទៅកាន់   https://www.prudential.com.kh/


កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ

 

 

 

 

 

 

 

 

អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

 

ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយផ្តោតលើតំបន់អាស៊ី និងអាហ្វ្រិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពមានតម្លៃសមរម្យ និងការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។ ព្រូដិនសល ជួយប្រជាជនក្នុងការការពារ និងបង្កើនទ្រព្យសម្បត្តិ និងជម្រុញការសន្សំសម្រាប់គោលដៅរបស់ពួកគេ។ អាជីវកម្មរបស់យើងមានអតិថិជនជាង ១៧ លាននាក់ នៅអាស៊ីនិងអាហ្វ្រិក ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។

*ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអ៊ីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

 

អំពី Pulse by Prudential

Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ  ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្កា​រ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។

 

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។

ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់មក Pulse មានអ្នកទាញយកមកប្រើប្រាស់ច្រើនជា ៣០ លានដង* ហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។

  

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com

 *គិតត្រឹមខែសីហា ឆ្នាំ២០២១

 

[1] https://data.worldbank.org/indicator/SH.XPD.CHEX.GD.ZS?locations=KH – Healthcare expenditure is 6% of $25.3B or $1.5B. 57% of these are out of pockets expenses or 0.8B

[2] https://data.worldbank.org/indicator/SH.XPD.CHEX.GD.ZS?locations=KH – Healthcare expenditure is 6% of $25.3B or $1.5B. 57% of these are out of pockets expenses or 0.8B