ភាសាខ្មែរ
Concact
សូមជ្រើសរើសភាសា
close
PRUServcies

បង្កើតគណនី ឬ ចូលប្រើប្រាស់ PRUServices

ភ្ជាប់ទីនេះ

ខ និង លក្ខខណ្ឌ

លក្ខខណ្ឌនៃការចូលរួម និងសិទ្ធិទទួលបានរង្វាន់  

  1. ការផ្តល់ជូនពិសេសនេះគឺសម្រាប់អតិថិជនថ្មី និងអតិថិជនចាស់ទាំងអស់របស់ ព្រូដិនសល កម្ពុជា ដែលបានចុះឈ្មោះប្រើប្រាស់ផតថលអតិថិជន PruServices ដោយជោគជ័យ ចាប់តាំងពីថ្ងៃដាក់ឱ្យប្រើប្រាស់ PruServices 
  2. អតិថិជនម្នាក់ មានសិទ្ធិនឹងទទួលបានសំបុត្រចាប់ឆ្នោតផ្សងសំណាងចំនួនមួយ (១) សន្លឹក នៅពេលចុះឈ្មោះប្រើប្រាស់ PruServices ដោយមិនគិតពីចំនួនបណ្ណសន្យារ៉ាប់រងដែលពួកគាត់មាននោះទេ 
  3. ម្ចាស់បណ្ណសន្យារ៉ាប់រងចាំបាច់ត្រូវតែមានយ៉ាងតិច មួយ (១) បណ្ណសន្យារ៉ាប់រង ដែលកំពុងមានសុពលភាព ជាមួយ ព្រូដិនសល កម្ពុជា នៅពេលនៃការចាប់ឆ្នោតនីមួយៗ ទើបអតិថិជនអាមានសិទ្ធិឈ្នះរង្វាន់។ 

យន្តការចាប់ឆ្នោតផ្សងសំណាង និងរង្វាន់  

  1. រយៈពេលនៃការផ្តល់ជូនពិសេសនេះគឹចាប់ពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥ ដល់ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ 
  2. ការចាប់ឆ្នោតផ្សងសំណាងនឹងប្រព្រឹត្ត ទៅជារៀងរាល់ខែ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ព្រូដិនសល កម្ពុជា 
  3. អតិថិជនដែលធ្លាប់បានឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតប្រចាំខែណាមួយពីមុន នឹងមិនមានសិទ្ធិឈ្នះរង្វាន់ប្រចាំខែជាលើកទីពីរទៀតទេ។ 
  4. ការរាប់បញ្ចូលសម្រាប់រង្វាន់ធំសម្រាប់ការចាប់ឆ្នោតផ្សងសំណាងរង្វាន់ធំនៅខែ ទី ៦ អ្នកប្រើប្រាស់ដែលបានចុះឈ្មោះទាំងអស់ (រួមទាំងអ្នកដែលធ្លាប់ឈ្នះរង្វាន់ប្រចាំខែពីមុន) នឹងមានសិទ្ធិទទួលបានសំបុត្រចាប់ឆ្នោតចំនួនមួយ (១) សន្លឹក ដោយស្វ័យប្រវត្តិ ដើម្បីមានឱកាសឈ្នះរង្វាន់ធំនេះ 
  5. ព្រូដិនសល កម្ពុជា រក្សាសិទ្ធិក្នុងការប្តូររង្វាន់ទៅជារបស់ដែលមានតម្លៃប្រហាក់ប្រហែលគ្នា ដោយគ្មានការជូនដំណឹងជាមុន អាស្រ័យលើរង្វាន់នៅលើទីផ្សារជាក់ស្តែង។ 

ការទទួលរង្វាន់ និងលក្ខខណ្ឌទូទៅ (Prize Collection and General Conditions) 

