កញ្ចប់ផលិតផល PRUអ្នកការពារ និងPRUការពារប្រចាំថ្ងៃ ជាអ្នកការពារអ្នកក្នុងការចេញថ្លៃចំណាយនៅមន្ទីពេទ្យប្រចាំថ្ងៃដែលបណ្តាលមកពីជម្ងឺ ឬរបួស និងអត្ថប្រយោជន៍ក្នុងករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ ក្នុងរយៈពេល១ឆ្នាំ
សូមកុំឱ្យការទូទាត់ចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមិនបានរំពឹងទុកក្លាយជាបន្ទុករបស់អ្នក។ PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ ជួយអ្នករៀបចំផែនការសម្រាប់ការចំណាយទាំងនេះ តម្លៃចាប់ពី ៩.៩០ ដុល្លារអាមេរិក/ឆ្នាំ។
តម្លៃចាប់ពី ៩.៩០ ដុល្លារអាមេរិកក្នុង១ឆ្នាំ និងមាន ៤ កញ្ចប់សម្រាប់ជ្រើសរើស។
បណ្ណសន្យារ៉ាប់រ៉ងនឹងត្រូវបានចេញជូនភា្លមៗនៅពេលអ្នកបំពេញព័ត៌មានដែលចាំបាច់រួចរាល់។
កញ្ចប់ធានារ៉ាប់រងនីមួយៗ ផ្តល់ការការពារទៅលើ ១) រណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ២) ករណីសម្រាកព្យាបាលប្រចាំថ្ងៃ អត្ថប្រយោជន៍បន្ថែមទ្វេដងលើករណីសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម (ICU) អត្ថប្រយោជន៍បន្ថែមបីដងលើករណីសម្រាកព្យាបាលដោយសារជំងឺមហារីក ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការស្លាប់នៃសាច់ដុំបេះដូងដោយសារការស្ទះនៃលំហូរឈាម និង ជំងឺសរសៃឈាមអាកទែរចិញ្ចឹមបេះដូង ៣) រូមជាមួយអត្ថប្រយោជន៍បន្ថែមផ្សេងទៀតទៅលើការពុលអាហារ និង ការរលាកធ្ងន់ធ្ងរ
ការស្នើសុំទាមទារសំណងមានភាពសាមញ្ញ និងងាយស្រួល
ដំណោះស្រាយសុខភាពផ្ទាល់ខ្លួនក្នុងការទូទាត់ចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ។ កញ្ចប់ធានារ៉ាប់រងដែលមានតម្លៃសមរម្យទាំង ៤ របស់យើង។
អំពីផលិតផល
PRUអ្នកការពារ ជាផលិតផលដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលផ្តល់ការការពារករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។ ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះ គឺផលិតផលធានារ៉ាប់រងបន្ថែម PRUការពារប្រចាំថ្ងៃ ដែលផ្តល់ជូននូវអត្ថប្រយោជន៍ការពារបន្ថែមទៅការចំណាយលើថ្លៃព្យាបាលក្នុងករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ការសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម (ICU) ការសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ការរលាកធ្ងន់ធ្ងរ និងការពុលអាហារ ។
អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖
ក. នីតិបុគ្គលដែលបានចុះបញ្ជីនិងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាឬ ខ. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់៦ខែដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជានិងមានអាយុចាប់ពី ១៨ ទៅ ៦០ឆ្នាំដែលប្រើប្រាស់ទូរស័ព្ទ Smartphone។
តើបណ្ណសន្យារ៉ាប់រ៉ងនេះមានរយៈពេលកំណត់ប៉ុន្មាន?
១ ឆ្នាំ
តើកញ្ចប់ធានារ៉ាប់រ៉ងទាំងបួនដែលខ្ញុំអាចទិញបានមានអ្វីខ្លះ?
