បណ្ណសន្យាអ្នក ជម្រើសអ្នក! គ្រប់គ្រងបណ្ណសន្យាធានារ៉ាប់រង ងាយស្រួល ជាមួយ Telegram Bot របស់ ព្រូដិនសល និងព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើ
“ភ្ជាប់ដើម្បីឈ្នះរង្វាន់ធំ” ជាកម្មវីធីដែលរៀបចំដោយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ កម្មវីធីពិសេសនេះនឹងចាប់ផ្តើមប្រព្រឹត្តិចាប់ពីថ្ងៃ 24 ខែមីនា ឆ្នាំ 2025 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 វេលាម៉ោង 23:59 (ម៉ោងកម្ពុជា)។ ក្នុងការចូលរួមកម្មវីធីនេះ អ្នកចូលរួមទាំងអស់នឹងត្រូវប្រតិបត្តិតាម ខ និង លក្ខខណ្ឌដែលបានកំណត់។
អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅក្នុងផេក Facebookផ្លូវការ និង LinkedInផ្លូវការរបស់ ក្រុមហ៊ុនព្រូដិនសល។
អ្នកឈ្នះរង្វាន់ត្រូវតែជាអ្នកប្រើប្រាស់ Telegram Bot របស់ ក្រុមហ៊ុនព្រូដិនសល និងមានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់ពួកគេ (ផ្អែកលើសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមហ៊ុនព្រូដិនសល)។ មិនដូច្នេះទេ អ្នកឈ្នះដែលពាក់ព័ន្ធនោះនឹងត្រូវបានដកហូតដោយមិនមានការជូនដំណឹងជាមុនឡើយ។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងរក្សាសិទ្ធិដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកឈ្នះម្តងទៀត បន្ទាប់ពីបានប្រកាសលទ្ធផលរួចរាល់។ អ្នកឈ្នះនឹងត្រូវបានជ្រើសតាមការចាប់ឆ្នោតផ្សាយផ្ទាល់។
លទ្ធផលនៃការចូលរួម (រួមទាំងឈ្មោះពេញរបស់អ្នកឈ្នះ និងលេខចុងក្រោយបីខ្ទង់នៃលេខទូរស័ព្ទ) នឹងត្រូវបានផ្តល់ជូនដំណឹងតាមលេខទូរស័ព្ទ / អ៊ីមែលដែលបានចុះឈ្មោះ។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងជូនដំណឹងតាមអ៊ីមែល/សារទូរស័ព្ទ/សារតេឡេក្រាម ទៅកាន់ លេខទូរស័ព្ទ/អាសយដ្ឋានអ៊ីមែល អ្នកឈ្នះដែលបានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងជាមួយតេឡេក្រាម ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។
រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀតដែលមានតម្លៃសមមូលបានទេ ព្រមទាំងមិនអាចប្រើជាមួយ ឬដោះដូរដើម្បីយកការបញ្ចុះតម្លៃ vouchers និងនិងការផ្សព្វផ្សាយផ្សេងទៀតទេ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ ការប្រគល់រង្វាន់នឹងធ្វើឡើងនៅទីស្នាក់កណ្តាល ព្រូដិនសល ដែលមានរយៈពេល 4 សប្តាហ៍ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់។
រង្វាន់នឹងមានសុពលភាព និងផ្តល់ជូនដល់អ្នកឈ្នះ លុះត្រាតែបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះមានសុពលភាព។ក្រុមហ៊ុន ព្រូដិនសល រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកឈ្នះ ប្រសិនបើបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះត្រូវបានផ្អាកសុពលភាពជាបណ្ដោះអាសន្ន។
ប្រសិនអ្នកឈ្នះមិនបានមកទទួលរង្វាន់តាមការកំណត់ក្នុងរយៈ ពេល 4 សប្តាហ៍ បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដោយមូលហេតុណាមួយ អ្នកឈ្នះនឹងត្រូវបានដកសិទ្ធិឈ្នះដោយមិនមានការជូនដំណឹងជាមុនឡើយ ហើយរង្វាន់នឹងត្រូវបានចាត់ទុកថាត្រូវបានអាសាបង់។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា អាចនៅពេលណាក៏បានធ្វើតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងជាមុន ឬផ្តល់ហេតុផលណាមួយ ឬទទួលខុសត្រូវចំពោះបុគ្គលណាមួយឡើយ ចំពោះ (i) ការផ្អាក ការលុបចោល ឬការបញ្ចប់យុទ្ធនាការនេះ ឬ (ii) ការលុប ការផ្លាស់ប្តូរ ការបន្ថែម ការកែប្រែលក្ខខណ្ឌមួយ ឬច្រើននៃការផ្ដល់ជូននេះ។
សេចក្ដីសម្រេចរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងត្រូវបានចាត់ទុកថាជាអន្តរាគមន៍ចុងក្រោយ និងមានសុពលភាព។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រក្សាសិទ្ធិក្នុងការទំនាក់ទំនងអ្នកតាមអ៊ីមែល ឬលេខទូរស័ព្ទសម្រាប់សកម្មភាពផ្សេង។ <ឈ្មោះម៉ាករង្វាន់ទាំំងអស់> មិនមែនជាអ្នកឧបត្ថម្ភសម្រាប់ “ភ្ជាប់ដើម្បីឈ្នះរង្វាន់ធំ” និងមិនទាក់ទងក្នុងការប្រកួតនេះឡើយ។
