ជំហានទី១៖
បំពេញទម្រង់បែបបទទាមទារសំណង
ដាក់ស្នើការទាមទាររបស់អ្នកតាមអនឡាញក្នុង 1 ជំហានសាមញ្ញ
ជំហានទី១៖
បំពេញទម្រង់បែបបទទាមទារសំណង
សូមអនុវត្តតាមជំហានងាយៗខាងក្រោម ដើម្បីបញ្ជូនសំណើរនៃការទាមទារសំណងរបស់អ្នក។
ជាដំបូង សូមទាញយកទម្រង់បែបបទដែលអ្នកត្រូវការសម្រាប់ដំណើរការទាមទារសំណងរបស់អ្នកនៅក្នុងផ្នែកសំណួរចម្លើយខាងក្រោមនេះ។
សូមធ្វើការបំពេញទម្រង់បែបបទ និងភ្ជាប់ជាមួយឯកសារយោងដែលចាំបាច់ទាំងអស់។
សូមធ្វើការស្កែនទម្រង់បែបបទរបស់អ្នកទាំងអស់ រួចធើ្វការផ្ញើមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល pcla.claims@prudential.com.kh ។
ភ្នាក់ងារលក់របស់អ្នកអាចជួយក្នុងការដាក់ពាក្យសុំរបស់អ្នក និងគ្រប់គ្រងដំណើរការនេះ ដូច្នេះអ្នកមិនចាំបាច់តាមដានខ្លួនឯងទេ។
ជំហានទី១៖
ផ្ញើឯកសារទាមទារ និងឯកសារពាក់ព័ន្ធទៅភ្នាក់ងារលក់របស់អ្នក ហើយពួកគេនឹងគ្រប់គ្រងការទាមទារសម្រាប់អ្នក។
បញ្ជីឯកសារបន្ថែមសម្រាប់ការដាក់ពាក្យទាមទារសំណង
ប្រភេទនៃការទាមទារសំណង | ឯកសារដែលអ្នកត្រូវការ |
ករណីជំងឺធ្ងន់ធ្ងរ | កម្រិតដំបូង
|
ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ | ពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យ
|
មរណភាព | មរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ
|
ឯកសារបន្ថែម | អ្នកទាមទារសំណងដែលជាអាណាព្យាបាលស្របច្បាប់របស់អ្នកទទួលផលបណ្ណសន្យារ៉ាប់រងដែលជាអនីតិជន តម្រូវឲ្យមានឯកសារបន្ថែមដូចខាងក្រោម៖
|
សំរាប់ការទាមទារសំណងគ្រប់ប្រភេទ៖
* ក្រុមហ៊ុនទទួលខុសត្រូវក្នុងការវាយតម្លៃលើការទាមទារសំណងក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទចុះបញ្ជីការទាមទារសំណង និងគិតចាប់ពីពេលដែលក្រុមហ៊ុនទទួលបានគ្រប់ទម្រង់ និងឯកសារភស្តុតាងដែលចាំបាច់ក្នុងការទូទាត់សំណងទាំងអស់។
បន្ទាប់ពីក្រុមហ៊ុនទទួលបានសំណើសុំទាមទារសំណង ឬឯកសារផ្សេងទៀត ក្រុមហ៊ុននឹងឆ្លើយតបទៅអ្នកវិញក្នុងរយៈពេល 3 ថ្ងៃធ្វើការចំពោះឯកសារណាមួយដែលមិនទាន់បានបំពេញត្រឹមត្រូវ។
ការសម្រេចចិត្តការទាមទារសំណងនឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 15 ថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនទទួលបានឯកសារ និងព័ត៌មានដែលត្រូវការពេញលេញ។
ការទូទាត់សំណងនឹងត្រូវធ្វើឡើងដោយជោគជ័យក្នុងរយៈពេល 3 ថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃដែលអតិថិជនទទួលស្គាល់ការសម្រេចចិត្តទាមទារសំណងពីក្រុមហ៊ុន។
ក្រុមការងារសម្រាប់ដំណើរការទាមទារសំណង
សូមផ្ញើអ៊ីម៉ែលមកកាន់ pcla.claims@prudential.com.kh
ទាក់ទងយើងខ្ញុំតាមរយៈលេខ ០៩៥ ៩៦៤ ២២២
ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:៣០ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក)