10-06-2025
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ - ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានដាក់ឲ្យដំណើរការនូវគំនិតផ្តួចផ្តើមថ្មី នៃការវិនិយោគសហគមន៍ ស្តីអំពី ការពង្រឹងភាពធន់ក្នុងសហគមន៍ តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់"។
ពិធីដាក់ឲ្យដំណើរការនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញជាង ១០០រូប មកពីវិស័យពាក់ព័ន្ធនានា ដែលក្នុងនោះរួមមានតំណាងដ៏ខ្ពង់ខ្ពស់ មកពី និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និង BritCham Cambodia ដើម្បីធ្វើកិច្ចពិភាក្សាស្ដីពីហានិភ័យសុខភាព ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅតាមតំបន់ដែលងាយរងគ្រោះមហន្តរាយនៅកម្ពុជា។
គំនិតផ្ដួចផ្ដើមថ្មីនេះ មានការគាំទ្រពីមូលនិធិវិនិយោគសហគមន៍ ផ្តោតលើបញ្ហាជុំវិញបម្រែបម្រួលអាកាសធាតុ និងហានិភ័យសុខភាព របស់មូលនិធិព្រូដិនស៍ ដែលមានថវិការសរុបចំនួន ២ លានដុល្លារអាមេរិក នឹងមានដំណើរការអនុវត្តរយៈពេល ៥ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងជួយអ្នករស់នៅចំនួន ៥០០០នាក់ នៅតាមបណ្ដាលខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងពង្រឹងសហគមន៍ផ្សេងទៀតដែលស្ថិតនៅក្បែរៗនោះ តាមរយៈការពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសអាស្រ័យនៅតំបន់គោលដៅ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃគ្រោះមហន្តរាយ។ ការផ្តួចផ្តើមគំនិតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិព្រូដិនស៍ ក្នុងការបង្កើនភាពធន់សហគមន៍ ក្រោមប្រធានបទបម្រែបម្រួលអាកាសធាតុ និងហានិភ័យសុខភាព នៅតាមបណ្ដាលតំបន់ក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។
យុទ្ធសាស្រ្តអទិភាព ដើម្បីកសាងភាពធន់សុខភាព ប្រឆាំងនឹងផលប៉ះពាល់នៃ បម្រែបម្រួលអាកាសធាតុ
គម្រោងនេះជួយ ដោះស្រាយ បញ្ហាគំរាមកំហែងនៃជំងឺគ្រុនឈាម និងគ្រុនចាញ់ ដែលបានកើនឡើង នៅតាមតំបន់ដែលងាយទទួលរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដែលមានសេវាថែទាំសុខភាពមានកម្រិត។ កត្តាសំខាន់ៗ ក្នុងគម្រោងរួមមាន៖
• យុទ្ធនាការផ្សព្វផ្សាយ និងការបង្ការ របស់សហគមន៍
• ការផ្ដល់ទូកសង្គ្រោះបន្ទាន់ចល័តដើម្បីធ្វើដំណើរទៅដល់ភូមិដាច់ស្រយាល
• ការពង្រឹងសមត្ថភាពបុគ្គលិកនៅតាមមណ្ឌលសុខភាពគោលដៅ ក្នុងការគ្រប់គ្រងជំងឺ ឬហានិភ័យសុខភាពបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
• ការបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសថ្នាក់ក្រោមជាតិ ដើម្បីរក្សាកិច្ចខិតខំប្រឹងប្រែងដែលជួយបណ្តុះភាពរឹងមាំរបស់មូលដ្ឋាន
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានឡើងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិធីដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាល ក្រុមហ៊ុន ព្រូដិនសល កម្ពុជា
“យើងសូមកោតសរសើរដល់ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា សម្រាប់ការចូលរួមដ៏សកម្មក្នុងការរកដំណោះស្រាយដល់ហានិភ័យសុខភាពបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ” យោងតាមប្រសាសន៍របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)។ “គំនិតផ្តួចផ្តើមនេះ ស្របតាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិរបស់យើង ក្នុងកាបង្កើនលទ្ធភាព ទទួលបានធានារ៉ាប់រង និងកសាងភាពធន់នៅក្នុងសហគមន៍ ដែលខ្វះខាតសេវា”
ការដាក់ឲ្យដំណើរការនេះ បានបង្ហាញនូវចំណេះដឹងបន្ថែម និងបទបង្ហាញរបស់អ្នកជំនាញស្តីពីបញ្ហាជុំវិញបម្រែបម្រួលអាកាសធាតុនិងហានិភ័យសុខភាព រួមមាន៖
• “ការយល់ដឹង និងដំណោះស្រាយទៅលើបញ្ហាផ្លូវដង្ហើមដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ” ដោយ លោក Tin Chongthamsukying អនុប្រធាន នៃ FWA និងគ្រប់គ្រងវេជ្ជសាស្ត្រនៅ ក្រុមហ៊ុនព្រូដិនសល
• “សម្ព័ន្ធដ៏គ្រោះថ្នាក់ រវាងបម្រែបម្រួលអាកាសធាតុ និងជំងឺទឹកនោមផ្អែម” ដោយវេជ្ជបណ្ឌិត Yat Silong វេជ្ជបណ្ឌិត ផ្នែកអង់ដូគ្រីណូឡូស និងសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
