ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ព្រូដិនសលកម្ពុជា ចាប់ដៃគូជាមួយ ក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូកឃើរ

ដើម្បីជួយប្រជាពលរដ្ឋខ្មែរកាន់តែច្រើននាក់ ក្នុងការការពារសុខភាព និងហិរញ្ញវត្ថុ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា និងក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូកឃើរ​​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៅថ្ងៃនេះ ដើម្បីជួយផ្ដល់ការការពារ និងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋខ្មែរឱ្យបានកាន់តែច្រើនបន្ថែមទៀត។ 

ក្រោមកិច្ចព្រមព្រៀងនេះ ប្រជាពលរដ្ឋខ្មែរអាចទិញផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈបណ្តាញសាខា និងភ្នាក់ងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូកឃើរ 

លោក ហ៊ង វុទ្ធី នាយកផ្នែកទីផ្សារ និងភាពជាដៃគូ របស់​ក្រុមហ៊ុនព្រូដិនសល​កម្ពុជា បានមានប្រសាសន៍ថា៖ «ការជួយប្រជាពលរដ្ឋខ្មែរក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយសុវត្ថិភាព គឺជាកត្តាស្នូលនៃបេសកកម្ម និងជាជោគជ័យរបស់បុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជាយើងទាំងអស់គ្នា។  យើងមានសេចក្តីសោមនស្ស ដែលបានចាប់ដៃគូជាមួយស្ថាប័នដ៏ល្បីឈ្មោះ ដូចជាក្រុមហ៊ុន អិមជីអេ។ ការចាប់ដៃគូនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្ដល់ការការពារសុខភាព និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែមានភាពងាយស្រួល។»

លោក មាស សុផាត អគ្គនាយកក្រុមហ៊ុន អិមជីអេ អេស៊ា បានមានប្រសាសន៍ថា៖ «ភាពនាំមុខគេរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងយុទ្ធសាស្រ្តល្អៗក្នុងការអភិវឌ្ឍផលិតផលធានារ៉ាប់រង ដែលសាកសមនឹងទីផ្សារសម្រាប់ចែកជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ គឺជាកត្តាជំរុញដ៏សំខាន់មួយ ដែលផ្ដល់ការរីកចម្រើនកាន់តែខ្លាំងដល់ទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៧​ ឆ្នាំកន្លងមកនេះ។ យើងពិតជារីករាយក្នុងការដាក់បញ្ចូលផលិតផលធានារ៉ាប់រងអាយុជីវិតល្អបំផុតរបស់ ក្រុមហ៊ុន​ព្រូដិនសលកម្ពុជា ទៅក្នុងកញ្ចប់ផលិតផលជាច្រើនប្រភេទរបស់យើង រាប់ចាប់ពីការធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យ និងដំណោះស្រាយអត្ថប្រយោជន៍បុគ្គលិកដែលយើងកំពុងបានផ្ដល់ទៅអតិថិជន របស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានផ្តើមប្រតិបត្តិការ កាលពីខែមករា ឆ្នាំ ២០១៣។ ក្រុមហ៊ុនជួយការពារ និងធានាអនាគតហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ដល់ជូនពួកគេនូវដំណោះស្រាយធានារ៉ាប់រងអាយុ ជីវិតក៏ដូចជារៀបចំសិក្ខាសាលាធានារ៉ាប់រង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសាធារ ណជនផងដែរ។ 

ក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូកឃើរ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង អិមជីអេ គ្រុប នៅប្រទេសអូស្រ្តាលី  និងវិនិយោគិនក្នុងស្រុក។ ដោយបង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូកឃើរ គឺជាក្រុមហ៊ុនជើងសាធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនផ្តល់សេវាកម្មជូន អតិថិជន  គ្រប់អាជីវកម្ម និងផ្នែកហិរញ្ញវត្ថុគ្រប់ប្រភេទផងដែរ។