ក្ដីស្រមៃរបស់លោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ
ដើម្បីការពារសុខុមាលភាពរបស់មនុស្សជាទីស្រឡាញ់របស់លោកអ្នក បើទោះបីជីវិតនឹងជួបប្រទះនូវរឿងរ៉ាវហេតុការណ៍ច្រើនយ៉ាងណាក៏ដោយ។ យើងខ្ញុំនឹងនៅទីនេះ ដើម្បីជួយលោកអ្នកនៅគ្រប់ជំហាន ព្រមទាំងផ្តល់ជូនដំណោះស្រាយដែលស័ក្តិសមបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសារ។
ព្រោះផលិតផលដែលយើងណែនាំគឺសុទ្ធតែរៀបចំឡើងដោយសមស្របតាមគោលដៅ និងតម្រូវការរបស់អតិថិជន ជាមួយនឹងជម្រើសនៃការបង់បុព្វលាភដែលមានតម្លៃ និងកាលកំណត់ដែលមានភាពបត់បែនខ្ពស់។
ព្រោះយើងចង់អោយអតិថិជនរបស់យើងមានជម្រើសក្នុងការគ្រប់គ្រងលើប័ណ្ណសន្យាធានារ៉ាប់រងរបស់ពួកគាត់ ដោយផ្តោតសំខាន់លើការសន្សំ ឬការការពារ ដែលមានក្នុងផលិតផលដែលយើងបានណែនាំ។ ការផ្តល់ជម្រើសតាមតម្រូវការគឺជាចំនុចគោល ដែលយើងចង់ផ្តល់ជូនដល់អតិថិជនយើងទៅតាមតម្រូវការរបស់គាត់។
ព្រោះយើងខ្ញុំយល់ច្បាស់ពីក្តីបារម្ភរបស់អ្នកអំពីគម្រោងធានារ៉ាប់រង ជាមួយនឹងបទពិសោធន៍ ១១ ឆ្នាំនៃការការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាជាង ៤៣០,០០០ នាក់ ព្រមទាំងសំណងដែលយើងខ្ញុំបានផ្តល់ជូនរហូទដល់ ២៣,៤ លានដុល្លារ* បើគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ការពារអ្នកជំនាន់ក្រោយដោយការផ្តល់ឲ្យនូវសំណាញ់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុខភាព ដល់ក្រុមគ្រួសារ និងកូនៗរបស់លោកអ្នក។ មិនថានោះជាសុបិន្តរយៈពេលវែង ឬគោលដៅជាក់លាក់ណាមួយឡើយ ព្រូដិនសល ផ្តល់ជូនផលិតផលដែលសមស្របសម្រាប់លោកអ្នក ដើម្បីជួយលោកអ្នកសម្រេចបានក្តីសុបិន្ត ឬគោលដៅទាំងនោះ។
សុវត្ថិភាពហិរញ្ញវត្ថុពិតជាណាស់សំខាន់សម្រាប់ការចាប់ផ្តើមគ្រួសារផ្ទាល់ខ្លួន ឬគ្រួសារថ្មី ប្រកបដោយទំនុកចិត្ត។
ដូច្នេះការទុកដាក់ប្រាក់សន្សំ និងមានផែនការហិរញ្ញវត្ថុ និងសុខភាពត្រឹមត្រូវគឺពិតជាមានសារៈសំខាន់ណាស់។ ជាមួយព្រូដិនសល យើងនឹងជួយលោកអ្នកចាប់ផ្តើមបរិបទនៃជីវិតថ្មីប្រកបដោយភាពជឿជាក់ តាមរយៈផលិតផលសន្សំ និងអត្ថប្រយោជន៍ការពារអាយុជីវិតអ្នកដ៏ទាក់ទាញ!
ការគ្រប់គ្រង់ទ្រព្យសម្បត្តិបានល្អផ្តល់ឱ្យនូវ សេចក្តីស្ងប់ចិត្តនាពេលបច្ចុប្បន្ន និងទំនុកចិត្តលើសុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នកនាពេលអនាគត។ ដូចនេះ ការជ្រើសរើសគម្រោងធានារ៉ាប់រងអាយុជីវិតគឺជាផ្នែកមួយនៃការគ្រប់គ្រងផែនការការពារហិរញ្ញវត្ថុដ៏ល្អបំផុត ដែលយើងនឹងធ្វើការណែនាំនូវគម្រោងដែលសមស្របតាមស្ថានភាពហិរញ្ញវត្ថុ និងគ្រួសាររបស់លោកអ្នក។
មនុស្សយើងម្នាក់ៗមិនធានាបាននូវសុខភាពល្អបរិបូរ រហូតទេ ប៉ុន្តែលោកអ្នកអាចបន្ថែមការថែទាំសុខភាពឱ្យកាន់តែប្រសើរជាងមុន។ ដើម្បីធានាបានថាលោកអ្នកអាចថែទាំខ្លួនឯងបានយ៉ាងល្អ លោកអ្នកគួរតែស្វែងរកជំនួយបន្ថែម និងគម្រោងការពារហិរញ្ញវត្ថុណាមួយដែលសមស្រប ដែលអាចជួយកាត់បន្ថយចំណាយ ខណៈលោកអ្នកអាចបង្កើនការការពារសុខភាពរបស់អ្នក។ ព្រូដិនសល មានផលិតផលសម្រាប់លោកអ្នកដើម្បីធានាដល់ការការពារហិរញ្ញវត្ថុលើសុខភាព និងលើកទឹកចិត្តលោកអ្នកអោយថែទាំសុខភាពបន្ថែម។
សូមបំពេញទម្រង់សម្រាប់ទំនាក់ទំនងខាងក្រោម យើងខ្ញុំនឹងឆ្លើយតបទៅកាន់អ្នកវិញឆាប់ៗនេះ
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។