PRUការពារប្រចាំថ្ងៃ កញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីគ្រោះថ្នាក់ចៃដន្យ
ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU)បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ និងការរលាកធ្ងន់ធ្ងរ។
១០.៩៩ ដុល្លារអាមេរិក (សម្រាប់បុរស ដែលមានអាយុ ៣០ ឆ្នាំ)
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ៖ ១,០០០ ដុល្លារអាមេរិក
ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ៖ ១០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ៖ ១០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារអាមេរិក (ម្តង)
PRUការពារប្រចាំថ្ងៃ កញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីការពុលអាហារ និងករណីការរលាកធ្ងន់ធ្ងរ។
៤១.៥៧ ដុល្លារអាមេរិក (សម្រាប់បុរស ដែលមានអាយុ ៣០ឆ្នាំ)
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ១,០០០ ដុល្លារអាមេរិក
ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ១០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ៖ ១០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីការពុលអាហារ ៖ ១៥ ដុល្លារអាមេរិក (រហូតដល់ ២ដង)
អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារអាមេរិក (ម្តង)
PRUការពារប្រចាំថ្ងៃ កញ្ចប់ប្រាក់
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ករណីការពុលអាហារ និងករណីការរលាកធ្ងន់ធ្ងរ។
៩៦.៨៩ ដុល្លារអាមេរិក (សម្រាប់បុរស ដែលមានអាយុ ៣០ ឆ្នាំ)
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ២,០០០ ដុល្លារអាមេរិក
ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ២០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ៖ ២០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ៖ ៤០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
PRUការពារប្រចាំថ្ងៃ កញ្ចប់មាស
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU)បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ករណីការពុលអាហារ និងករណីការរលាកធ្ងន់ធ្ងរ។
២៤០.១១ ដុល្លារអាមេរិក (សម្រាប់បុរស ដែលមានអាយុ ៣០ ឆ្នាំ)
ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ៥,០០០ ដុល្លារអាមេរិក
ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ៥០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ៖ ៥០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ៖ ១០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)
អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារអាមេរិក (ម្តង)
តើមានការវាយតម្លៃផ្នែកសុខភាព ឬ មានការពិនិត្យសុខភាព សម្រាប់ការជាវកញ្ចប់ផលិតផលធានារ៉ាប់រង PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ ដែរឬទេ?
អតិថិជនតម្រូវឱ្យធ្វើសេចក្តីប្រកាសអំពីសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រងបែបសាមញ្ញសម្រាប់ការទិញបណ្ណសន្យារ៉ាប់រងនេះ។
ក. ប្រសិនបើកញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីគ្រោះថ្នាក់ចៃដន្យត្រូវបានជ្រើសរើស អ្នកត្រូវបានធានារ៉ាប់រងតម្រូវឱ្យធ្វើសេចក្តីប្រកាសចំនួនមួយ។
ខ. ប្រសិនបើកញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ ឬ PRUការពារប្រចាំថ្ងៃ កញ្ចប់ប្រាក់ ឬ PRUការពារប្រចាំថ្ងៃ កញ្ចប់មាស ត្រូវបានជ្រើសរើស អ្នកត្រូវបានធានារ៉ាប់រងតម្រូវឱ្យធ្វើសេចក្តីប្រកាសចំនួនបី និងឆ្លើយសំណួរទាក់ទងនឹងកម្ពស់និងទំងន់។
បណ្ណសន្យារ៉ាប់រងនឹងត្រូវចេញភ្លាមៗដោយក្រុមហ៊ុន ក្រោយពីអតិថិជនបានបំពេញព័ត៌មានដែលចាំបាច់ និងសេចក្តីប្រកាសរួចរាល់។
អ្នកអាចជាវកញ្ចប់ផលិតផលធានារ៉ាប់រង PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដោយអនុវត្តជំហានងាយៗទាំងនេះបន្ទាប់ពីទាញយកនិងចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់អ្នក
តើខ្ញុំត្រូវដាក់សំណើទាមទារសំណងយ៉ាងដូចម្តេច?
លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈ ៖
អ៊ីម៉ែល៖ pcla.claims@prudential.com.kh លេខទូរស័ព្ទ៖ ០៩៥ ៩៦៤ ២២២
ករណីមិនធានាសំខាន់ៗសម្រាប់ PRUអ្នកការពារ តែមិនចំពោះមានដូចជា៖
ក. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ ៖
- ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត
- រោគអេដស៍ និង/ឬ ជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ
- ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន
ខ. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ ៖
- ការចូលរួមនៅក្នុងសកម្មភាពកីឡាដែលងាយមានគ្រោះថ្នាក់
- ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា
- សកម្មភាពសង្រ្គាម ឬអំពើហិង្សា
- រាល់ជម្ងឺដែលបណ្តាលមកពីការខាំ ឬទិច ដោយសត្វល្អិត រួមទាំងមូសខាំ និងដង្កូវ ឬសត្វល្អិតរាតត្បាតក្នុងរាងកាយ និងរួមទាំងករណីមិនធានាក្នុងចំណុចក។
ករណីមិនធានាសំខាន់ៗសម្រាប់ PRUការពារប្រចាំថ្ងៃ តែមិនចំពោះមានដូចជា៖
ក. ការសម្រាកព្យាបាលមុនកាលបរិច្ឆេទមានសុពលភាពនៃការធានា ស្ថានភាព ឬ ជំងឹមានពីមុនស្រាប់ ភាពមិនប្រក្រតីពីកំណើត និងជំងឺតំណពូជ
ខ. បញ្ហាការគ្មានកូនឬភាពអារ ការមានផ្ទៃពោះមិនប្រក្រតី ការព្យាបាលទាក់ទងនឹងជំងឺកាមរោគ ការព្យាបាលដោយខ្លួនឯងឬដោយសាច់ញាតិ។
គ. ជំងឺអេដស៍ និងជំងឺកាមរោគ
ឃ. ការព្យាបាលសារធាតុញៀន ការព្យាបាលជំងឺភ័យខ្លាច ឬជំងីផ្លូវចិត្ត ឬជំងីទាក់ទងនឹងផ្លូវចិត្ត ការព្យាបាលបែបបុរាណ រួមជាមួយការព្យាបាលដោយវិធីជំនួសផ្សេងទៀត និងការព្យាបាលនូវជំងឺឆ្លងរាលដាលជាសាកល
ង. ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង
ច. ការរបួសដែលមកពីក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ ថ្នាំញៀន និងការព្យាបាលដែលមិនមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត
ឆ. ការរងរបួសដែលមកពីការចូលរួមសកម្មភាពហិង្សា ឬ/និង ឧក្រិដ្ឋកម្ម
ជ. ការរងរបួសដែលមកពីការចូលរួមលេងកីឡា ឬ/និង សកម្មភាពដែលប្រឈមនឹងគ្រោះថ្នាក់
ឈ. ការរងរបួសដែលមកពីមិនមែនជាការហោះហើរបង់ប្រាក់ជាមួយក្រុមហ៊ុនអាកាសចរណ៍ទូទៅ
ញ. សង្រ្គាម ការរំលោភបំពាន បដិវត្ត ឬអំពើហិង្សានយោបាយផ្សេងៗ
ដ. ការបំលែងកាំរស្មី ឬការចម្លងរោគដោយវិទ្យុសកម្មពីថាមពលនុយក្លេអ៊ែរ ។
សូមអានឯកសារបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិតចំពោះករណីមិនធានា។
PRUហេរ៉ូ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្ដល់ជូនការសន្សំនិងការការពារខ្ពស់ក្នុងកញ្ចប់តែមួយនិងផ្ដល់ជូនអតិថិជននូវភាពបត់បែន និងការចំណេញខ្ពស់ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។
ផលិតផលដែលធានាបំណុលរបស់អ្នកនឹងមានអ្នកទូទាត់សងជំនួស ព្រោះអ្នកបានបន្សល់ទុកនូវក្តីស្រឡាញ់ដ៏ពិតប្រាកដដែលមិនអាចកាត់ថ្លៃបានជូនចំពោះក្រុមគ្រួសារ។
ចាប់ផ្តើមការសន្សំរបស់អ្នកជាមួយនឹងទឹកប្រាក់ដែលលោកអ្នកអាចជ្រើសរើសបង់តែមួយលើក ជាប្រចាំខែ ឬ ជាប្រចាំឆ្នាំដោយចាប់ផ្តើមក្នុងតម្លៃទាបបំផុតចាប់ពី $5 ក្នុងមួយខែ ឬ $30 ក្នុងមួយឆ្នាំ។
ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។