• “ការវិវត្តនៃការគំរាមកំហែងនៃជំងឺគ្រុនឈាមនិងគ្រុនចាញ់នៅកម្ពុជា» ដោយលោក Mak Sarath ប្រធានកម្មវិធីបង្ការជំងឺគ្រុនចាញ់ នៅអង្គការ សុី អរ អេស (Catholic Relief Services)
កិច្ចពិភាក្សា ស្ដីពី “ឱកាសនិងដំណោះស្រាយ ទៅលើបញ្ហាសុខភាពដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ” ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាល ក្រុមហ៊ុន ព្រូដិនសល កម្ពុជា
វាគ្មិនទាំង ៣រូប ក៏បានចូលរួមក្នុងកិច្ចពិភាក្សាស្ដីពី “ឱកាសនិងដំណោះស្រាយ ទៅលើបញ្ហាសុខភាពដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ”។ សម្របសម្រួលដោយលោកស្រី Pauline Tan អគ្គនាយកនៃ មន្ទីរពហុព្យាបាល សុីង-ស្ពេសឹលីស កិច្ចពិភាក្សានេះបានលើកឡើងពីបញ្ហាសុខភាព ដែលកំពុងលេចឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ ផលប៉ះពាល់សុខភាពមួយចំនួនគឺអាចមើលឃើញយ៉ាងច្បាស់ ដូចជាកំណើននៃករណីជំងឺគ្រុនចាញ់ ខណៈពេលដែលករណីផ្សេងទៀត មានភាពស្មុគស្មាញក្នុងការកំណត់អត្តសញ្ញាណ។ ដូច្នេះ ការស្រាវជ្រាវសុីជម្រៅជាពិសេសនៅក្នុងបរិបទប្រទេសកម្ពុជាគឺ ជាការចាំបាច់។
លោក ពន្លឺ តុលា អគ្គនាយកនៃ ក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានឡើងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិធីដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាល ក្រុមហ៊ុន ព្រូដិនសល កម្ពុជា
"នៅក្រុមហ៊ុន ព្រូដិនសល បេសកកម្មរបស់យើងគឺដើម្បីក្លាយជាដៃគូដែលមានទំនុកចិត្តបំផុតសម្រាប់ប្រជាជនខ្មែរ និងជាអ្នកការពារធនធានជំនាន់ក្រោយ នាពេលបច្ចុប្បន្នក្ដី និងអនាគតក្ដី” យោងតាមប្រសាសន៍ លោក ពន្លឺ តុលា អគ្គនាយកនៃ ក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ "គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងសហគមន៍ ឱ្យកាន់តែរឹងមាំ និងមានសុខភាពល្អ ដើម្បីត្រៀមប្រឈមនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការស្តាប់តម្រូវការអ្នករស់នៅតាមតំបន់ផ្ទាល់ និងការផ្តល់ដំណោះស្រាយ ជាក់ស្តែង និងប្រសិទ្ធភាព ដែលផ្តល់អទិភាពដល់សហគមន៍ "
“លទ្ធផលពិតប្រាកដ កើតឡើងនៅពេលដែលបុគ្គលម្នាក់ៗទទួលបានការជ្រោមជ្រែង ព័ត៌មានគ្រប់គ្រាន់ និងការការពារ” លោក ពន្លឺ តុលាបានបន្ថែម។ “តាមរយៈគម្រោងនេះ យើង ប្តេជ្ញាក្នុងការផ្ដល់ការគាំទ្រនូវដោះស្រាយត្រឹមត្រូវ ដល់សហគមន៍ និងបន្តកិច្ចសហការ ដើម្បីរួមចំណែកដល់សហគមន៍កាន់តែប្រសើរឡើង
អំពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៥០០ ០០០ នាក់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជនចំនួន ១៨ លាននាក់ក្នុងទីផ្សារចំនួន ២៤ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។ សម្រាប់ព័ត៌មានបន្ថែម៖ www.prudential.com.kh
អំពី មូលនិធិព្រូដិនស៍
បង្កើតឡើងនៅឆ្នាំ២០១១ នៅទីក្រុងហុងកុង មូលនិធិព្រូដិនស៍ គឺជាដៃវិនិយោគសហគមន៍និងសប្បុរសធម៌របស់ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ។ មូលនិធិនេះ មានបេសកកម្មកសាងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ និងភាពធន់សហគមន៍ ដែលមិនសូវទទួលបានការការពារ ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ និងហានិភ័យសុខភាព នៅតាមបណ្ដាលទ្វីបអាស៊ីនិងអាហ្វ្រិក ។ យើងប្តេជ្ញាក្នុងការរកដំណោះស្រាយប្រកបដោយចីរភាពនិងរយៈពេលវែង ដើម្បីផ្តល់អំណាចដល់បុគ្គលនិងសហគមន៍ឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយមានព័ត៌មានគ្រប់គ្រាន់ ទទួលបានផលិតផលហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ និងត្រៀមខ្លួនការពារប្រយុទ្ធប្រឆាំងនឹងហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុ។ យើងចូលរួមយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយវិស័យសាធារណៈនិងឯកជន ការសហការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងអង្គភាពវិស័យឯកជនផ្សេងទៀតដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្លាស់ប្តូរដ៏យូរអង្វែង។ រហូតមកដល់ពេលនេះ គម្រោងវិនិយោគសហគមន៍របស់យើងត្រូវបានអនុវត្តនៅទូទាំង ១៦ទីផ្សារ នៅតាមបណ្ដាលទ្វីបអាស៊ីនិងអាហ្វ្រិក ហើយបានជះឥទ្ធិពលដល់មនុស្សរាប់លាននាក់។ សម្រាប់ព័ត៌មានបន្ថែម៖ www.prudencefoundation.com
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។