ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលស្គាល់ជាផ្លូវការជាលើកទីពីរ នូវ “ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់ឆ្នាំ ២០២៦ និង ២០២៧ បន្ថែមពីលើការទទួលស្គាល់ជាផ្លូវការលើកទីមួយដែលមានស្រាប់ សម្រាប់ឆ្នាំ ២០២៤ និង ២០២៥។
សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះឧត្តមភាព សុចរិតភាព ក្នុងការអនុវត្តន៍គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ពន្ធដារ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ការទទួលស្គាល់នេះក៏ជាភស្តុតាងគូសបញ្ជាក់អំពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ព្រូដិនសល ក្នុងនាមជាអាជីវកម្មដែលប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវ ស្របតាមសសរស្តម្ភទី៣ នៃយុទ្ធសាស្ត្រនិរន្តរភាព (អាជីវកម្មប្រកបដោយនិរន្តរភាព) និងសសរស្តម្ភទី៥ នៃយុទ្ធសាស្ត្រហិរញ្ញវត្ថុ (របាយការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ) ដែលផ្តួចផ្តើមដោយកម្មវិធីហិរញ្ញវត្ថុសម្រាប់អនាគត (FFP) ។
ការទទួលស្គាល់ជាផ្លូវការជាលើកទីពីរនេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីយុទ្ធសាស្ត្រដ៏សកម្មរបស់ក្រុមហ៊ុន ក្នុងការអនុលោមតាមបទប្បញ្ញត្តិពន្ធដារនាៗយ៉ាងត្រឹមត្រូវ ការធានានូវតម្លាភាព និងការជំរុញការជឿទុកចិត្តពីភាគីពាក់ព័ន្ធ ដោយរួមចំណែកជាផ្នែកមួយក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ របស់ប្រទេសកម្ពុជា។