ភាសាខ្មែរ
សូមជ្រើសរើសភាសា
បណ្ដុំសារព័ត៌មាន

ក្រុមហ៊ុន ព្រូដិនសល សហការជាមួយក្រុមតារាចម្រៀងកូរ៉េ SuperM ដើម្បីចាប់ផ្ដើម យុទ្ធនាការ
"We DO Well Together"

យុទ្ធនាការថ្មីនេះផ្ដោតលើសុខភាព និងសុខុមាលភាព


រូបភាព៖ យុទ្ធនាការ «We DO Well Together»៖ ក្រុមហ៊ុន ព្រូដិនសល និង ក្រុមចម្រៀង SuperM ផ្តោតលើការយកចិត្តទុកដាក់លើសុខភាព និង សុខុមាលភាព

ទីក្រុងហុងកុង ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១ - ក្រុមហ៊ុន ព្រូដិនសលអាស៊ី (ព្រូដិនសល) កំពុងសហការជាមួយក្រុមតារាចម្រៀងកូរ៉េ (K-pop) ដែលជាក្រុមចម្រៀងដ៏ល្បីឈ្មោះមួយ គឺក្រុម SuperM ដើម្បីផ្ដើមយុទ្ធនាការថ្មី «We DO Well Together» ដើម្បីលើកទឹកចិត្តប្រជាជនក្នុងតំបន់អាស៊ី ឲ្យទទួលបានការរស់នៅដែលមានសុខភាពល្អ និង ប្រកបដោយភាពសប្បាយរីករាយ។ 

ក្រុមហ៊ុន ព្រូដិនសល ពិតជាមានមោទនភាពណាស់ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងតំបន់ដំបូងគេបង្អស់ ដែលបានប្រកាសភាពជាដៃគូជាមួយកំពូលក្រុមតារាចម្រៀងកូរ៉េ SuperM ដែលជាក្រុមមានប្រជាប្រិយភាពខ្ពស់បំផុត។ ក្រុមចម្រៀង SuperM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយផលិតកម្ម  SM Entertainment និងផលិតកម្ម Capitol Music Group ដែលមានសមាជិកទាំងអស់ចំនួន ៧ នាក់ មកពីក្រុមចម្រៀងកំពូលៗ និងទទួលបានការស្រលាញ់ពីអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក។ ភាពវិជ្ជមាន និងភាពស្វាហាប់របស់ពួកគេក្នុងវិស័យតន្រ្តី និងការសម្តែង ពិតជាស្របគ្នាជាមួយស្មារតីនៃយុទ្ធនាការ "We DO" របស់ក្រុមហ៊ុន ព្រូដិនសល ដែលនឹងក្លាយជាការជម្រុញទឹកចិត្ត និងផ្ដល់ភាពសុទិដ្ឋិនិយម ចំពោះមនុស្សក្នុងជំនាន់បច្ចុប្បន្ន។

លោក Nic Nicandrou នាយកប្រតិបត្តិ ក្រុមហ៊ុន ព្រូដិនសលអាស៊ី មានប្រសាសន៍ថា ៖ «ក្រុមហ៊ុន ព្រូដិនសល និងក្រុមចម្រៀង SuperM ចែករំលែកគោលដៅរួមមួយ ដោយយើងចង់លើកកម្ពស់សារៈសំខាន់នៃការរស់នៅប្រកបដោយផាសុខភាព និងមានសុខភាពល្អ ជាពិសេសក្នុងអំឡុងពេលនេះ។
តាមរយៈការសហការនេះ យើងចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យទទួលបានសុខភាពល្អ តាមរយៈមធ្យោបាយដែលផ្ដល់ភាពវិជ្ជមាន សកម្មភាពរស់រវើក និងភាពសប្បាយរីករាយផងដែរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលផ្ដោតលើការជួយមនុស្សគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ ក្រុមហ៊ុន ព្រូដិនសល បានជួយអតិថិជនរាប់លាននាក់ នៅក្នុងតំបន់អាស៊ី ដោយផ្ដល់ការការពារផ្នែកសុខភាព និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីពួកគេអាចសម្រេចគោលដៅជីវិតរបស់ពួកគេបាន។

