សេវាផ្នែកបណ្ណសន្យារ៉ាប់រង | Prudential Cambodia

សេវាផ្នែកបណ្ណសន្យារ៉ាប់រង

បណ្ណសន្យារ៉ាប់រងអាយុជីវិតជាដំណោះស្រាយការការពារហិរញ្ញវត្ថុដ៏យូរអង្វែងមួយ ដែលតម្រូវឲ្យអ្នកបង់បុព្វលាភធានារ៉ាប់រងទាន់ពេលវេលា ដើម្បីធានានូវអត្ថប្រយោជន៍ទាំងអស់ដែលនឹងត្រូវផ្តល់ដល់អ្នក និងក្រុមគ្រួសារ។ ការមិនបង់បុព្វលាភធានារ៉ាប់រងអាចបណ្តាលឲ្យបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់អ្នកអស់សុពលភាពជាបណ្តោះអាសន្ន ហើយអ្នកអាចនឹងបាត់បង់អត្ថប្រយោជន៍ធានារ៉ាប់រងទាំងអស់។ ការស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រង គឺជាវិធីដ៏ល្អបំផុតដើម្បីឲ្យបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់អ្នកមានសុពលភាពឡើងវិញ។ ការទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតថ្មី ដើម្បីជំនួសបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលអស់សុពលភាពជាបណ្តោះអាសន្ន គឺមិនត្រូវបានលើកទឹកចិត្តនោះឡើយ និងមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកនោះទេ ព្រោះទី១៖ អ្នកនឹងត្រូវបានវាយតម្លៃហានិភ័យឡើងវិញ ហើយបណ្ណសន្យារ៉ាប់រងអាយុជីវិតថ្មីរបស់អ្នកអាចនឹងផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងតិចជាងមុន សម្រាប់ការបង់បុព្វលាភធានារ៉ាប់រងតម្លៃដដែល ឬអាចនឹងតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងតម្លៃខ្ពស់ជាងមុន សម្រាប់អត្ថប្រយោជន៍ធានារ៉ាប់រងដដែល និងទី២៖ អ្នកប្រហែលជាមិនអាចជាវផលិតផលធានារ៉ាប់រងអាយុជីវិតដូចគ្នានេះទេ ប្រសិនបើការចែកចាយផលិតផលនេះត្រូវបានផ្អាក។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខ 1800-212223 (ឥតគិតថ្លៃ) ឬ 023 964 222 ។

របៀបដាក់សំណើសុំផ្លាស់ប្តូរ

 • សូមមកទទួលបែបបទសំណើសុំផ្លាស់ប្តូរពីទីប្រឹក្សាហិរញ្ញវត្ថុ(FC) របស់អ្នកនៅតាមសាខា ធនាគារ អេស៊ីលីដា ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LC) របស់អ្នក ឫមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

 • សូមពិនិត្យឲ្យបានច្បាស់នូវរាល់ព័ត៌មានដែលបានបំពេញ ហើយហត្ថលេខារបស់អ្នកត្រូវសមស្របដូចនឹងពាក្យស្នើសុំ ឬសំណើសុំប្តូរគំរូហត្ថលេខាចុងក្រោយ។

សូមភ្ជាប់ជាមួយឯកសារយោងនានា ឧទាហរណ៍លិខិតបញ្ជាក់អត្តសញ្ញាណ និងលិខិតពិនិត្យសុខភាពចុងក្រោយបំផុត។ សូមទាក់ទងទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុ(FC) ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LC) របស់លោកអ្នកសម្រាប់ឯកសារយោងនានាដែលចាំបាច់ចំពោះការដាក់ពាក្យស្នើសុំ។

 • សូមផ្ញើបែបបទស្នើសុំពេញលេញ និងឯកសារយោងមកកាន់យើងខ្ញុំតាមរយៈទីប្រឹក្សាហិរញ្ញវត្ថុ(FC) ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LC) ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

 • សូមទូទាត់បុព្វលាភរ៉ាប់រងដែលចំាបាច់ (ប្រសិនបើមាន) តាមរយៈ៖
  • សេវាបញ្ជាអចិន្ត្រៃយ៍នៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង*
  • ការផ្ទេរទឹកប្រាក់នៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង*
  • ការទូទាត់ជាសាច់ប្រាក់នៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង*​ ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា
  • ឬការទូទាត់ជាមូលប្បទានបត្រនៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង* ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​។

សូមមេត្តាកំណត់ចំណាំលេខបណ្ណសន្យារ៉ាប់រង និងសូមសួររកបង្កាន់ដៃបង់ប្រាក់នៅពេលលោកអ្នកធ្វើការទូទាត់បុព្វលាភធានារ៉ាប់រង។

* ចំណាំ៖ ធនាគារផ្សេងដែលលោកអ្នកអាចទូទាត់បុព្វលាភរ៉ាប់រងរួមមាន៖ ធនាគារ កាណាឌីយ៉ា  ធនាគារ កម្ពុជាសាធារណៈ ធនាគារ ANZ Royal និង ធនាគារ ស្ថាបនា

ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីបណ្ណសន្យារ៉ាប់រង

លោកអ្នកអាចស្វែងរកព័ត៌មានអំពីបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកតាមរយៈ

1. ទីប្រឹក្សាហិរញ្ញវត្ថុ(FC) ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LC)

2. ផ្នែកទំនាក់ទំនងអតិថិជន: +855(0) 23 964 222/1800​ 21 22 23

3. អុីម៉ែល  ឬ pcla.alteration@prudential.com.kh

ទាញយកពាក្យស្នើសុំ

សំណើសុំបោះបង់ពាក្យស្នើសុំ/ បណ្ណសន្យារ៉ាប់រង ទាញយក
បែបបទប្រកាសសុខភាព ទាញយក
លិខិតជូនដំណឹងពីការបាត់ច្បាប់ដើមនៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ទាញយក
សំណើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់ ទាញយក
សំណើសុំបោះបង់ប័ណ្ណសន្យារ៉ាប់រង ទាញយក
សំណើសុំប្តូរគំរូហត្ថលេខា ទាញយក
សំណើសុំផ្លាស់ប្តូរនៃការទូទាត់បុព្វលាភរ៉ាប់រង និងការលុបចោលគម្រោងបន្ថែម ទាញយក
សំណើសុំផ្លាស់ប្តូរវិធីទូទាត់បុព្វលាភរ៉ាប់រង ទាញយក
សំណើសុំព័ត៌មានអតិថិជន ទាញយក
សំណើសុំព័ត៌មានអ្នកទទួលផលធានារ៉ាប់រង ទាញយក
ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ទាញយក
ព័ត៌មានអំពីការស្នាក់នៅ និងការធ្វើដំណើរទៅក្រៅប្រទេស ទាញយក
សំណើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង ទាញយក

 

Back to Top