ការពារទឹកប្រាក់កម្ចីរបស់អ្នក ជាមួយនឹងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ
កម្ចីមានសុវត្ថិភាព ឃែរ+ គឺជាដំណោះស្រាយធានារ៉ាប់រងដ៏ទូលំទូលាយ ដែលផ្ដល់ការការពារលើការទូទាត់សងកម្ចីរបស់អ្នកក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយបន្ថែមការការពារលើជំងឺធ្ងន់ធ្ងរ។
ដែលអាចជួយទៅតាមតម្រូវការធានារ៉ាប់រង សម្រាប់ទូទាត់កម្ចីរបស់លោកអ្នក។
ផ្តល់ជូនសម្រាប់កម្ចីជាច្រើនប្រភេទដូចជា កម្ចីទិញផ្ទះ កម្ចីពាណិជ្ជកម្ម កម្ចីផ្ទាល់ខ្លួន និង កម្ចីទិញឡាន ជាដើម។
ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមចំនួន ៣,០០០ ដុល្លារអាមេរិក ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ។
ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប ៥០ករណី៖ ២៥% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ឬរហូតដល់ ២៥០០០ ដុល្លារ ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ដោយដកមកវិញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូងបើមាន)។
អតិថិជន ដែលអាចជាវផលិតផល កម្ចីមានសុវត្ថិភាព ឃែរ+ ប្រសិនបើលោកអ្នកបំពេញតាមលក្ខខណ្ណដូចខាងក្រោម៖
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សំដៅលើរយៈពេលនៃការការពារគម្រោងនេះ។
កម្ចីមានសុវត្ថិភាព ឃែរ+ មានរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ១ ទៅ ៦ឆ្នាំ។
បង់ប្រាក់តែមួយលើក
រយៈពេលសាកល្បង/រយៈពេលពិចារណា មានរយៈពេល 21ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ប្រសិនបើអ្នកធ្វើការសម្រេចចិត្តលុបចោលបណ្ណសន្យារ៉ាប់រងវិញ។
ក្នុងករណីដែលបណ្ណសន្យាត្រូវបានលុបចោលក្នុងអំឡុងរយៈពេលសាកល្បង/រយៈពេលពិចារណា យើងនឹងធ្វើការបង្វិលប្រាក់ជូនម្ចាស់បណ្ណសន្យាវិញនូវ (i) បុព្វលាភធានារ៉ាប់រងទាំងអស់ដែលក្រុមហ៊ុនបានទទួល ដកមកវិញនូវ (ii) ថ្លៃពិនិត្យសុខភាព (ប្រសិនបើមាន) ដកមកវិញនូវ (iii) បំណុលដែលមិនទាន់បានទូទាត់េផ្សងទៀត (ប្រសិនបើមាន)។
អត្ថប្រយោជន៍បន្ថែមករណីមរណភាព ឬ ករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារករណីគ្រោះថ្នាក់ចៃដន្យ៖
ផលិតផលធានារ៉ាប់រងដែលសម្រេចឲ្យលោកអ្នកធានាការសិក្សារបស់កូនៗ
PRUហេរ៉ូ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្ដល់ជូនការសន្សំនិងការការពារខ្ពស់ក្នុងកញ្ចប់តែមួយនិងផ្ដល់ជូនអតិថិជននូវភាពបត់បែន និងការចំណេញខ្ពស់ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។
ផលិផលធានារ៉ាប់រងអាយុជីវិតដែលធានាការការពារហិរញ្ញវត្ថុគ្រួសារលោកអ្នក។
ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។