ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

បង្កើនរយៈពេលអនុគ្រោះ

 

 

សូមគោរពជូន អតិថិជនទាំងអស់! អតិថិជនជា​ច្រើន​បាន​ប្រាប់មកកាន់​យើងខ្ញុំ​ថា វិបត្តិ COVID-19 បានផ្តល់ផលប៉ះពាល់ដល់ផ្នែក​ហិរញ្ញវត្ថុ​របស់​លោកអ្នក។ ដូច្នេះ ដើម្បីជាជំនួយទៅកាន់អតិថិជនទាំងអស់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ចាប់ពីថ្ងៃនេះតទៅ យើងខ្ញុំនឹងបង្កើនរយៈពេលអនុគ្រោះ ដែលអនុញ្ញាតឲ្យលោកអ្នកមានពេលបន្ថែមក្នុងការមិនចាំបាច់ទូទាត់បុព្វលាភធានារ៉ាប់រងមកកាន់ក្រុមហ៊ុនពី 30 ថ្ងៃទៅ 60 ថ្ងៃ ដោយពុំមានការប៉ះពាល់ដល់អត្ថប្រយោជន៍ធានារ៉ាប់រងរបស់លោកអ្នកនោះឡើយ។   

នេះមានន័យថា បន្ទាប់ពីកាលបរិច្ឆេទដល់កាលកំណត់បង់បុព្វលាភធានារ៉ាប់រង អតិថិជនដែលបានជាវផលិតផលធានារ៉ាប់រងក្នុងចំណោមផលិតផលធានារ៉ាប់រងដែលមានសុពលភាពអនុវត្តសម្រាប់ការផ្តល់ជូននេះ ត្រូវបានអនុញ្ញាតឱ្យមានរយៈពេល 60 ថ្ងៃ (ដែលកាលពីមុនមានត្រឹមតែ 30 ថ្ងៃប៉ុណ្ណោះ) ដើម្បីទូទាត់នូវបុព្វលាភធានារ៉ាប់រងមកាន់ក្រុមហ៊ុន។ ក្នុងអំឡុងពេលនេះ អតិថិជនក៏នៅតែអាចទទួលបានការការពារពេញលេញក្រោមបណ្ណសន្យារ៉ាប់រងរបស់ខ្លួនដដែល។ 

ផលិតផលធានារ៉ាប់រងដែលមានសុពលភាពអនុវត្តសម្រាប់ការផ្តល់ជូននេះ​ រួមមានផលិតផល PRUអនាគតកូនខ្ញុំ, PRUទ្រព្យខ្ញុំ, SafeLife, edusave, PRU MyFamily, easylife, កម្ចីមានសុវត្ថិភាព និងផលិតផលធានារ៉ាប់រងបន្ថែមដែលបានជាវភ្ជាប់ជាមួយនឹងផលិតផលធានារ៉ាប់រងខាងលើនេះ។ 

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ ​023 964 222  ឬ 1800-212223 (ឥតគិតថ្លៃ)។