ជំងឺធ្ងន់ធ្ងរ អាចនឹងកើតឡើងដោយឥតព្រាងទុកដែលបណ្តាលឲ្យយើងមានក្តីបារម្ភចំពោះមនុស្សជាទីស្រលាញ់ ជាពិសេសប្រសិនបើវាកើតឡើងច្រើនដង។ PRUថែទាំ គឺជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតលើជំងឺធ្ងន់ធ្ងរ ដែលអនុញ្ញត្តិឲ្យអ្នកប្រើប្រាស់ជ្រើសរើសដើម្បីជាដំណោះស្រាយលើការការពារជំងឺធ្ងន់ធ្ងរ ករណីមរណភាព និង ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍សម្រាប់អ្នកនិងគ្រួសារអ្នក។
100% នៃទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវបានទូទាត់ជូនក្នុងករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍
អត្ថប្រយោជន៍បន្ថែមទទួលបានស្មើនឹង 500% នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយដូចដែលបានកំណត់ចំនួន 5 ករណី។ បុព្វលាភធានារ៉ាប់រងនាពេលអនាគតរបស់អត្ថប្រយោជន៍ផ្សេងទៀតនឹងត្រូវបានលើកលែង ក្នុងករណីមានការទាមទារសំណងសម្រាប់អត្ថប្រយោជន៍នេះបានជោគជ័យ។
ដែលអាចជ្រើសរើសជាវបាន៖
អត្ថប្រយោជន៍បន្ថែមទទួលបានស្មើនឹង 500% នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារណាមួយដូចដែលបានកំណត់ចំនួន 10ករណី។ បុព្វលាភធានារ៉ាប់រងនាពេលអនាគតរបស់អត្ថប្រយោជន៍ផ្សេងទៀតនឹងត្រូវបានលើកលែង ក្នុងករណីមានការទាមទារសំណងសម្រាប់អត្ថប្រយោជន៍នេះបានជោគជ័យ។
អត្ថប្រយោជន៍បន្ថែមទទួលបានស្មើនឹង 100% នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកណាមួយដូចដែលបានរៀបរាប់ដូចខាងក្រោម៖ ចំពោះស្ត្រី: មហារីកសុដន់ មហារីកមាត់ស្បូន និង មហារីកស្បូន។ ចំពោះបុរស: មហារីកក្រពេញប្រូស្តាត មហារីកពងស្វាស និងមហារីកលឹង្គ។ អត្ថប្រយោជន៍នេះជាអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមលើអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ។
អត្ថប្រយោជន៍បន្ថែមទទួលបានស្មើនឹង 50% នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យរកឃើញថាមានស្ថានភាពណាមួយដូចដែលបានកំណត់ចំពោះអត្ថប្រយោជន៍ផលវិបាកនៃការមានគភ៌។
អត្ថប្រយោជន៍បន្ថែមទទួលបានស្មើនឹង 10% នៃទឹកប្រាក់ធានារ៉ាប់រងក្នុងករណីការវះកាត់ស្តារឡើងវិញដោយសារគ្រោះថ្នាក់ ឬការផ្សាំស្បែកដោយសារការរលាកធ្ងន់ធ្ងរ (សម្រាប់តែក្រុមមុខរបរ 1 និង 2 តែប៉ុណ្ណោះ)។
អត្ថប្រយោជន៍បន្ថែមទទួលបានស្មើនឹង 25% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងត្រូវឆ្លងកាត់ការព្យាបាល និងត្រូវបានធ្វើរោគវិនិច្ឆ័យថាមានស្ថានភាពណាមួយដូចដែលបានកំណត់ចំពោះអត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម។
តើអ្វីទៅជា PRUថែទាំ?
PRUថែទាំ ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនទទួលបានការប្រាក់ភាគលាភ និង ផលចំណេញផ្សេងៗ ដែលបានមកពីការវិនិយោគទៅលើបុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ (Non-participating) និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។ ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះគឺផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ ដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុលើលក្ខខណ្ឌវេជ្ជសាស្រ្តដែលបានផ្តល់ជូនរួមមាន ករណីជំងឺធ្ងន់ធ្ងរ ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ អត្ថប្រយោជន៍បន្ថែមលើជំងឺមហារីក (តាមភេទ) ផលវិបាកនៃការមានគភ៌ ការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក និងផលវិបាកនៃជំងឺទឹកនោមផ្អែម។
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ?
អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖
១. និតិបុគ្គលដែលបានចុះបញ្ជី និងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ឬ
២. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ 6 ខែ ដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី 18 ទៅ 60 ឆ្នាំដែលប្រើប្រាស់ Smartphone។
អាចជាវសម្រាប់អនីតិជនចាប់ពីអាយុ 1 ឆ្នាំឡើង (អាស្រ័យលើលក្ខខណ្ឌអត្ថប្រយោជន៍នីមួយៗ)។
តើអ្វីទៅជារយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សម្រាប់ផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ?
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង គឺជារយៈពេលដែលការធានារ៉ាប់រងអាយុជីវិតត្រូវបានផ្តល់ជូន។ រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងសម្រាប់ផលិតផលនេះគឺ 5 (ប្រាំ) ឆ្នាំ។
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ?
ករណីជំងឺធ្ងន់ធ្ងររួមមាន៖ ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ ជំងឺគាំងបេះដូងដែលមានកម្រិតធ្ងន់ធ្ងរជាក់លាក់ គ្រោះថ្នាក់សរសៃឈាមខួរក្បាលជាមួយការខូចប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ជំងឺសរសៃឈាមអាកទែរចិញ្ចឹមបេះដូង និងដុំខួរក្បាលស្លូត
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ?
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម
អត្ថប្រយោជន៍ផលវិបាកនៃការមានគភ៌?
អត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម?
ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ ប្រសិនបើការទាមទារសំណងរបស់ អ្នកត្រូវបានធានារ៉ាប់រងត្រូវបានកើតឡើង ដោយផ្ទាល់ ឬប្រយោល ដូចលក្ខខណ្ឌខាងក្រោម៖
ក្នុងករណីនេះ ប្រសិនបើក្រុមហ៊ុនធ្វើការបដិសេធចំពោះសំណើទាមទារសំណង នោះក្រុមហ៊ុននឹងធ្វើការទូទាត់ឱ្យវិញនូវចំនួនទឹកប្រាក់ ដូចខាងក្រោម៖
បណ្ណសន្យារ៉ាប់រង នឹងត្រូវបញ្ចប់ភ្លាម បន្ទាប់ការទូទាត់ខាងលើចប់សព្វគ្រប់។
ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលេី ប្រសិនបេីការទាមទារសំណងត្រូវបានកេីតឡេីងដោយផ្ទាល់ ឬដោយប្រយោលចំពោះអ្នកត្រូវបានធានារ៉ាប់រងដូចខាងក្រោម៖
ប្រសិនបើអត្ថប្រយោជន៍លើការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក ត្រូវបានជ្រើសរើស នោះករណីមិនធានាខាងក្រោមនេះក៏នឹងត្រូវបានអនុវត្តបន្ថែមពីលើករណីមិនធានាខាងលើផងដែរ។ ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលេី ប្រសិនបេីការទាមទារសំណងត្រូវបាន កេីត ឡេីងចំពោះអ្នកត្រូវបានធានារ៉ាប់រងដូចខាងក្រោម៖
PRUហេរ៉ូ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្ដល់ជូនការសន្សំនិងការការពារខ្ពស់ក្នុងកញ្ចប់តែមួយនិងផ្ដល់ជូនអតិថិជននូវភាពបត់បែន និងការចំណេញខ្ពស់ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។
ដំណោះស្រាយសុខភាពផ្ទាល់ខ្លួនក្នុងការទូទាត់ចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ចាប់ផ្តើមការសន្សំរបស់អ្នកជាមួយនឹងទឹកប្រាក់ដែលលោកអ្នកអាចជ្រើសរើសបង់តែមួយលើក ជាប្រចាំខែ ឬ ជាប្រចាំឆ្នាំដោយចាប់ផ្តើមក្នុងតម្លៃទាបបំផុតចាប់ពី $5 ក្នុងមួយខែ ឬ $30 ក្នុងមួយឆ្នាំ។
ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។