លោក Nicandrou បានបន្ថែមទៀតថា ៖ «ក្រុមហ៊ុន ព្រូដិនសល ធ្វើប្រតិ្តបតិ្តការលើសពីការផ្តល់ការការពារ ដោយមានផ្ដល់សេវាសុខភាព និងសុខុមាលភាពជាច្រើនផ្នែក ដើម្បីជួយប្រជាជនយើងក្នុងការការពារ និងពន្យារការកើតឡើងនៃជំងឺនានា។ យើងបានជួយប្រជាជនតាមរយៈកម្មវិធីលើទូរស័ព្ទដៃ Pulse by Prudential ដោយផ្ដល់សេវាកម្ម និងដំណោះស្រាយល្អៗបំផុត ដើម្បីជួយប្រជាជនរស់នៅប្រកបដោយផាសុខភាព និងអាយុវែង។ យុទ្ធនាការចុងក្រោយបំផុតមួយនេះផ្ដោតលើសុខភាព និងសុខុមាលភាព ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការដាក់អតិថិជនជាបេះដូងនៃអាជីវកម្មរបស់យើង។»

ក្រុម SuperM បានឲ្យដឹងថា៖ «ដោយពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមនានា បង្កឡើងដោយជំងឺរាតត្បាតជាសកល ដូចនេះមហិច្ឆិតារបស់យើងគឺការចែករំលែកថាមពលវិជ្ជមាន និងជួយមនុស្សឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេទទួលបានមិនត្រឹមតែសុខភាពល្អផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខុមាលភាពផ្លូវចិត្តផងដែរ។ យើងចែករំលែកបេសកកម្មរួមជាមួយក្រុមហ៊ុន ព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន និងជំរុញសុទិដ្ឋិនិយម នៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈយុទ្ធនាការ «We DO Well Together» យើងសូមអំពាវនាវឱ្យមនុស្សគ្រប់គ្នាចូលរួមចែករំលែកថាមពល និងស្មារតីជាមួយយុទ្ធនាការ «We DO» ដើម្បីសម្រេចគោលដៅជីវិតរបស់យើងជាមួយគ្នា។

ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន ព្រូដិនសល និងក្រុម SuperM នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឲ្យចាប់ផ្ដើមរស់នៅប្រកបដោយផាសុខភាព និងទទួលបានសុខភាពកាន់តែល្អប្រសើរ។ ក្រុមហ៊ុន   ព្រូដិនសល នឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតស្ដីពីសកម្មភាពទាំងអស់នោះ ក្នុងប៉ុន្មានខែខាងមុខនេះ។

សូមទស្សនាវីដេអូ ក្រុមចម្រៀង SuperM នៅទីនេះ 

ចប់ ៕ 

អំពីក្រុមតារាចម្រៀង SuperM 

ក្រុមចម្រៀង SuperM ត្រូវបានគេស្គាល់ថាជាក្រុម «Avengers of K-pop» ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយផលិតកម្ម SM Entertainment និងផលិតកម្ម Capitol Music Group។ ក្រុមចម្រៀងនេះមានសមាជិកចំនួន ៧ នាក់ មកពីក្រុមចម្រៀងបុរសនៃផលិតកម្ម SM Entertainment រួមមាន៖ លោក Taemin មកពីក្រុម Shinee លោក Baekhyun និង លោក Kai មកពីក្រុម Exo លោក Taeyong និង លោក Mark មកពីក្រុម NCT 127 និង លោក Ten និង លោក Lucas មកពីក្រុម WayV។ ក្រុមចម្រៀងនេះទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការប្រគុំតន្ត្រីសកលលើកដំបូងរបស់ពួកគេ ដោយទទួលបានចំណាត់ថ្នាក់ក្នុងចំណោមកម្មវិធី Billboard 200 ។