ដៃគូការពារដ៏គួរឱ្យជឿទុកចិត្តសម្រាប់គ្រួសារកម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានផ្តល់ការការពារហិរញ្ញវត្ថុនិងសុខភាពជូនអតិថិជនជិតកន្លះលាន នាក់ និងបានផ្តល់សំណងជាង 26.8 លានដុល្លាអាមេរិកគិតត្រឹមខែតុលា ឆ្នាំ 2024 ។
យើងតែងតែនៅទីនេះដើម្បីបំពេញការសន្យាដែលជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់លោកអ្នកក្នុងអំឡុងពេលនៃហេតុការណ៍អកុសលដែលមិននឹកស្មាន និងធានាសន្តិភាពក្នុងចិត្តរបស់លោកអ្នក ខណៈដែលគ្រួសាររបស់លោកអ្នកទទួលបាននូវការការពារពេញលេញ។
សំណង ការពារក្តីសង្ឈឹម
df
ការចែករំលែកបទពិសោធន៍របស់ កញ្ញា សាន ទេពីលីណា
សូមទស្សនាការចែករំលែករបស់ បងប្រុស នាង រ៉ាប៊ុល អតិថិជនមួយរូបរបស់ព្រូដិនសល ដែលបានទទួលយកការការពារពីគម្រោង PRUអនាគតកូនខ្ញុំ ជាមួយទឹកប្រាក់សំណង 13,000 ដុល្លាអាមេរិក សម្រាប់សម្រួលបន្ទុកហិរញ្ញវត្ថុលើការចំណាយផ្សេងទៀតនៅក្នុងគ្រួសារ និងលើការសិក្សារបស់កូន បន្ទាប់ពីមរណភាពរបស់ភរិយាបងប្រុស។
ការចែករំលែកបទពិសោធន៍របស់ បងស្រី ស៊ា អូន
សូមទស្សនាការចែករំលែករបស់ បងស្រី ស៊ា អូន អតិថិជនមួយរូបរបស់ព្រូដិនសល ដែលបានទទួលយកការការពារពីគម្រោង PRUហេរ៉ូ ជាមួយទឹកប្រាក់សំណង 4,400 ដុល្លាអាមេរិក សម្រាប់អាជីវកម្ម និងការចំណាយផ្សេងទៀតនៅក្នុងគ្រួសារ បន្ទាប់ពីមរណភាពស្វាមីរបស់បងស្រី។
ការចែករំលែកបទពិសោធន៍របស់ បងស្រី ឡេវ នោ
សូមទស្សនាការចែករំលែករបស់ បងស្រី ឡេវ នោ អតិថិជនមួយរូបរបស់ព្រូដិនសល ដែលបានទទួលយកការការពារពីគម្រោង PRUអនាគតកូនខ្ញុំ ជាមួយទឹកប្រាក់សំណង 7,000 ដុល្លាអាមេរិក សម្រាប់សម្រួលបន្ទុកហិរញ្ញវត្ថុលើការចំណាយផ្សេងទៀតនៅក្នុងគ្រួសារ និងលើការសិក្សារបស់កូន បន្ទាប់ពីមរណភាពរបស់ស្វាមីបងស្រី។
ការចែករំលែកបទពិសោធន៍របស់ បងស្រី នៅ ចន្ធរ
“សំណងរបស់ព្រូដិនសល ជួយការពារក្តីសង្ឃឹមរបស់គ្រួសារខ្ញុំ” សូមទស្សនាអំពីរឿងរ៉ាវលម្អិតរបស់បងស្រី នៅ ចន្ធរ ដែលលោកស្រីបានទទួលសំណងរបស់ក្រុមហ៊ុន ព្រូដិនសលសម្រាប់ជម្ងឺធ្ងន់ធ្ងរក្នុងឆ្នាំ 2022 ដើម្បីសម្រាលបន្ទុកលើការវះកាត់ក្រលៀនរបស់ស្វាមីបងស្រី។ គួររំលឹកផងដែរថា ស្វាមីរបស់បងស្រីបានទិញផលិតផលធានារ៉ាប់រង PRUអនាគតកូនខ្ញុំ ដែលជាកញ្ចប់ផែនការហិរញ្ញវត្ថុដើម្បីអនាគតសិក្សារបស់កូន និងការពារក្នុងពេលមានជំងឺធ្ងន់ធ្ងរនៅក្នុងឆ្នាំ 2020។
ការចែករំលែកបទពិសោធន៍របស់ បងស្រី ខឹន សាឌី និងស្វាមីឈ្មោះម៉ី ផុន
