នេះគឺជាខ្លឹមសារសំខាន់នៃសេចក្តីអះអាងរបស់បុគ្គលិករបស់យើងដើម្បីធ្វើឱ្យក្រុមហ៊ុនព្រូដិនសលក្លាយជាកន្លែងដ៏ល្អអស្ចារ្យសម្រាប់ធ្វើការ។
ផ្នែកដ៏សំខាន់មួយនៃសេចក្តីអះអាងរបស់យើងគឺការរៀបចំអ្នកសម្រាប់ការងារនាពេលអនាគត ដូច្នេះអ្នកអាចទទួលបានជោគជ័យនៅក្នុងក្រុមហ៊ុនព្រូដិនសល និងរាល់អាជីពការងារទាំងអស់របស់អ្នកផងដែរ។
ក្នុងនាមជាស្ថាប័នមួយ ពួកយើងមានភាពរឹងមាំដោយការរួបរួមគ្នាជាធ្លុងមួយ។ អ្នកសាកស្រមៃមើលពីសក្តានុពលមួយ នៅពេលដែលយើងទាំងអស់គ្នាកសាងខ្លួនឱ្យក្លាយជាបុគ្គលដ៏ល្អបំផុតសម្រាប់ខ្លួនឯង និងត្រូវបានចូលរួមសហការគាំទ្រដោយស្ថាប័នមួយដែលជាក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យយើងមានតម្លៃនៅលើពិភពលោក។
យើងនឹងពាំនាំនូវគោលបំណងរបស់យើងតាមយៈការបង្កើតវប្បធម៌មួយដែលសាទរភាពចម្រុះ និងការធានាឱ្យកើតមានឡើងនូវការរួមបញ្ចូលគ្នា ដែលធ្វើឡើងសម្រាប់មិត្តរួមការងារ អតិថិជន និងដៃគូសហការរបស់យើង។
បុគ្គលិករបស់ក្រុមហ៊ុនព្រូដិនសលតែងតែផ្តោតលើសកម្មភាពការងារ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរមួយដែលគ្រប់គ្នាចង់ឃើញ។ ទោះជាមានឧបសគ្គអ្វីក៏ដោយ យើងតែងតែប្រែក្លាយបញ្ហាឱ្យទៅជាឱកាស គ្រប់គ្រងវា រៀនសូត្រពីវា ហើយបន្តដំណើរតទៅមុខទៀត។ បុគ្គលិកក្រុមហ៊ុនព្រូដិនសលទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរការងារក្នុងក្របខណ្ឌអន្តរជាតិ ដើម្បីជម្រុញការផ្ទេរជំនាញផ្សេងៗ និងការអភិវឌ្ឍអាជីពការងារផងដែរ។
អត្ថប្រយោជន៍ និងសុខុមាលភាព PRU+YOU របស់យើងផ្តល់ជូននូវអត្ថប្រយោជន៍ និងសុខុមាលភាពជាច្រើនសម្រាប់សុខភាព និងសុខុមាលភាព សុខភាពផ្លូវចិត្ត សុខុមាលភាពហិរញ្ញវត្ថុទៅនឹងការលាយបញ្ចូលគ្នារវាងការងារ និងជីវិតផ្ទាល់ខ្លួន ដើម្បីគាំទ្របុគ្គលិករបស់យើង ក្នុងការផ្សារភ្ជាប់ រីកចម្រើន និងជោគជ័យក្នុងឱកាសការងារ និងជីវិតផ្ទាល់ខ្លួន។ ទាំងនេះរួមបញ្ចូលទាំងកម្មវិធីជំនួយសម្រាប់បុគ្គលិក (Employee Assistance Programme) នៅទូទាំងតំបន់របស់យើង និងគម្រោង PRUshareplus ដែលអាចឱ្យបុគ្គលិករបស់យើងក្លាយជាម្ចាស់ភាគហ៊ុនបានផងដែរ។
យើងបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនក្នុងរយៈពេលជិតពីរសតវត្សរ៍កន្លងមកនេះ។ យើងកំពុងធ្វើដំណើរសព្វថ្ងៃនេះ ដើម្បីផ្លាស់ប្តូររបៀបដែលយើងធ្វើអាជីវកម្មទាំងនៅក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។
យើងកំពុងធ្វើឱ្យសេវាថែទាំសុខភាពមានការទទួលយកបានជាមួយនឹងតម្លៃសមរម្យ។ យើងចង់ការពារទ្រព្យសម្បត្តិរបស់អតិថិជនរបស់យើង បង្កើនទ្រព្យសម្បត្តិរបស់ពួកគេ និងផ្តល់អំណាចដល់ពួកគេក្នុងការសន្សំសម្រាប់គោលដៅរបស់ពួកគេ។
នេះគឺជាការជឿជាក់មួយដើម្បីពិចារណាអំពីលទ្ធភាពដែលយើងអាចធ្វើបាន នៅពេលដែលយើងទាំងអស់គ្នាបញ្ចេញសមត្ថភាព ហើយធ្វើវាដោយការព្យាយាមសាកល្បង ទទួលភាពបរាជ័យ និងរៀនសូត្រឱ្យបានគ្រប់គ្រាន់ នោះភាពល្អអាចក្លាយជាភាពអស្ចារ្យ។ ហើយភាពអស្ចារ្យអាចក្លាយជាភាពដែលមិនអាចកាត់ថ្លៃបាន។
នេះគឺជាអ្វីដែលជម្រុញឱ្យយើងមានភាពកាន់តែប្រសើរឡើង និងក្លាហានជារៀងរាល់ថ្ងៃ។
អ្នកប្រាកដជាចង់ដឹងចង់យល់អំពីយើងដោយហេតុផលណាមួយ។ មិនថាអ្នករំភើបជាមួយនឹងយុទ្ធសាស្រ្តរបស់យើង ដែលត្រូវបានជំរុញដោយគោលបំណងរបស់យើង ឬស្រឡាញ់ការផ្សារភ្ជាប់ប្រកបដោយភាពច្នៃប្រឌិត មិត្តរួមការងារដែលមានចិត្តដូចគ្នា ពួកយើងនៅត្រូវការអ្វីៗជាច្រើនទៀតពីអ្នកទាំងអស់គ្នា។
តាមរយៈការធ្វើការជាមួយយើង អ្នកបង្ហាញពួកយើងពីការរៀបចំខ្លួននាពេលអនាគត និងជាផ្នែកមួយនៃការផ្លាស់ប្តូរមួយនេះ ដើម្បីជួយបុគ្គលិករបស់យើងឱ្យផ្សារភ្ជាប់ រីកចម្រើន និងជោគជ័យ។
សព្វថ្ងៃនេះ អាជីវកម្មរបស់យើងកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យើងកំពុងផ្លាស់ប្តូរជាមួយបច្ចេកវិទ្យា។ យើងកាន់តែមានភាពរហ័សរហួន យើងកំពុងយកចិត្តទុកដាក់ចំពោះអតិថិជនជាចំបង ហើយការផ្លាស់ប្តូរទាំងនេះគឺជាតម្រូវការត្រៀមរបស់យើង។
អ្វីដែលប្លែកនោះគឺជារបៀបដែលយើងនឹងធ្វើការងារ។ យើងចង់ជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតដ៏ប្រសើរឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។
នេះគឺជាឱកាសមួយដើម្បីនាំយកនូវជំនាញ ការស្រមើលស្រមៃ និងមហិច្ឆតារបស់អ្នក ទៅកាន់កន្លែងការងារមួយដែលព្យាយាមជួយអ្នកដោយសុទ្ធចិត្តដើម្បីបំបែកឧបសគ្គនានា។
មើលបន្ថែមអំពីឱកាសការងារ
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។