សូមអនុវត្តតាមជំហានខាងក្រោម ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ៖
- អ្នកចូលរួមត្រូវស្កេន QR Code ឬចុចលើតំណភ្ជាប់ (“Link”) ដើម្បីចុះឈ្មោះ និងភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។
- អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់រួចរាល់ចំនួន ១ (មួយ) នឹងទទួលបានឱកាសឈ្នះរង្វាន់ចំនួន ១ (មួយ) ដង។
- អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់រួចរាល់ចំនួន ២ (ពីរ) នឹងទទួលបានឱកាសឈ្នះរង្វាន់ចំនួន ២ (ពីរ) ដង។
- នៅរៀងរាល់ចុងខែនីមួយៗ យើងនឹងប្រកាសរង្វាន់ចំនួន ១១ រង្វាន់។
- អ្នកឈ្នះនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងដោយចៃដន្យ និងផ្សាយផ្ទាល់ (“Live lucky draw”)។
- អ្នកដែលបានឈ្នះក្នុងការផ្សងសំណាងប្រចាំខែ មិនមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតនៅខែបន្តបន្ទាប់ទៀតឡើយ
- ផ្តល់ជូនសម្រាប់តែអតិថិជនដែលបានចូលរួម និងភ្ជាប់បណ្ណសន្យារ៉ាប់រងជាមួយ (“Telegram Bot”) ក្នុងអំឡុងពេលយុទ្ធនាការនេះប៉ុណ្ណោះ។