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួម នឹងមិនត្រូវបានប្រកាសដោយ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីការពារសុវត្ថិភាពដោយគ្មានការអនុញ្ញាតជាមុនឡើយ។
ប្រសិនបើអ្នកមានសំណួរណាមួយ សូមទាក់ទងតាមមកកាន់ Hotlineរបស់យើងតាមរយៈលេខ 023 964 222 ឬ 1800-212 223 (ដោយមិនគិតថ្លៃ) (ម៉ោងធ្វើការចន្ទ ដល់ សុក្រ 07:30 ព្រឹក - 18:00 ល្ងាច លើកលែងថ្ងៃសៅរ៍អាទិត្យ និងថ្ងៃឈប់សម្រាកសាធារណៈ) ឬផ្ញើសារទៅប្រអប់សារនៅផេកFacebook របស់ព្រូដិនសលកម្ពុជា។
ប្រសិនបើអ្នកមានបញ្ហាណាមួយក្នុងការភ្ជាប់ Telegram Bot និងការភ្ជាប់បណ្ណសន្យាធានារ៉ាប់រង សូមពិនិត្យមើលសំណួរដែលសួរញឹកញាប់ (FAQs)។
បុគ្គលិកនិងទីប្រឹក្សាទាំងអស់របស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា អាចចូលរួមក្នុងកម្មវិធីនេះបាន។
ការរក្សាសិទ្ធិ
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មិនមែនជាក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់រង្វាន់នៅក្រោមការចាប់រង្វាន់នេះ ហើយមិនមែនជាតំណាងនៃក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់នោះទេ។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មិនមានស្ថាប័នទទួលខុសត្រូវនូវផលវិបាកណាមួយ ឬភាពបរាជ័យចំពោះគុណភាព ការផ្គត់ផ្គង់ ការដឹកជញ្ជូន និងការប្រើប្រាស់រង្វាន់នោះឡើយ។
ការប្រើប្រាស់រង្វាន់អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានកំណត់ដោយក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់នោះ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងមិនទទួលខុសត្រូវលើ ការខូចខាត គុណភាព ឬការផ្លាស់ប្ដូររបស់កម្មវិធីនេះទេ។ សម្មភាព ឬការខកខានរបស់ពាណិជ្ជករ និង/ឬអ្នកផ្តល់សេវាកម្ម និងសម្រាប់ការបាត់បង់ របួស ការបាត់បង់អាយុជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬការគិតថ្លៃ ការចំណាយ ឬការចំណាយគ្រប់ប្រភេទណាមួយ ដែលកើតឡើងជាលទ្ធផលនៃការទទួលយក ឬការប្រើប្រាស់រង្វាន់នេះ ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានសិទ្ធិក្នុងការជំនួសរង្វាន់ជាមួយនឹងរង្វាន់ផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ជូនដំណឹងទុកជាមុន យោងទៅតាមរង្វាន់ដែលមាន។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីចូលរួមក្នុងយុទ្ធនាការនេះ៖
ការចូលរួមកម្មវិធីពិសេសនេះមាន ចាប់ពីថ្ងៃទី 24 ខែមីនា ឆ្នាំ 2025 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 ។
យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសលកម្ពុជា នៅសប្តាហ៍ចុងក្រោយនៃខែនីមួយៗ។
អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅសប្តាហ៍ចុងក្រោយនៃខែនីមួយៗ។ យើងនឹងទាក់ទងអ្នកឈ្នះដើម្បីផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេ។ រង្វាន់នឹងត្រូវដឹកជញ្ជូន ឬសុំបញ្ជាក់ទៅគណនីរបស់អ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ក្នុងដំណើរការផ្ទៀងផ្ទាត់។
យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសល កម្ពុជា សម្រាប់អ្នកឈ្នះប្រចាំខែនៃកម្មវិធីចាប់រង្វាន់។ អ្នកឈ្នះនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ/Telegram ទៅលេខទូរស័ព្ទដែលបានចុះឈ្មោះ (ឈ្មោះ និងលេខគោលការណ៍របស់អ្នកឈ្នះ) ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។
ស្កេន QR កូដ ឬចុចលើតំណភ្ជាប់នេះ > https://t.me/PrudentialCambodiaBot ភ្ជាប់ជាមួយ Telegram Bot របស់ ព្រូដិនសលកម្ពុជា និងភ្ជាប់បណ្ណសន្យាធានារ៉ាប់រង របស់អ្នកដើម្បីទទួលរង្វាន់របស់អ្នក។
ក្រុមហ៊ុនប្រយោជន៍ ព្រូដិនសលកម្ពុជា នឹងឆ្លើយតបអ្នកក្នុងរយៈពេល 3-5 ថ្ងៃធ្វើការ។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។