សូមទស្សនាអំពីរឿងរ៉ាវលម្អិតរបស់បងស្រី ខឹន សាឌី និងស្វាមីឈ្មោះម៉ី ផុន ដែលបានទទួលសំណងពីក្រុមហ៊ុន ព្រូដិនសល ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើការផ្គត់ផ្គង់គ្រួសារ និងមើលថែខ្លួន បន្ទាប់ពីបងប្រុស បានធ្លាក់ខ្លួនឈឺជំងឺស្ទះសរសៃឈាមខួរក្បាល។ គួររំលឹកផងដែរថា ស្វាមីរបស់បងស្រី បានទិញផលិតផលធានារ៉ាប់រង PRUអនាគតកូនខ្ញុំ ដែលជាកញ្ចប់ផែនការហិរញ្ញវត្ថុ ដើម្បីអនាគតសិក្សារបស់កូនៗ សម្រាប់ខ្លួនឯង និងគ្រួសារក្នុងឆ្នាំ 2022។
ការចែករំលែកបទពិសោធន៍របស់ បងប្រុស អ៊ី សុខជឿន
«សំណងរបស់ព្រូដិនសល ជួយឱ្យខ្ញុំសម្រាលបន្ទុកហិរញ្ញវត្ថុលើការផ្គត់ផ្គង់គ្រួសារ និងមើលថែកូនភ្លោះបីរបស់ខ្ញុំ » សូមទស្សនាអំពីរឿងរ៉ាវលម្អិតរបស់បងប្រុស អ៊ី សុខជឿន ដែលបានទទួលសំណងពីក្រុមហ៊ុន ព្រូដិនសល ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើការផ្គត់ផ្គង់គ្រួសារ និងមើលថែកូនភ្លោះបីរបស់ខ្លួន។
ការចែករំលែកបទពិសោធន៍របស់ បងស្រី វង់ ណារ៉ុង
សូមទស្សនាការចែករំលែករបស់ បងស្រី វង់ ណារ៉ុង អតិថិជនមួយរូបរបស់ព្រូដិនសល ដែលបានទទួលយកការការពារពីគម្រោង PRUអនាគតកូនខ្ញុំ ជាមួយទឹកប្រាក់សំណង 5,000 ដុល្លាអាមេរិក សម្រាប់សម្រួលបន្ទុកហិរញ្ញវត្ថុលើការព្យាបាលជំងឺ។
ការចែករំលែកបទពិសោធន៍របស់ កញ្ញា សាន ទេពីលីណា
«សំណងរបស់ព្រូដិនសល ជួយឱ្យខ្ញុំអាចមានលទ្ធភាពមើលថែឪពុកខ្ញុំ» សូមទស្សនាអំពីរឿងរ៉ាវលម្អិតរបស់កញ្ញា សាន ទេពីលីណា ដែលបានទទួលសំណងពីក្រុមហ៊ុន ព្រូដិនសល ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារ និងការមើលថែឪពុក បន្ទាប់ពីមរណៈភាពម្តាយរបស់កញ្ញា។ គួររំលឹកផងដែរថាម្តាយរបស់កញ្ញា សាន ទេពីលីណា បានទិញផលិតផលធានារ៉ាប់រង PRUអនាគតកូនខ្ញុំដែលជាកញ្ចប់ផែនការហិរញ្ញវត្ថុដើម្បីអនាគតសិក្សារបស់កូន សម្រាប់ខ្លួនឯង និងគ្រួសារក្នុងរយៈពេល 15 ឆ្នាំ។
ការចែករំលែកបទពិសោធន៍របស់ បងប្រុស ចន សុរ៉ាវី
«សំណងរបស់ព្រូដិនសល ជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារ និងការចំណាយលើការសិក្សារបស់កូនខ្ញុំ» សូមទស្សនាអំពីរឿងរ៉ាវលម្អិតរបស់បងប្រុស ចន សុរ៉ាវី ដែលបានទទួលសំណងពីក្រុមហ៊ុន ព្រូដិនសលក្នុងឆ្នាំ 2022 ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារ និងការចំណាយលើការសិក្សារបស់កូន បន្ទាប់ពីមរណៈភាពភរិយារបស់បងប្រុស។ គួររំលឹកផងដែរថាបងប្រុស ចន សុរ៉ាវី បានទិញផលិតផលធានារ៉ាប់រង PRUអនាគតកូនខ្ញុំ ដែលជាកញ្ចប់ផែនការហិរញ្ញវត្ថុដើម្បីអនាគតសិក្សារបស់កូន សម្រាប់ខ្លួនឯង និងភរិយានៅឆ្នាំ 2018។
