ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និង ធនាគារ ហត្ថា បានចាប់ដៃគូសហការយុទ្ធសាស្រ្ត ដើម្បីនាំមកជូននូវសេវាធានារ៉ាប់រងអាយុជីវិត និងការការពារហិរញ្ញវត្ថុ កាន់តែងាយស្រួល និងទូលំទូលាយសម្រាប់ក្រុមគ្រួសារកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវបណ្តាញប្រតិបត្តិការដ៏រឹងមាំរបស់ធនាគារ ហត្ថា និងជំនាញលើការការពារជាសកលដែលមានបទពិសោធយូរឆ្នាំរបស់ ព្រូដិនសល យើងត្រៀមខ្លួនជាស្រេចក្នុងការជួយលោកអ្នកការពារអ្វីដែលសំខាន់បំផុត និងរៀបចំផែនការអនាគតដោយក្តីជឿជាក់។