  1. រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬរបស់របរផ្សេងទៀតដែលមានតម្លៃស្មើគ្នានោះទេ។ រង្វាន់ក៏មិនមានសុពលភាពសម្រាប់ប្រើប្រាស់ ឬប្តូរជាមួយការផ្សព្វផ្សាយ ការបញ្ចុះតម្លៃ ឬប័ណ្ណ (Vouchers) ផ្សេងទៀតឡើយ លុះត្រាតែមានការបញ្ជាក់ច្បាស់លាស់ពីសំណាក់ ព្រូដិនសល កម្ពុជា។ 
  2. ម្ចាស់រង្វាន់ត្រូវបានស្នើសុំឱ្យផ្ញើ អាសយដ្ឋានដឹកជញ្ជូនពេញលេញ និងព័ត៌មានទំនាក់ទំនង តាមរយៈ Facebook Messenger ផ្លូវការរបស់ ព្រូដិនសល ឬទម្រង់បែបបទអនឡាញដែលបានផ្តល់ជូន។ រង្វាន់នឹងត្រូវដឹកជញ្ជូនទៅកាន់អាសយដ្ឋានរបស់ម្ចាស់រង្វាន់។ ម្ចាស់រង្វាន់ក៏អាចជ្រើសរើសទៅទទួលរង្វាន់ដោយផ្ទាល់នៅការិយាល័យកណ្តាល ឬសាខាដែលបានកំណត់របស់ ព្រូដិនសល កម្ពុជា។ រាល់រង្វាន់ទាំងអស់ត្រូវតែទាមទារយកទៅក្នុងរយៈពេល មួយ (១) ខែ បន្ទាប់ពីថ្ងៃប្រកាសឈ្មោះអ្នកឈ្នះ។ 
  3. ព្រូដិនសល កម្ពុជា អាចនៅពេលណាមួយតាមការសម្រេចចិត្តទាំងស្រុងរបស់ខ្លួន ដោយគ្មានការជូនដំណឹងជាមុន ឬបញ្ជាក់មូលហេតុ ឬទទួលខុសត្រូវចំពោះបុគ្គលណាម្នាក់ (i) ព្យួរ បោះបង់ ឬបញ្ចប់យុទ្ធនាការនេះ ឬ (ii) លុបចោល កែប្រែ បន្ថែម កែតម្រូវ ឬកែប្រែលក្ខខណ្ឌណាមួយ ឬច្រើនជាងនេះនៃយុទ្ធនាការនេះ។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅកាន់ខ្សែទូរស័ព្ទបម្រើអតិថិជនរបស់យើងតាមរយៈលេខ ០២៣ ៩៦៤ ២២២ ឬ ១៨០០-២១២ ២២៣ (ហៅចូលឥតគិតថ្លៃ) (ម៉ោងបំពេញការងារ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧:៣០ ព្រឹក - ១៨:០០ ល្ងាច លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកសាធារណៈ) ឬផ្ញើសារទៅកាន់ Facebook Messenger របស់ ព្រូដិនសល កម្ពុជា។ 

សំណួរញឹកញាប់ (FAQs)

រយៈពេលចូលរួមកម្មវិធីពិសេស៖

រយៈពេលនៃការផ្តល់ជូនពិសេសនេះគឹចាប់ពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥ ដល់ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ 

តើយើងនឹងប្រកាសអ្នកឈ្នះដូចម្តេច?

យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសលកម្ពុជា នៅសប្តាហ៍ចុងក្រោយនៃខែនីមួយៗ។ 

តើយើងអាចដឹងថាអ្នកជាអ្នកឈ្នះក្នុងយុទ្ធនាការនេះដូចម្តេច?

យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសល​ កម្ពុជា សម្រាប់អ្នកឈ្នះប្រចាំខែនៃកម្មវិធីចាប់រង្វាន់។ អ្នកឈ្នះនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ/Telegram ទៅលេខទូរស័ព្ទដែលបានចុះឈ្មោះ (ឈ្មោះ និងលេខគោលការណ៍របស់អ្នកឈ្នះ) ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។