ការចែករំលែកបទពិសោធន៍របស់ បងស្រី រិន ចំណាន
«សំណងរបស់ព្រូដិនសល ជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារ និងការចំណាយលើការសិក្សារបស់កូនខ្ញុំ» សូមទស្សនាអំពីរឿងរ៉ាវលម្អិតរបស់បងស្រី រិន ចំណាន ដែលបានទទួលសំណងពីក្រុមហ៊ុន ព្រូដិនសលក្នុងឆ្នាំ 2023 ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារ និងការចំណាយលើការសិក្សារបស់កូន បន្ទាប់ពីមរណៈភាពស្វាមីរបស់បងស្រី។ គួររំលឹកផងដែរថា ស្វាមីរបស់បងស្រីបានទិញផលិតផលធានារ៉ាប់រង PRUអនាគតកូនខ្ញុំ ដែលជាកញ្ចប់ផែនការហិរញ្ញវត្ថុដើម្បីអនាគតសិក្សារបស់កូនៗ សម្រាប់ខ្លួនឯង និងភរិយានៅឆ្នាំ 2018។
រឿងរ៉ាវនៃការផ្ដល់សំណងរបស់យើង
ស្វែងយល់បន្ថែមពីអ្វីដែលសំណងរបស់យើងបានជួយដល់ក្រុមគ្រួសារអតិថិជន នៅពេលមានហេតុការណ៍អកុសលកើតឡើង
សូមស្ដាប់ពីរឿងរ៉ាវរបស់លោក ទុយ រ៉ុង នៅខេត្តកំពត ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
សូមស្ដាប់ពីរឿងរ៉ាវរបស់លោក សុខណា នៅខេត្តតាកែវ ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
សូមស្ដាប់ពីរឿងរ៉ាវរបស់អ្នកស្រី សុខា នៅខេត្តសៀមរាប ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
សូមស្ដាប់ពីរឿងរ៉ាវរបស់លោក យ៉ុនណា នៅខេត្តពោធិ៍សាត់ ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
អ្វីដែលយើងនឹងផ្ដល់ជូន
វិធីសាស្រ្តរបស់យើង
ដំណើរការនៃការទាមទារសំណងរបស់យើងគឺមានភាពសាមញ្ញ និងតម្លាភាព។ បុគ្គលិក និងភ្នាក់ងាររបស់យើងទាំងអស់ ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ដើម្បីជួយអ្នកប្រកបដោយវិជ្ជាជីវៈ ភាពស្និទ្ធស្នាល និង រួសរាយរាក់ទាក់។
នៅពេលដែលអ្នកធ្វើការទាមទារសំណង
យើងនឹងធ្វើការវាយតម្លៃ និងផ្ដល់ជូននូវសំណងលើករណីនីមួយៗ ដោយយកចិត្តទុកដាក់ជាទីបំផុត។ យើងនឹងធ្វើការស្នើសុំព័ត៌មានណាដែលពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពជូនអ្នកជានិច្ច អំពីដំណើរការនៃការទាមទារសំណងរបស់អ្នក នៅពេលដែលអ្នកត្រូវការ។ យើងផ្ដល់ជូនការពន្យល់អំពីការសម្រេចចិត្តរបស់យើងលើការទាមទារសំណងរបស់អ្នក ដែលងាយស្រួលយល់ និងមានភាពច្បាស់លាស់។